ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សៅ សារឿន ហៅ បឿន ជាអធិការង ក្រុង ប៉ោយប៉ែត ត្រូវបានក្រសួងមហាផ្ទៃតែងតាំង ជាអធិការ នគរបាលស្រុកថ្មពួក ជំនួស អ៊ុក សុផាត !
Wed,09 May 2018 (Time 04:44 PM)
ដោយ ៖ មនោរម្យ (ចំនួនអ្នកអាន: 3113នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៨ លិខិតលេខ ២០៣៣ ប្រ.ក របស់ក្រសួងមហា ផ្ទៃ ប្រកាស ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរៈសក្តិមន្ត្រីនគរបាលជាតិ  ចុះ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៨ ដោយបានផ្ទេរ តួនាទីភារកិច្ច មន្ត្រីនគរបាលជាតិ ខេត្តបន្ទាយមានជ័យ ចំនួន ០៤ រូប និងតម្លើងឋានន្តរស័ក្តិ ចំនួន ២ រូ​ប ផងដែរ ។

លោក សៅ សារឿន ជាអធិការរងក្រុងប៉ោយប៉ែត  ទទួលបន្ទុកផ្នែកចរាចរ សណ្តាប់ធ្នាប់សាធារណៈ ដែលជាបុគ្គលឆ្នើម នៅក្នុងជួរកងកំលាំងនគរបាលជាតិ ហើយជាទីទំនុកចិត្ត របស់លោកឧត្តមសេនីយ៍  អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។ លោក សៅ សារឿន ធ្លាប់បានប្រជាពលរដ្ឋ និង អាជីវករ គោរពស្រឡាញ់ តែងតែស្រមៃថា​ លោក នឹងបានទទួលដំណែងជាអធិការក្រុងប៉ោយប៉ែត ឬ អធិការ នៅស្រុកណាមួយ ហើយជាភ័ព្វសំណាងរបស់ ស្រុកនោះ ។ គ្រាន់តែទទួលបានដឹងថា លោក សៅ សារឿន បានទទួលដំណែងជាអធិការស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមក ប្រជាពលរដ្ឋស្រុកថ្មពួក មានការត្រេកអរយ៉ាងខ្លាំង ថានឹងមានមន្ត្រីនគរបាលយុត្តិធម៌ អនុវត្តច្បាប់បានល្អ ទទួលដំណែងនៅ ស្រុករបស់ពួកគាត់ ។

កន្លងមក លោក អ៊ុក សុផាត ជាអធិការនគរបាល ស្រុកថ្មពួក ជាមនុស្សពូកែប្រើប្រាស់អំពើហិង្សា ទៅលើប្រជាពលរដ្ឋ នៅក្នុងភូមិ ស្រុក ដែលប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក មិ​នមានអ្នកណាមួយពេញ ចិត្ត អាណិត ស្រឡាញ់នោះទេ រួមទាំងមន្ត្រីក្រោមឱវាទ ក៏មិនសូវពេញចិត្តនូវទង្វើទាំងអស់នេះដែរ។  ជារឿយៗ លោកតែងប្រើហិង្សា ជាទង្វើប្រឆាំងនិងច្បាប់ ក៏លោកមិនបានខ្លាចញញើតឡើយ ដោយ សារតែលោកនូវមានអំណាច ស័ក្តិពេញស្មា ។ គ្រាន់តែចូលក្នុងដើមឆ្នាំ ២០១៨ នៅអធិការនគរបាល ស្រុកថ្មពួក ដឹកនាំដោយលោក អ៊ុក សុផាត បានប្រព្រឹត្តអំពើហិង្សាដោយចេតនា កើតឡើង២ករណី ់ដោយវាយដំរហូតរងរបួសលើត្របកភ្នែក ដេរចំនួន ៦ ថ្នេរ និង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ បាន ប្រព្រឹត្តអំពើហិង្សាដោយចេតនា មកលើប្រជាពលរដ្ឋ ដោយប្រើអាវុធវាយទៅលើប្រជាពលរដ្ឋ ហើយ ទាត់ធាក់ ដោយអមនុស្សធម៌បំផុត រហូតដល់ភាគីជនរងគ្រោះបានដាក់បណ្តឹងចូលទៅតុលាការ អង្គ ការអាដហុក និងក្រសួងមហាផ្ទៃអំពីរឿងនេះ ។ បើតាមេធាវីរបស់ជនរងគ្រោះ ដែលបានយកពាក្យ បណ្តឹងទៅដាក់នោះ បានប្រាប់សារព័ត៌មានខ្មែរជាយ ដែនថាៈ  ខាងក្រសួងមហាផ្ទៃបានទទួលហើយ និងចំណាត់ លើលោកអ៊ុក សុផាត ព្រមទាំងជនដៃដល់ នៅពេលខាងមុខនេះ ។ ចំណែកនៅ សាលា ដំបូង ខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាអម សាលាដំបូង បានចាប់ផ្តើមបើកការស៊ើបអង្កេត លើសំណុំរឿងហិង្សាដោយចេតនា ពីសំណាក់សមត្ថកិច្ចនេះ ។

ចំណែកប្រជាពលរដ្ឋ បានអបអរសារទ ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃ និងតុលាការ ដើម្បី ផ្តល់ភាពយុត្តិធម៌ជនរងគ្រោះ និងភាពជឿជាក់ប្រព័ន្ធច្បាប់មួយនេះ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
830 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7979 នាក់
ខែនេះ :
27532 នាក់
3 ខែនេះ :
61365 នាក់
សរុប :
2512072 នាក់