ស្រ្ដីកម្សត់ម្នាក់ដើរហូរទឹកភ្នែកដឹកដៃកូនតូចៗ៦ស្នើរសុំអោយអាជ្ញាធរលុបបំបាត់ល្បែងស៊ីសងដោយសារតែប្ដីញៀនល្បែងលក់របស់របរគ្មានសល់!
ឧត្តរមានជ័យ÷ល្បែងស៊ីសងពិតជាឃាតករសម្លាប់សុភមង្គលគ្រួសារនិងបំផ្លាញអនាគតមនុស្សជាច្រើនដែលញៀននិងវាយ៉ាងណាមិញដោយសារតែប្ដីញៀនល្បែងលក់របស់របរគ្មានសល់ស្រ្ដីកម្សត់ម្នាក់ដើរហូរទឹកភ្នែកដឹកដៃកូនតូចៗ៦ស្នើរសុំអោយអាជ្ញាធរលុបបំបាត់ល្បែងស៊ីសងដែលកំពុងតែកើតមានយ៉ាងពេញបន្ទុកក្នុងមូលដ្ឋានរបស់គាត់រស់នៅនោះ។
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា៖នៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨នេះស្រ្ដីម្នាក់ឈ្មោះរ៉េនហឿងអាយុ៣២ឆ្នាំរស់នៅភូមិរំចេកឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តមានជ័យ។
តូចតិចនិងប្តីបំផ្លាញទ្រព្យបានដើរដឹកដៃកូនតូចចំនួន ៦នាក់ទាំងទឹកភ្នែកហូររហាមបានស្នើរសុំអោយអាជ្ញាធរ័ និងមត្ថកិច្ច ស្រុកអន្លង់វែង ជួយលុបបំបាត់ ល្បែងស៊ីសងបៀរ អាប៉ោង នៅក្នុងភូមិរបស់គាត់ផង។
ស្រ្ដីខាងលើបានធ្វើការស្នើសុំអំពាវនាវទៅដល់អាជ្ញាធរនិងសមត្ថកិច្ច លុបបំបាត់ល្បែងស៊ីសង នោះ ក្រោយប្ដីរបស់គាត់បានចាញល្បែងលួចរបស់របរនៅក្នុងផ្ទះយកទៅលក់គ្មានសល់ នៅថ្ងៃទី៨ខែឧសភានេះ ហើយមិនដែលចេះជួយធ្វើការងារចិញ្ចឹមកូនតូចៗរហូតដល់ទៅ៦នាក់ ។
ស្រ្ដីខាងលើបានអោយដឹងថា ថ្មីៗនេះ ប្ដីរបស់គាត់ បានចាញ់ល្បែងអាប៉ោងបានលក់អស់គោចំនួន២ក្បាល ម៉ូតូ២គ្រឿង និងរបស់របរជាច្រើនផ្សេងទៀត ដូចជាគ្រប់ពូជន៍សណ្ដែកជាដើម រហូតដល់រូបគាត់ ធ្លាក់ខ្លួនក្ររហាម រកព្រឹកខ្វះល្ងាច ដើរខ្ចីបុលគេហូប និងដើរស៊ីឈ្នួលគេតែម្នាក់ឯងមកចញ្ចឹមកូនតូចៗទាំង៦នាក់និងចញ្ចឹមប្ដីញាណល្បែង ។
លោកយ៉េអ៊ុនមេភូមិរំចេកខាងលិចបានអោយដឹងនៅល្ងាចថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨នេះថាពិតជាមានការលេងល្បែងស៊ីសងនិងបញ្ចាំរបស់ពិតប្រាកដមែនលោកបន្ដថាលោកបានអបរំក្រុមញាណល្បែងទាំងនោះប្រព្រឹត្តបន្ដទៀតហើយ។
គូសបញ្ជាក់ផងដែថានៅក្នុងស្រុកអន្លង់វែងសព្វថ្ងៃនេះល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងតែកើតមានយ៉ាងអនាធិបតេយ្យ ដូចជា បៀ អាប៉ោង កន្ទុយលេខ ដែលអាជ្ញាធរនិងសមត្ថកិច្ចហដូចជាមិនអើពើ៕ប៉ែននួន