ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរិះគន់មន្ត្រីជំនាញមិនទប់ស្កាត់បទល្មើសព្រៃឈើខណះមើលឃើញថាគោយន្តដឹកឈើយ៉ាងអាណាធិបតេយ្យរហូតបង្ករគ្រោះថ្នាក់ចរាចណ៍ជាហូហែរ!
Wed,09 May 2018 (Time 11:09 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1008នាក់)


ខេត្តកំពង់ស្ពឺ៖គោយន្តកន្ត្រៃដឹកឈេីបេីកលឿនដូចហោះចាប់ហ្វាងមិនជាប់រេចង្កូតទៅបុកនាក់ជិះម៉ូតូ
បណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកេីតឡេីង នៅវេលាម៉ោង១២និង៣០នាទីត្រូវនឹងថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៨នៅលេីកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ស្ថតិនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។                                                                           
សាក្សីបានប្រាប់ថា៖មុនពេលកេីតហេតុគេឃេីញគោយន្តកន្ត្រៃដឹកឈេីមួយគ្រឿងដែរធ្វេីដំណេីរពីលិចទៅកេីតលុះដល់ចំណុចកេីតហេតុខាងលេីបានរេចង្កូត(ជាប់កញ្ចាប់)រួច។ភ្លាមៗនោះដែរគេឃេីញខាងសម្ថកិច្ចជំនាញប៉ុស្តិ៍ឃុំត្រជោ បានចុះទៅធ្វេីការវាស់វែងនៅកន្លែងកេីតហេតុ ហេីយក៏បញ្ចាក់ថា៖គោយន្តកន្ត្រៃខាងលេីម៉ាកគូបូតាមានកម្លាំងម៉ាសុីន១៥សេសបានដឹកឈេីសន្លឹកហេីយខាងសម្ថកិច្ចយេីងនៅមិនទាន់កំណត់អត្តសញ្ញាណម្ចាស់បាននៅឡេីយទេរឺឯម៉ូតូរងគ្រោះខាងលេីម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ1CH:0345បានទទួលរងការខូចខាតស្ទេីតែទាំងស្រុងហេីយបេីកបរដោយឈ្មោះ ណាតលាងហេង ភេទប្រុសអាយុ១៧ឆ្នាំ(ត្រូវបានគោយន្តបង្កកិនស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ)និងម្នាក់ទៀតជានាក់រួមដំណេីររងរបួសធ្ងន់ មានឈ្មោះ ពក ដេត ភេទប្រុស អាយុ២៨ឆ្នាំ ទាំង២នាក់ខាងលេីនេះមានទីលំនៅ ភូមិត្រពាំងក្រេីញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។      នៅក្រោយពីការវាស់វែងរួចមកខាងសម្ថកិច្ចជំនាញក៏បានធ្វេីការទំនាក់ទំនងសាច់ញាតិយកសព្វជនរងគ្រោះទៅធ្វេីបុណ្យតាមប្រពៃណីរីឯគោយន្តបង្កនឹងម៉ូតូត្រូវបានកម្លាំងសម្ថកិច្ចយេីងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដេីម្បីកសាងសំណុំរឿងនិងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបេីកគោយន្តបង្កមកផ្តន់ទាទោសតាមផ្លូវច្បាប់។ទោះជាយ៉ាងណាជុំវិញករណីគ្រោះថ្នាក់ខាងលេីនេះមជ្ឈដ្ឋានទូរទៅបានធ្វេីការរិះគុនទៅលេីខាងមន្ត្រីជំនាញបរិស្ថាននិងមេព្រៃដែរមានស្នាក់ការនៅតាមដងផ្លូវជាតិលេខ៤៤ដែរតែងតែបណ្តែតបណ្តោយអោយបទល្មេីសដឹកជញ្ជូនឈេីកេីតមានទាំងយប់ទាំងថ្ងៃគ្មានការយកចិត្តទុកដាក់បង្ក្រាបម្តងណានោះទេគឺអង្គុយចាំយកលុយពីក្រុមនាក់ដឹកឈេីទាំងនោះតែប៉ុណ្ណោះហេីយបេីខាងមន្ត្រីជំនាញទាំងនេះនៅតែបន្តការឃុបឃឹតបែបនេះព្រៃឈេីក៏រលាយមនុស្សស្លាប់ដោយសារគោយន្តដឹកឈេីទាំងនេះនៅតែបន្តជារៀងរហូត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1355 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8504 នាក់
ខែនេះ :
28057 នាក់
3 ខែនេះ :
61890 នាក់
សរុប :
2512597 នាក់