ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឧកញ៉ា សំ ផាន់ណារិទ្ធិ កំពុងតែត្រដខ្យល់ ក្នុងខណៈពេលលក់ដីអស់ ២២៩ ហិកតា មិនអាច បើកច្រកតំបន់ ៤៣ បាន?
Wed,09 May 2018 (Time 12:11 PM)
ដោយ ៖ កំផែង (ចំនួនអ្នកអាន: 1831នាក់)


បន្ទាយមានជ័យៈ លោក ឧកញ៉ា សំ ផាន់ណារិទ្ធិ ជាមនុស្សមានសំណាង ចាប់តាំងពីលោកជា អ្នកកា សែតក្មេងវត្ត (ជាកាសែតសម្តេចនាយករដ្ឋមន្ត្រី ) ហើយបានចូលមកទឹកដីភូមិបឹងស្នោរ ជាអ្នកដាក់ ម៉ាស៊ីនភ្លើងរាយខ្សែបំភ្លឺ តាមផ្ទះរបស់ប្រជាពលរដ្ឋ  ដើម្បីយកលុយកាក់មកផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ ។ លោក ក្លាយជាឧកញ៉ាឆាប់រហ័ស ក្នុងខណៈពេល លោកឃួន វណ្ណា ឈប់ធ្វើជាមេភូមិបឹងស្នោរ ឃុំ ស្ល ក្រាម ស្រុកស្វាយចេក ។ តាមប្រភពពីមន្ត្រីធ្លាប់ស្គាល់លោក សំ ផាន់ណារិទ្ធិ ក្លាយជាឧកញ៉ា ឆាប់ រហ័សដោយសារតែលក់ដី នៅតំបន់បឹងស្នោរ ។

លោក ឧកញ៉ា សំ ផាន់ណារិទ្ធិ បានរាងខ្ពស់ល្មម ធាត់បន្តិច ចិញ្ចើមតឿលទៅក្រោយបន្តិច ដំណើរមួយៗ និងសំដីក៏មួយៗថ្នមៗ ចរិតស្លូតសុភាព ដែលគេស្មានពីសំបកខាងក្រៅ ងាយស្រួលក្នុងការទំនាក់ ទំនង ។ ចាប់តាំងពីលោក សំ ផាន់ណារិទ្ធិ ក្លាយជាឧកញ៉ានេះ  តែងតែមានរឿងរ៉ាវជាប់ជានិច្ច គឺបញ្ហា ដីធ្លីតែម្តង នៅចំណុចបឹងស្នោរ ឃុំ ស្លក្រាម ស្រុកស្វាយចេក នេះ ។ កន្លងមកខាងរាជរដ្ឋាភិបាលបាន ផ្តល់ឱកាសធ្វើផ្លូវអភិវឌ្ឍន៍ នៅក្នុងភូមិ សងខាងផ្លូវលំនោះ ផ្លូវជូនលោក ឧកញ៉ា ១០០ម សងខាងផ្លូវ តែលោកឧកញ៉ា បានពង្រីកយកលើសពីនោះ បណ្តាលឲ្យប៉ៈពាល់ ដល់ដីរបស់ប្រជាពល រដ្ឋ នៅសងខាងផ្លូវ ។ ក្នុងការបញ្ហានេះកើតឡើង មានអភិបាលរងខេត្ត និងខាងមន្ត្រីអន្តរវិស័យ ចុះទៅ ពិនិត្យទាំងថ្ងៃ ដាច់បាយទឹក ក៏មានដែរ នេះបើតាមមន្ត្រីសាលាខេត្តបន្ទាយមានជ័យ ។

កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ មានកិច្ចព្រមព្រៀង រវាងអាជ្ញាធរខ្មែរ និង អាជ្ញាធរថៃ ដើម្បីបើក ច្រក តំបន់៤៣ ចំណុចភូមិព្រៃចន្ទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  ចំណែកទឹកដីថៃ នោះមា​នចំណុច-​ច្រក​តំបន់​ព្រំដែន​ណូន​ម៉ាក់​មុន ភូមិ​-​ឃុំ​ណូន​ម៉ាក់​មុន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវជា​ផ្លូវការ​។​

តាមប្រភពព័ត៌មានពី មន្ត្រីទំនាក់ទំនងព្រំដែន និងកិច្ចសហប្រតិ្តការអន្តរជាតិ ខ្មែរ ថៃ បាន បង្ហើបប្រាប់ សារព័ត៌មានខ្មែរជាយដែន បានលើកឡើងថាៈ កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៨ ពិតជាមានការជួប គ្នារវាងអាជ្ញាធរខែ្មរ និង ភាគី ដើម្បីបើកច្រក ល័ក្ស៤៣ ពិតមែន ជាច្រកតំបន់ ។ តែច្រកនេះបាន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីទំហំ ២២៩ ហិកតា ដល់លោក សំ ផាន់ណារិទ្ធិ ដើម្បីអភិវឌ្ឍន៍ និងបើកច្រកតំបន់ មកទល់ពេលនេះ គំរោងបំរុងបានបើកច្រកតំបន់នេះ អស់អភិបាលខេត្តបន្ទាយមានជ័យ ៤ រូបមកហើយ នៅតែមិនទាន់បើកចេញ ។ ដីទំហំ ២២៩ ហិកតា ដែលរាជរដ្ឋាភិបាលផ្តល់ជូនលោក សំ ផាន់ណារិទ្ធិអភិវឌ្ឍន៍នោះ ត្រូវបានលោក សំ ផាន់ណារិទ្ធិ បានអង្កន់ដីនោះលក់ឲ្យពលរដ្ឋអស់ហើយ អ្នកចូលមកទិញដីចំណុចនេះ មានពលរដ្ឋមកពីភ្នំពេញ និង កំពង់ចាម និងបណ្តារខេត្តផ្សេងៗទៀត ។

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញលោក សំ ផាន់ណារិទ្ធិ ទៅប្រជុំនៅ សាលាខេត្តបន្ទាយមានជ័យ ចំនួន ០២ លើក រួចមកហើយ  ដើម្បីជំរុញឲ្យលោក សំ ផាន់ណារិទ្ធិ ដោះ ស្រាយដីធ្លីជាមួយប្រជាពលរដ្ឋ និងឈានដល់ការបើកច្រកតំបន់ ។ តែមកទល់ពេលនេះ មិនអាច ដោះស្រាយបានឡើយ ដោយសារតែលុយបានមកពីលក់ដី ទំហំ ២២៩ ហិកតា មិនដឹងបាត់ទៅកន្លែង ណា? កន្លងមកឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ធ្លាប់មានប្រសាសន៍ថា” ទុកឲ្យលោកឧកញ៉ា ដោះស្រាយទៅ ជារឿងរបស់លោកឧកញ៉ា” ។

ចំណែកប្រជាពលរដ្ឋជាអាជីវករ ចេញចូលទឹកដីថៃ នៅជាប់ព្រំដែនអូរបីជាន់ បាននិយាយប្រាប់ សារព័ត៌មានខ្មែរជាយដែនថា” ដីស្រែរបស់ថៃ នៅលើទឹកដីខ្មែរ នៅចំណុចគោលល័ក្ស៤៣នោះ ត្រូវបាន លោកឧកញ៉ា សំ ផាន់ណារិទ្ធិ បានទិញដីនោះនៅជាប់ផ្លូវ តែមិនទាន់ឃើញឲ្យលុយនៅឡើយទេ នៅជាប់ជំពាក់លុយថៃជាច្រើន ជាប់ដល់លានបាត ឯណោះ ។  ដីខ្មែរស្រែថៃ ចង្រៃអីថៃ យកដីខ្មែរលក់ ជូនខ្មែរវិញ ។

ក្នុងការបើកច្រកតំបន់៤៣នេះ បើសិនលោក សំ ផាន់ណារិទ្ធិ មិនអាចដោះស្រាយបានទេ  ខាងរាជរដ្ឋា ភិបាលកម្ពុជា នឹងផ្ទេរទៅខាងក្រុមហ៊ុន ម៉ាឡេស៊ីវិញ ដែលគេហ៊ានបោះទុនវិនិយោគរហូតដល់ ៣០ លានដុល្លារ ហើយដីធ្លីរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍ទំហំ ២២៩ ហិកតា នោះ នឹងត្រូវផ្ទេរទៅក្រុម ម៉ាឡេស៊ីវិញ ដែលមិនអាចទុកពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំនោះទេ បើលោកឧកញ៉ា សំ ផាន់ណារិទ្ធិ បានត្រឹមតែសន្យារ រាជរដ្ឋាភិបាល នឹងប្រគល់ទៅឲ្យក្រុមហ៊ុនផ្សេង ដែលគេមានសមត្ថភាព ហើយមិនមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋទៀតផង  ។

ចំណែកប្រជាពលរដ្ឋនៅភូមិបឹងស្នោរ ហ៊ាននិយាយមិនសំចៃមាត់ បែរទៅជាមិនហ៊ានបញ្ចេញឈ្មោះ ថាៈ ចំពោះការបើកច្រកនេះ ឃើញក្រុមលោកឧកញ៉ា កំពុងតែធ្វើទីផ្សារដីធ្លី នៅចំណុចភូមិបឹងស្នោរ ហើយបានចូលដល់ដីទំនាស់ សហគមន៍ថ្នល់បត់ ដោយបានឲ្យក្រុមការងារ ទៅបោះបង្គោល ដល់ ជើង សរសរផ្ទះអ្នកភូមិថ្នល់បត់ឃុំ អូរបីជាន់ ទៀតផង ។ កាលពីអ្នកស្រី ឡុង សុគន្ធី ក្រុមការងារ លោកឧកញ៉ា មិនហ៊ានធ្វើទេ ដល់ពេលលោក យី ភារម្យ ទើបឡើងជាមេភូមិបឹងស្នោរភ្លាម ប្តឹងអ្នកស្រី ឡុង សុគន្ធី ទៅតុលាការ ហើយតុលាការមហាគំរូទូទាំងប្រទេស បានសម្រេចឃុំខ្លួនអ្នកស្រី ទើប ក្រុម លោកឧកញ៉ា ចាប់ផ្តើមសកម្មភាព តែម្តង តែមិនទាន់ដឹងថា ដីសហគមន៍នោះ ត្រូវបានក្រុមការងារ លោកឧកញ៉ា យកទៅធ្វើទីផ្សារលក់ដែរ ឬយ៉ាងទេ ?។

ដោយសារមិនមានលេខទំនាក់ទំនងលោក ឧកញ៉ា សំ ផាន់ណារិទ្ធិ ដើម្បីធ្វើការទំនាក់ទំនង សាកសួរលើ ការ លើកឡើងពីប្រភពផ្សេងៗនេះបាន  នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៨ សារព័ត៌មានខ្មែរ ជាយដែន បានធ្វើការទំនាក់ទំនងជាសារ តាមប្រព័ន្ធទំនាក់ទំនងសង្គម ដែលបានឈ្មោះ Sam Phannarith ដែលត្រូវបានគេស្គាល់ថាជាគណនេយ្យ សង្គមរបស់លោក ឧកញ៉ា ហើយបានដាក់សំណួរ ចំនួន ៣ ជូនលោកឧកញ៉ា ដើម្បីឆ្លើយតបទៅលើការលើកឡើង ពីសំណាក់ មន្រ្តី និងពលរដ្ឋ តែមិនបានឃើញ ឆ្លើយតបសោះ សង្ឃឹមថាលោក ឧកញ៉ា នឹងមានប្រតិកម្មត្រឡប់ សារព័ត៌មានយើងខ្ញុំដាក់ជូន បន្ត ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1234 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8383 នាក់
ខែនេះ :
27936 នាក់
3 ខែនេះ :
61769 នាក់
សរុប :
2512476 នាក់