ប៉ៃលិនៈ ពិតជាសាហាវព្រៃផ្សៃពេកហើយ កូនប្រុស ចិត្ត តេរិច្ឆានម្នាក់នេះបាន យកពូថៅកាប់ម្ដាយស្លាប់ និងប្អូន២នាក់ បណ្ដាលឲ្យ របួសធ្ងន់ធ្ងរយ៉ាងកក្រើកខេត្តប៉ៃលិន។
អំពើដ៏ឃោរឃៅនេះ បានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យមានឈ្មោះសង្ស័យ ឈ្មោះ ឆុង នាង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ចំណែកឯជន រងគ្រោះ ទី១-ឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ ឆ្នាំ (ជាម្តាយបង្កើតរបស់ជនសង្ស័យ)ត្រូវជនសង្ស័យកាប់ជាច្រើននិងពូថៅបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះទី២-ឈ្មោះ ឆុង ថូ ភេទ ប្រុស អាយុ ២២ ឆ្នាំ (ជាប្អូនបង្កើតជនសង្ស័យ )របួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ ជនរងគ្រោះទី៣-ឈ្មោះ ឆុង សារី ភេទស្រី អាយុ ២០ ឆ្នាំ (ជាប្អូនបង្កើតរបស់ជនសង្ស័យ) ត្រូវរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរត្រីវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
សេចក្ដីរាយការណ៍បញ្ជាក់ថា បន្ទាប់ពីកាប់សម្លាប់ម្ដាយ និងប្អូនបង្កើត សរុបគ្នា២នាក់ខាងលើហើយនោះ ពេលនេះ ជនដៃដល់ជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានហើយ ហើយចាប់ចងនៅកន្លែងកើតហេតុ។
ដោយឡែក មូលហេតុនាំឲ្យឈានដល់ការកាប់សម្លាប់ម្ដាយ និងប្អូនបង្កើតនេះ នៅមិនទាន់ឲ្យដឹងនោះទេ។