ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឡាយក្លាយជាអធិរាជតំបន់បឹងត្រកួន ហ៊ាននាំជ្រូកថៃចូលលើសច្បាប់អនុញ្ញាត្ត ដោយបំបាត់ពន្ធចូលរដ្ឋ និងពាក់ស្នែងអោយជំនាញ!
Fri,01 June 2018 (Time 09:45 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1582នាក់)


បន្ទាយមានជ័យ៖   ដូចពាក្យចាស់លោកពោលថា៖  នៅលើលោកនេះគ្មាន អ្វី ជាអាថ៌កំបាំង  នោះឡើយសូម្បី ផោមនៅក្នុងទឹក ក៏ គង់តែគេដឹង ។ យ៉ាងណាមិញ រឿងរ៉ាវដែលឈ្មួញ ខិលខូច ឈ្មោះឡាយ ជួលច្បាប់ពីក្រុមហ៊ុន អង្គរសុខសារិទ្ធមានជ័យហើយលួចបន្លំ  នាំសត្វជ្រូកតាមច្រកតំបន់បឹងត្រកួនលើសច្បាប់អនុញ្ញាត ដោយបំបាត់ពន្ធចូលរដ្ឋ និងពាក់ស្នែងអោយជំនាញនោះ ក៏ត្រូវបែកការ ដោយសារតែមានគេដឹងល្បិច។
 
កាលពីពេលថ្មីៗនេះ មានសេចក្តី រាយការណ៍ពី  ប្រជាពលរដ្ឋ ដែល រស់នៅ តាមខ្សែរ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរច្រក តំបន់ បឹងត្រកួន បានអោយ ដឹងថា៖ ក្រោយពី មានការបិទ មិនអោយ ឈ្មួញនាំចូលនូវ សត្វជ្រូកយួន  តាមច្រករបៀងខុសច្បាប់មកធ្វើអោយតំលៃជ្រូកនៅលើទីផ្សារមានហាងឆេងខ្ពស់។ទើបឈ្មួញសម្រុកនាំគ្នាមកទំនាក់ទំនងនាំសត្វជ្រូកចូលពីប្រទេសថៃវិញម្តង។
ក្នុងនោះនៅច្រក តំបន់បឹងត្រកួននេះ លោកឡាយ បានក្លាយទៅជា អធិរាជ ក្នុងការនាំចូលសត្វជ្រូកចូលពីថៃប្រចាំតំបន់នេះ ព្រោះគេដឹងថាគាត់បានជួលច្បាប់ពី ក្រុមហ៊ុន  អង្គរសុខសារិទ្ធមានជ័យ  ដើម្បីនាំជ្រូកថៃចេញទៅចែកចាយនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាឆ្លងកាត់ ដូចជា ខេត្ត  បន្ទាយមាជ័យនិងសៀមរាបទៅចែកចាយក្នុងខេត្តកំពង់ធំ រតនៈគីរី -មណ្ឌលគិរីនិងបណ្តាខេត្តផ្សឹងទៀត ដែលក្នុងច្បាប់ នោះ គេអនុញ្ញាតអោយ នាំចូលសត្វជ្រូកពី ប្រទេសថៃ  ក្នុងមួយថ្ងៃត្រឹមតែ១៦០ក្បាលប៉ុណ្ណោះ។
តែប្រភព បែកធ្លាយមួយបានអោយដឹងថា៖ដោយសារតែ លោកឡាយ នេះមាន មន្ត្រីធំ
គ្រាក់ៗ  ជាខ្នងបង្អែកបានបង្ខំចិត្តអោយមន្ត្រីជំនាញគយ ប្រចាំច្រក បឹងត្រកួននេះ កែបន្ថយឯកសារពន្ធ តម្រូវតាមទំនើងចិត្ត របស់ខ្លួន  ដែលធ្វើអោយបាត់បង់ចំណូលពន្ធ ចូលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។
ប្រភព បានបង្ហើបអោយុំមួយថ្ងៃ អាចនាំសត្វជ្រូកចូលពីថៃ តាមច្រកតំបន់នេះបានចំនួនតែ ១៦០ក្បាលតែប៉ុណ្ណោះ!  ប្រភព អោយកាលពី ថ្ងៃទី៣១ឧសភា ឆ្នាំ២០១៨នេះ លោកឡាយបានលួចនាំចូលសត្វជ្រូកពីថៃ ចំនួន៣ជើង ដោយជើងទី១ម៉ោង៨និង០០នាទី មានជ្រូូកប្រភេទកាប់សាច់ប្រហែល១៦០ក្បាល។
លុះម៉ោង ១០និង៣០នាទីលោកឡាយក៏បាននាំចូលសត្វជ្រូកកាប់សាច់នោះមួយរថយន្តពេញទៀតប្រហែល១៦០ក្បាលដែរ។ 
លុះដល់ម៉ោង១៧និង៣០នាទី ថ្ងៃដដែលនោះលោកឡាយ  ក៏បានលួច នាំចូលប្រភេទជ្រូកមេ ជំរុះកូនដែលគេហាមមិនអោយកាប់ទុកសំរាប់ចិញ្ចឹមនោះមួយរថយន្តពេញ ប្រហែល៦០ក្បាលទៀតដើម្បីកាប់ចែកចាយដោយមិនល្មើសច្បាប់ព្រោះជ្រូកប្រភេទនេះអាចចម្លងជម្ងឺផ្សេងៗដល់អ្នកបរិភោគ។ក្នុងនោះសត្វជ្រូកប្រភេទកាប់សាច់ គឺបង់ពន្ធក្នុងមួយក្បាលចំនួនជាង១០ដុល្លា ចំណែកជ្រូកមេ មួយក្បាលជាង៤០ដុល្លា។តែបើលោកឡាយបានលួចនាំចូលលើស រហូតដល់ទៅ៣ដងឯណោះពោលគឺ១៦០ក្បាលគុណនិង៣ គឺបាត់ពន្ធចូលរដ្ឋប្រហែល២ភាគ៣ឯណោះ។ហើយឃុបឃិតជាមួយជំនាញគយកែពន្ធបោកបញ្ឆោតមន្ត្រីជំនាញបសុពេទ្យ បែបនេះទំនងជាលោកហ៊ុយទូចមិនទាន់ដឹងទេមើលទៅបើសិនជាដឹងប្រហែលជាគាត់មិនបណ្តោយអោយគេពាក់ស្នែងអោយទេមើលទៅ!  
ប្រភពបានបង្ហើបពីល្បិចរបស់ឈ្មួញខិលខូចនោះអោយដឹងថា៖ ការដែលគេ រត់ការតាមដងផ្លូវគឺឈ្មួញខាងលើនោះបានដឹកបំបែកជារថយន្ត៣គ្រឿង ដែលមានចំនួនជ្រូកត្រូវនិងច្បាប់ដែល គេអនុញ្ញាតអោយដឹក ដោយគេ
ហ្វូតូច្បាប់ ជា៣សន្លឹកហើយអោយរថយន្តដឹកម្នាក់១ច្បាប់ ។លុះដល់ជួបបញ្ហាត្រូវបានកន្លែងណាទើបឈ្មួញខាងលើយកឯកសារដើមយកទៅបញ្ឆោតសមត្ថកិច្ច។  ទោះបីជាយ៉ាងណា  ជុំវិញ អ្នកសារព័ត៌មានយើងមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាងណានោះទេព្រោះមិនទាន់បានការបកស្រាយពីគ្រប់ភាគី តែមជ្ឈដ្ឋាននានា បានលើកឡើងថា៖ខណៈពេលបែកធ្លាយរឿងរ៉ាវបែបនេះហើយអធិការកិច្ចរបស់ក្រសួង ឬក៏អង្គភាពប្រឆាំងអំពើរពុករលួយគួរតែបើកការស៊ើបអង្កេតជាបន្ទាន់ជៀសវាងឈ្មួញខិលខូចខាងលើធ្វើព្យុះភ្លៀងតាមទំនើងចិត្តបែបនេះ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
728 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7877 នាក់
ខែនេះ :
27430 នាក់
3 ខែនេះ :
61263 នាក់
សរុប :
2511970 នាក់