ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អុញនោះល្បីថាមន្ត្រីជំនាញបំបាត់ពន្ធរដ្ឋដោយរឹតបន្តឹងទំនិញច្រកអន្តរជាតិឈ្លៀតមកឃុបឃិតជាមួយឈ្មួញបង្ហូរទំនិញតាមច្រករបៀង!
Fri,15 June 2018 (Time 06:36 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1673នាក់)


បន្ទាយមានជ័យ: បែកធ្លាយរថយន្តដឹកប្រេងគេចពន្ធចេញតាមច្រករបៀងរាប់សិបតោន ត្រូវបាន ឈ្មួញខិលខូច លួចមកស្តុបក្នុងឃ្លាំង មួយនៅភូមិ ខ្លាកូនចាស់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ដើម្បីចែកចាយបន្តទៅកាន់ខេត្ត សៀមរាបដែលមានការបើកភ្លើងខៀវពីសំណាក់ មន្ត្រីជំនាញ គយចល័តទាំងខេត្តនិងក្រសួង មហាជនចង់អោយអង្គភាព ប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេត។

កាលពី ព្រឹក ថ្ងៃសុក្រ៣កើតខែ បឋមសាធឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃ ទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ថា រថយន្ត យីឌុក ផ្ទុកនូវ ប្រេងម៉ាស៊ីន គេចពន្ធជាច្រើនគ្រឿងត្រូវបាន កកស្ទះ ពេញផ្លូវដោយសារតែមានការសាងសង់ផ្លូវចាក់បេតុងនៅខាងមុខមិនអាចបើកបរឆ្លងកាត់បានទើបបង្ខំចិត្តរើឥវ៉ាន់ចេញពីរថយន្តធំផ្ទេរដាក់រថយន្តតូចដឹកចូលឃ្លាំងនៅពេលនោះអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺទំនិញទាំងនោះគឺមានដូចជា ប្រេងម៉ាស៊ីន គ្រឿងម៉ាស៊ីនត្រជាក់ ដែលជាទំនិញគេចពន្ធនាំចូលតាមច្រករបៀងភាគខាងត្បូងដូចជាកៀនស្លាប ច្រកឡែម  ច្រករបៀងក្នុងស្រុកម៉ាឡៃ ជាដើមដែលបានឆ្លងកាត់តាមផ្លូវជាតិលេខ៥៩ (តាមផ្លូវកូនដំរី)ចូលមកស្តុបនៅក្នុងឃ្លាំងដូចដែលបានរៀបរាប់ខាងលើដែលគេដឹងថាម្ចាស់ឃ្លាំងខាងលើជាមនុស្សដ៏មានឥទ្ធិពលម្នាក់ដែលគយចំណាំហៅថាយាយៗដើម្បីចែកចាយបន្ត។

ប្រភព ពីក្រុមអ្នក ដឹកទំនិញ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ស្ទើរតែដាច់បាយ គ្មានទំនិញ ដឹកដោយសារតែឈ្មួញ ងាកមក ដឹកទំនិញ គេចពន្ធដែលចេញតាមច្រករបៀងវិញ ដោយគ្រាន់តែសិះស៊ុស ត្រូវរ៉ូវជា មួយ អស់លោក សមត្ថកិច្ច ជំនាញ គយចល័តដែលដាក់ លើដងផ្លូវទាំងខេត្តនិងក្រសួង ដោយបង់ក្នុងមួយជើង ដែលមាន៦រថយន្តសណ្តោង ដោយបង់លុយកាក់ក្រៅផ្លូវការដល់អស់លោកគយទាំងនោះ មិនតិចជាង១០លានរៀលនោះទេ។

ប្រភពបន្ត អោយដឹងទៀតថា  បើមិនអញ្ចឹងទេ!កុំថាពួកសមត្ថកិច្ចទាំងនោះសម្ងំស្ងាត់ឈឹងដូចចោរលួចសេះ បែបនេះទេពិសេស គឺគយចល័តរបស់ក្រសួងតែម្តង។ ច្បាស់ជា លោក អាតអឿន អនុប្រធាន ទទួលបន្ទុក ត្រួតពិនិត្យតាមឃ្លាំងទំនិញច្បាស់ជាតាមចាប់និងបង្ក្រាបដល់ឃ្លាំងមិនខាននោះទេព្រោះទំនិញ ដូចជា ទូរទឹកកក ប្រេងម៉ាស៊ីន គ្រឿងម៉ាស៊ីនត្រជាក់ នេះគឺមានបង់ពន្ធខ្ពស់ណាស់។បើគ្មានការត្រូវរ៉ូវ ជាមួយ សមត្ថកិច្ចជំនាញគយទាំអស់នេះទេកុំសង្ឃឹមថាអាចរកស៊ីបាន។ ប្រភព បញ្ជាក់ថា កន្លងមក ក្រុមអ្នកដឹកទំនិញ តាមរថយន្តកាមរីពីក្រុងប៉ោយប៉ែតមក ខេត្ត បន្ទាយមានជ័យ ក៏ធ្លាប់បានគ្រោងផ្តិតមេដៃប្តឹង អង្គភាព ប្រឆាំងអំពើរពុករលួយ រឿង គយចល័តរបស់ក្រសួងដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ

នៅ ខាងលិគល់ស្ពានទឹកថ្លា ដែលមានមន្ត្រីជើងខ្លាំង ចំនួន៣នាក់រួមមាន ១/លោក ឈុនសុធាវណ្ណារី  ២ /លោកប្រាក់សំអាត  និង ៣ /លោក អាត អឿន ដែលពូកែធ្វើទុក្ខបុម្នេញមកលើម្ចាស់ឃ្លាំង និងអ្នកដឹកទំនិញ អោយបង់លុយកាក់ក្រៅផ្លូវការយ៉ាងធ្ងន់ធ្ងរបំផុតធ្វើឲ្យពួកគាត់ដាច់បាយរកប្រាក់ចំណេញគ្មាន។

ទោះជាយ៉ាងណាជុំវិញបញ្ហា ដែលគេចោទប្រកាន់ថាមន្ត្រីគយ រឹតបន្តឹងទំនិញតាមផ្លូវត្រង់(ច្រកទ្វារអន្តរជាតិ)ដែលជាទំនិញស្របច្បាប់ហើយឃុបឃិតជាមួយឈ្មួញខិលខូចបញ្ចេញទំនិញគេចព័ន្ធតាមច្រករបៀងបំបាត់ពន្ធចូលរដ្ឋនោះសារព័ត៌យើងមិនហ៊ានសន្និដ្ឋានថាយ៉ាងណានោះទេតែ សង្ឃឹមថាអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតក្នុងរឿងនេះផងទាន!៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1405 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8554 នាក់
ខែនេះ :
28107 នាក់
3 ខែនេះ :
61940 នាក់
សរុប :
2512647 នាក់