ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញ​ឈើរឈ្មោះ រិ​ទ្ធយកដុល្លាទៅបាំងភ្នែកមេព្រៃដើម្បី ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តបន្ទាយមានជ័យតសមទំនើងចិត្ត!
Sat,16 June 2018 (Time 04:09 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 962នាក់)


បន្ទាយមានជ័យ៖ បែកធ្លាយលោកជាផល្លីមេ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធត្រូវបានដុល្លាបាំងភ្នែកជិតមើលមិនឃើញទើបបណ្តាលអោយមេឈ្មួញឈ្មោះ រិ​ទ្ធ ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តបន្ទាយមានជ័យតាមទំនើងចិត្ត។ 
ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរាយការណ៌ឲ្យដឹងថា៖មេ​ឈ្មួញ​ល្បីដែរគេស្គាល់ឈ្មោះលោក រិ​ទ្ធ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ យកមកចែក​ចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គលបុរី យ៉ាង​គគ្រឹកគគ្រេង​។ 
ប្រភពបន្តអោយដឹងទៀតថា៖ ការដែល​ឈ្មួញ​ឈ្មោះ រិ​ទ្ធ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ មិនអាច​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គលបុរី យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។
​បើតាមប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា បើ​នៅក្នុង​ច្បាប់​អនុញ្ញាត​ឲ្យ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ដឹកឈើ​ត្រឹម​២០​ម៉ែត្រគូប​គឺ​ឈ្មួញ​រូបនេះ​ដឹកឈើ​យ៉ាងតិច​៥០​ម៉ែត្រគូប ហើយ​ពេលដែល​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ឈើ​ប្រភេទ​លេខ​២ ពី​ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តបន្ទាយមានជ័យ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ត្រួតពិនិត្យ​នោះទេ​។ នៅក្នុង​ក្រុង​សិរីសោភ័ណ មាន​ដេប៉ូ​លក់​ឈើ​ប្រមាណ​៤​ទៅ​៥​កន្លែង​ចាំ​ទទួល​ទិញ​ឈើ​ពី​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ហើយ​នៅក្នុង​ស្រុក​មង្គលបុរី មាន​ដេប៉ូ​លក់​ឈើ​ប្រមាណ​៣​កន្លែង​ដែល​ចាំ​ទទួល​ទិញ​ឈើ​ពី​ឈ្មួញ​ឈ្មោះ រិ​ទ្ធ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ក៏​បែងចែក​ផលប្រយោជន៍​មួយចំនួន​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ដើម្បី​ឲ្យ​មុខរបរ​របស់ខ្លួន​ដំណើរការ​ទៅដោយ​រលូន​។
គួបញ្ជាក់ថា៖សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​៤០​ទៅ​៥០​ម៉ែត្រគូប​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ ចូលមកក្នុង​ខេត្តបន្ទាយមានជ័យ ប្រកបដោយ​សុវត្ថិភាព​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ រិ​ទ្ធ តែងតែ​ដឹកឈើ​លើសពី​ច្បាប់​អនុញ្ញាត​ហើយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ គឺជា​អ្នកទទួល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ក្នុងពេលដែល​ឈ្មួញ​ឈ្មោះ រិ​ទ្ធ ដឹកឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គលបុរី​។ ឈ្មួញ​ឈ្មោះ រិ​ទ្ធ ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ មកដល់​ខេត្តបន្ទាយមានជ័យ នៅពេល​យប់​ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​គេ​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ដោយ​ម្ចាស់​ដេប៉ូ​លក់​ឈើ​ទាំងនោះ​ក៏មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​ផងដែរ​នៅពេលនេះមេឈ្មួញឈើសប្បាយចិត្ដោយសារតែអាជ្ញាធរបើកដៃឲ្យខ្លួនធ្វើអ្វីៗតាមទំនើងចិត្តតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
505 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7654 នាក់
ខែនេះ :
27207 នាក់
3 ខែនេះ :
61040 នាក់
សរុប :
2511747 នាក់