ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តហាឡិនឌ័រតហ្គាសខុសបច្ចេកទេសឆេះរួចមកបន្សល់នៅដែកអេតចាយទុកអោយម្ចាស់សម្រាប់លក់!
Sun,17 June 2018 (Time 06:29 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1114នាក់)


 
 
បន្ទាយមានជ័យ៖សង្ស័យមកពីការតប្រព័ន្ធបច្ចេកទេសហ្គាសខុសទើបបណ្តាលអោយឆេះរថយន្ត ហាយឡិនឌ័រមួយយគ្រឿងកំពុងតែបើកបរស្រាប់តែឆេះផ្អើលអ្នកស្រុកទាំងព្រឹកដោយបន្សល់នៅដែកអេតចាយទុកអោយម្ចាស់សម្រាប់លក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​០៩.៤០​នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ​
នៅទីតាំង បញ្ចូលហ្គាស រថយន្តតាមដងផ្លូវ ជាតិលេខ៥ នៅចំណុចភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថានៅមុនកើតហេតុគេឃើញរថយន្តម៉ាក HILANDER ដែលមានពាក់ស្លាកលេខ2AK-6805 ពណ៌ខ្មៅ បានចូលមកចាក់ហ្គាសនៅទីតាំងខាងលើស្រាប់តែមានឆេះតែម្តង។
ករណីខាងលើនេះ ត្រូវបានរថយន្តអគ្គីភ័យ ស្នងការនគបាលខេត្តបន្ទាយមានជ័យ មកជួយពន្លត់ ហើយក្នុងករណីនេះដែរគ្មានគ្រោះថ្នាក់ដល់ម្ចាស់រថយន្ត នឹង អ្នកដំណើនោះទេ។ 
បើយោងតាមសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖ម្ចាស់រថយន្តឈ្មោះ បឿយ បៀ ភេទប្រុស អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះចាន់ ដារី​ អាយុ៣០ឆ្នាំរស់នៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថា៖មូលហេតុដែលបណ្តលឱ្យរថយន្តឆេះនេះគឺឆេះពីខាងក្រោយរថយន្តពេលកំពុងបើកបរមកពីការតប្រព័ន្ធបច្ចេកទេសហ្គាសខុសទើបបណ្ដាលអោយឆេះបែបនេះតែអ្វីដែលគួរអោយសោកស្តាយនោះគឺដោយសារតែតដាក់ហ្គាសខុសលក្ខណៈបច្ចេកទេសនេះបានបណ្តាាលអោយរថយន្តថ្លៃម៉ឺនៗ
ដុលា្លក្លាយដែកអេតចាយត្រឹមមួយពព្រិចភ្នែក៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1306 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8455 នាក់
ខែនេះ :
28008 នាក់
3 ខែនេះ :
61841 នាក់
សរុប :
2512548 នាក់