ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចក្រុមព្រះនិងអ្នកម្នាងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តហាយឡិនឌ័រមកបុកក្បួន រថយន្តព្រះអង្គ!
Sun,17 June 2018 (Time 03:07 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 922នាក់)


ព្រះសីហនុ៖បុកទៀតហើយលើកមុនរថយន្តដឹកដីលើកនេះរថយន្តហានឡិនឌ័រ ក្បួនដង្ហែររថយន្ត  របស់
សម្ដេចក្រុមព្រះនរោត្ដមរណឬទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គរបួសធ្ងន់ ចំណែអ្នកម្នាង អ៊ុក ផល្លា ទទួទមរមរណខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រះសីហនុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ។
លោកឧត្តមសេនីយ៍ជួនណារិនស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយឡិនឌ័រ ពាក់ស្លាកលេខភ្នំពេញ2L9667ធ្វើដំណើរពីខេត្ដព្រះសីហនុទៅកាន់រាជធានីភ្នំពេញហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។រីឯភាគីរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។
អ្នកម្នាងអ៊ុកផល្លានិងសម្តេចក្រុមព្រះកំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ។
គួររំលឹកថា៖កាលពីប៉ុន្មានឆ្នាំមុនក្បួនរថយន្តរបស់សម្តេចក្រុមព្រះក៏ធ្លាប់ជួបគ្រើថ្នាក់ចរាចរណ៍ដោយបុកគ្នាជាមួយរថយន្តដឹកដីបណ្តាលអោយអ្នកម្នាងរបួកធ្ងន់តែពេលនេះខ្លាំងជាងមុនទៅទៀតទាំងសម្តេចក្រុមព្រះរងរបួសធ្ងន់ចំណែកអ្នកម្នាងទទួលមរណភាពហើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
184 នាក់
ម្សិលមិញ :
432 នាក់
សប្តាហ៍នេះ :
4354 នាក់
ខែនេះ :
30823 នាក់
3 ខែនេះ :
60771 នាក់
សរុប :
2352410 នាក់