PMបង្ក្រាបបានឈើប្រភេទលេខ1 ចំនួន100ដុំក្បែសង្កាត់រដ្ឋបាលព្រៃអូរគ្រៀង ដូច បំបាក់មុខលោក កែវ ចំណាន!
ខេត្តក្រចេះ៖កំលាំកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ដក្រចេះបានចុះបង្រាបគំនរឈើមួយកន្លែងក្រោយពីទទួលបានពត៌មានថាមានការស្តុកឈើជាច្រើនប្រភេទមានឈើលេខ1លាំងឃ្លុំ ជាច្រើនរាប់សិបដុំដែលឈ្មួញលាក់ទុកក្បែសង្កាត់រដ្ឋបាលព្រៃអូរគ្រៀង ។
ប្រតិបត្តការណ៍នេះបានធ្វើឡើងកាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ៩កើត បឋមាសាឆ្នាំច.សំរឹទ្ធិស័ក.ស.ព២៥៦២
ថ្ងៃទី21ខែមិថុនាឆ្នាំ2018 ។
ប្រភពព័ត៌មានបានអោយដឹងថា៖កំលាំកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយកំលាំងកងរាជអាវុធ
ហត្ថខេត្ដក្រចេះបានចុះបង្រាបគំនរឈើមួយកន្លែងក្រោយពីទទួលបានពត៌មានថាមានការស្តុកឈើជាច្រើនប្រភេទមានឈើលេខ1លាំងឃ្លុំ ជាច្រើនរាប់សិបដុំ ស្ថិតនៅចំណុចភូមិ អូរព្រះ ឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្ដក្រចេះ ភ្លាមនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាផ្ទាល់ អោយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស និង កំលាំងអាវុធហត្ថខេត្ដ ក្រចេះ ឲ្យចុះធ្វើការបង្ក្រាបជាបន្ទាន់ ដោយដឹកនាំបញ្ជា ដោយលោក ឧត្ដមសេនីយ៍ត្រី ចាន់ សុខខឿន និងដឹកនាំបញ្ជាចុះបង្ក្រាប ដោយលោក វរៈសេនីយ៍ឯក មុត វណ្ណៈ មេបញ្ជាការរងខេត្ដក្រចេះ និងលោកឡុង យឹង មេបញ្ជាការរងខេត្ដក្រចេះ បានធ្វើការទប់ស្កាត់បង្ក្រាបបាន ឈើប្រភេទលេខ1ចំនួន100ដុំ ដែលមានមុខកាត់ចាប់ពី30×35 ប្រវ៉ែចាប់ពី2,5ម៉ែត្រកន្លះរហូតដល4ម៉ែត្រ និងបង្ក្រាបបានរថយន្ដសាំយ៉ុងមួយគ្រឿង ដឹកឈេីអាឆ្អឹនពេញរថយន្ដ បេីកយកទៅប្រគល់ជូន អោយជំនាញរដ្ឋបាលព្រៃឈើនៅជិតនោះផងដែរ ចំណែកគំនរឈើចំនួន100ដុំនោះព្រឹកថ្ងៃទី22.06.2018ទេីបយកឡានស្ទូច មកស្ទូចដឹកប្រគល់ជូនជំនាញតាមនិតិវិធីច្បាប់។
ទោះជាយ៉ាងណា មជ្ឈដ្ឋាន នានាលើកឡើងថា៖ការដែលបទល្មើសកើតឡើងកៀនក្លៀកបែបនេះបែជាមន្ត្រីជំនាញមើលមិនឃើញរហូតដល់សមត្ថកិផ្សេងមកបង្ក្រាបបែបនេះមិនដឹងថាលោក កែវ ចំណាន សង្កាត់រដ្ឋបាលព្រៃអូរគ្រៀងយកមុខទុកកន្លែងណានោះឡើយ៕