ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលក្រុងប៉ោយប៉េែតឃាត់ខ្លួនមនុស្ស៣នាក់ពាក់ពន្ធ័គ្រឿងញៀន!
Sat,23 June 2018 (Time 11:37 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 858នាក់)


 
បន្ទាយមានជ័យ៖នគរបាល  ក្រុងប៉ោយប៉ែត តែងតែ គោរពបទបញ្ជារដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនិយ៍ទោអាត់ខែមនិងអនុវត្តន៍តាគោលការណ៍ភូមុឃុំមានសុវត្ថភាពដូចភ្លៀងរលឹមជាក់ស្តែងកាលពី ថ្ងៃសុក្រ​ ១០​ កើត​ ខែ​ បឋមាសាឍ​ ឆ្នាំ​ច​ សំរិទ្ធសក័​ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​ ២២​ ខែ​ មិថុនា​ ឆ្នាំ២០១៨​ វេលាម៉ោង​ ១៤​ និង​ ០០​ នាទី​ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល​ បានល្បាតក្នុងភូមិសាស្ត្រ ស្ថិតនៅចំណុចភូមិអូរឬស្សី​ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតនិងបានប្រទះជនសង្ស័យចំនួន​ ៣​ នាក់​ ពេលនោះ​ សមត្ថកិច្ចបានធ្វើការត្រួតពិត្យរកឃើញម្ស៉ៅក្រាមពណ៌សថ្លា​ ចំនួន​ ២១​ កញ្ចប់​។ ក្រោយមកសមត្ថកិច្ចបាននាំខ្លួនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបានឲដឹងថាជនសង្ស័យមានឈ្មោះ
១.ឈ្មោះ​ ដួង​ វីរ:​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​  ១២ កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន)
២.ឈ្មោះ​ ហៀង​ ថាត់​ ភេទ​ ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ០៧ កញ្ចប់តូច (ជាអក្នជួញដូរគ្រឿងញៀន)មានទីលំនៅភូមិអូរនាង​ សង្កាត់ផ្សារកណ្តាល។ 
៣.ឈ្មោះ​ សុខា​ សៅ​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ២​ កញ្ចប់តូច(ជាអ្នកជួញដូរគ្រឿងញៀន)មានទីលំនៅភូមិអូរឬស្សីសង្កាត់ផ្សារកណ្តាល។ បច្ចុប្បន្នសត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមផ្លូវច្បាប់។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថានគរបាលក្រុងប៉ោយប៉ែតក្រោមការដឹកនាំរបស់លោកអធិការវ័យក្មេងធិនស៊ិនដេតតែងតែគោរពបទបញ្ជារដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនិយ៍ទោអាត់ខែមនិងអនុវត្តន៍តាគោលការណ៍ភូមុឃុំមានសុវត្ថភាពដូចភ្លៀងរលឹមធ្វើអោយប្រជាពលរដ្ឋដេកលក់ស្រួល៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
270 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1952 នាក់
ខែនេះ :
31540 នាក់
3 ខែនេះ :
59261 នាក់
សរុប :
2348547 នាក់