ចោរប្លន់ជាជនជាតិចិន មួយក្រុម ជិះឡានទំនើប រ៉យ រ៉យ ធ្វើសកម្មភាពប្លន់ ផ្អើលក្រុងព្រះសីហនុ!
ព្រះសីហនុ៖ ជនជាតិចិនមួយក្រុម ជិះឡានទំនើប រ៉យ រ៉យ ពាក់ផ្លាកលេខ ភ្នំពេញ 2PB 6666 ធ្វើសកម្មភាពប្លន់ អ្នករត់តាក់ស៊ីផ្អើលក្រុងព្រះសីហនុត្រូវបានសមត្ថកិច្ច បង្ក្រាបបានម្នាក់និងបន្តតាមស្រាវជ្រាវ
រកបក្ខពួកគេបន្តទៀត។
ប្រភពព័ត៌មានបានអោយដឹងថា៖នៅថ្ងៃសុក្រ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២:០០នាទី ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ពីបទប្លន់ប្រដាប់អាវុធ(ដោយអាវុធខ្លីម៉ាករ៉ូឡូ) នៅវេលាម៉ោង២០និង៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន (ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាកា ” ) ។
ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ក្រោមការបញ្ជាចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីដោយលោក គៀងសុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត ។ កម្លាំងជំនាញផែនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២៣:០០នាទី កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។កម្លាំងជំនាញបានធ្វើការហ៊ុំពទ័ចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
វត្ថុតាងចាប់យកបាន៖ – លុយដុល្លា ៥០០ដុល្លារ (របស់ជនរងគ្រោះ) – អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL
(គ្រាប់ ៣គ្រាប់) ផលិតនៅ USA (អាវុធធ្វើសកម្មភាព) – រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ 2BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ ចំណែកជនសង្ស័យ ៣នាក់ទៀតជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។