ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ រួមនិងកាំភ្លើង AK៤៧ មួយដើម និងគ្រាប់កាំភ្លើងចំនួន៥៦ គ្រាប់!
ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ដែលទិញកាំភ្លើងAK៤៧ មួយដើមដែលបំពាក់ឡាស៊ែដាក់ជាប់កាំភ្លើង១ បំណងប្រើប្រាស់ដោយខុសច្បាប់លើទឹកដីកម្ពុជាដើម្បីចាត់ការតាមផ្លូវច្បាប់។
ករណីចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៤៖១០ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បង្ហាញខ្លួនជនជាតិវៀតណាមម្នាក់ ដោយជាប់ចោទពីបទកាន់កាប់ ឬដឹកជញ្ជួនអាវុធ ដោយដោយគ្មានច្បាប់អនុញ្ញត្ត និងដកហូតបានកាំភ្លើង AK47 មួយដើម ស្ថិតត្រង់ចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។ ទទួលបានព័ត៌មានរាយការណ៍ថា នៅចំណុចខាងលើ មានករណីរក្សាទុកអាវុធខុសច្បាប់នោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាជនជាតិវៀតណាមដែលមានឈ្មោះ ទ្រឿង មិញថុង អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។
ចម្លើយរបស់ជនសង្ស័យថាកាំភ្លើងនេះ គេទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅក្រុងបាវិត។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទី១៖ កាំភ្លើងAK47 មួយដើម, ទី២៖ បង់ចំនួន២បង់, ទី៣៖ គ្រាប់៥៦គ្រាប់, ទី៤៖ សឺមែល១, ទី៥៖ សាងសម្រាប់ដាក់គ្រាប់១ខ្សែ, ទី៦៖ ពិល១, ទី៧៖ ឡាស៊ែដាក់ជាប់កាំភ្លើង១ ទោះបីជាយ៉ាងណា
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្សយ័ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។