ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
«តាសួ»មេបនល្បែងទឹកភ្លៀងបើកល្បែងកណ្តាលទី ក្រុងសមត្ថកិច្ចមិនបង្ក្រាបប្រជាពលរដ្ឋសង្ស័យលោក ឃួងស្រេង និងលោកជួន សុវណ្ណ ត្រូវថ្នាំ សណ្តំ!
Sun,24 June 2018 (Time 10:19 AM)
ដោយ ៖ សុភី (ចំនួនអ្នកអាន: 1107នាក់)


ភ្នំពេញ៖មេបនល្បែងទឹកភ្លៀងដ៏ធំម្នាក់នៅកណ្តាលក្រុងភ្នំពេញឈ្មោះ(តាសួ)កំពុងតែពង្វក់ប្រជាពលរដ្ឋអោយលង់ខ្លួនអស់ផ្ទះសម្បែងអស់ខោអស់អាវបែកបាក់គ្រួសារខូចអនាគតធ្លាក់ខ្លួនជាចោរដោយសារញៀនល្បែងនេះដោយមិនឃើញមានសមត្ថកិច្ចបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យថា៖លោកឃួងស្រេងនិងលោកជួនសុវណ្ណអាចត្រូវថ្នាំសណ្តំ(តាសួ)មេបនល្បែងទឹកភ្លៀងហើយបានជាហ៊ានជាន់ឈ្លីគោលការណ៍ភូមិ-ឃុំមានសុវត្ថភាព។
ទោះបីជាដឹងហើយថា៖ការលេងល្បែងនេះបានធ្វើផ្ទុយពីបទបញ្ជារាជរដ្ឋភិបាលពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានចែងបញ្ជាក់យ៉ាងច្បាស់ ពីវិធានការទប់ស្កាត់បង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពព្រោះទីតាំងបនល្បែងស៊ីសងគឺជាប្រភពបង្កើតឱ្យមានបទល្មើសក្នុងសង្គម រំខានសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ ការបើកលេងល្បែងភ្នាល់ទឹកភ្លៀងជារៀងរាល់ឆ្នាំយ៉ាងចំហ គ្មានអ្វីលាក់បាំងទេ?។
ជាទូទៅគេសង្កេតឃើញនៅតាមហាងកាហ្វេមួយចំនួននៅក្នុងទឹកដីខណ្ឌ៧មករាជាពិសេសនៅតាមផ្លូវលេខ១៣៩កែងផ្លូវលេខ២១៧ស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី២និងនៅតាមផ្លូវលេខ១០៧កែងផ្លូវលេខ១៣៤ស្ថិតក្នុងសង្កាត់មនោរម្យខណ្ឌ៧មករាមានអ្នកលេខភ្នាល់ទឹកភ្លៀងដែលមកអង្គុយផឹកកាហ្វេឲ្យតែមេឃចាប់ផ្តើមងងឹតគឺអ្នកដែលចូលផឹកកាហ្វេអង្គុយលែងជាប់កៅអីហើយ។ ជាច្រើនឆ្នាំទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧មករាគ្មានការបង្ក្រាបរហូតមកទល់ពេលនេះក៏ព្រោះតែអ្នកម៉ៅការកាងល្បែងភ្នាល់ទឹកភ្លៀងបានចំណាយប្រាក់ក្នុងមួយរដូវៗរាប់សិបម៉ឺនដុល្លារសម្រាប់បង់សេវាឱ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកុំឱ្យ
រំខាន ឬធ្វើការបង្ក្រាបទីតាំងបនល្បែងរបស់គេ ដោយសារតែបែបនេះហើយ ទើបបានជាប្រជាពលរដ្ឋ នាំគ្នាហៅបនល្បែងភ្នាល់ទឹកភ្លៀងនេះថាជាល្បែងភ្នាលជា់ប្រវត្តិសាស្ត្រ។
ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងគេសង្កេតឃើញ មានការដាក់សៃយ៉ឺន ដែលភាសាអ្នកលេងល្បែងនេះ គេហៅថាជញ្ជីងស៊ីសងភ្នាល់ទឹកភ្លៀងហើយគេប្រើប្រាស់វិទ្យុទាក់ទងប្រកាសភ្នាល់គ្នាដូចធ្លាប់បានអនុវត្តរាប់ឆ្នាំមកហើយ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងលេងភ្នាល់ទឹកភ្លៀងបានឲ្យដឹងថាអ្នកលេងទឹកភ្លៀងគេភ្នាល់ចាក់ធំណាស់ គឺរាប់រយរាប់ពាន់ដុល្លារឯណោះ មានអ្នកលេងខ្លះដល់ថ្នាក់លក់ផ្ទះលេងក៏មាន។ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀងអ្នកដែលញៀនល្បែងភ្នាល់ទឹកភ្លៀងគេតែងមកជួបជុំនៅតាមហាងកាហ្វេដើម្បីដេញថ្លៃគ្នា។ករណីអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងគេមិនដែលឃើញមានសមត្ថកិច្ចណាចុះមកបង្ក្រាបទេ ដោយសារមានមន្ត្រីប៉ូលីសមួយចំនួន លេងភ្នាល់ទឹកភ្លៀងដែរ។
ពាក់ព័ន្ធនិងករណីនេះបើតាមប្រភពពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងគឺគេមានមេធំម្នាក់ឈ្មោះ(តាសួ)ចាំបង់លុយឲ្យមេៗគឺគេបង់ម្តងមួយរដូវកាលតែម្តង។ ប្រជាពលរដ្ឋបាននិយាយថាបើគិតថាល្បែងមួយនេះ ជាល្បែងប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហេតុដូចម្តេច អាជ្ញាធរមិនព្រមបង្ក្រាប ?។តួយ៉ាងលោកឃួងស្រេងចៅហ្វាយក្រុងភ្នំពេញនិងលោកជួនសុវណ្ណស្នងការរាជធានីភ្នំពេញ និងលោកអធិការតាមបណ្តាខណ្ឌពិសេសខណ្ឌ៧មករានេះតែម្តងឬមួយមិនដឹងរឿងនេះសោះតែបែរជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាអ្នកដឹងទៅវិញ។
ប្រភពខាងលើបានរិះគន់ទៅលើលោកឃួងស្រេងនិងលោកជួនសុវណ្ណថាសង្ស័យត្រូវថ្នាំសណ្តំរបស់មេបនល្បែងឈ្មោះ(តាសួ)ហើយមើលទៅបានជាមិនចាត់វិធានការនិងបង្ក្រាបទីតាំងល្បែងសុីសងភ្នាល់ទឹកភ្លៀងខាងលើនេះទាល់តែសោះ។
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
429 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7578 នាក់
ខែនេះ :
27131 នាក់
3 ខែនេះ :
60964 នាក់
សរុប :
2511671 នាក់