ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
PMខេត្តកំពតឃាត់ខ្លួនជនជាតិវៀតណាម ធ្វើសកម្មភាពប្លន់រថយន្តជនបរទេសនៅលើទឹកដីខ្មែរ!
Mon,25 June 2018 (Time 03:03 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 955នាក់)


 
 
កំពត៖ កក្រើកទៀតហើយ ជនជាតិវៀតណាម ធ្វើសកម្មភាពប្លន់រថយន្តជនបរទេសនៅលើទឹកដីខ្មែរតែត្រូវបានPMបង្ក្រាប។
 
 នៅវេលាម៉ោង ១៨ និង ១៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងពោន ឃុំបន្ទាយមាស ស្រុកបន្ទាយមាសខេត្តកំពត មានករណីប្លន់ដែលបង្ករដោយជនសង្ស័យឈ្មោះ ឡេ វ៉ាន់ណាំ ភេទប្រុស និងបក្ខពួកបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីចំនួន ០២ដើមមិនស្គាល់ម៉ាកបានធ្វើសកម្មភាពភ្ជង់ប្លន់ជនរងគ្រោះចំនួនបួននាក់ ជាអ្នកដំណើរមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ តាំង ជុងលី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ។
២.ឈ្មោះ លឺន កាំគៀម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម រស់នៅទីក្រុងហូជីមិញ 
៣.ឈ្មោះ ញ៉ គឺមអាន់ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម រស់នៅទីក្រុងសៃហ្កន
៤.ឈ្មោះ អេ វ៉ាន់គាន់ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិនហុងកុង
សម្ភារៈបាត់បង់ប្រាក់ ១.០០០ដុល្លា, លិខិតឆ្លងដែន, ប័ណ្ណសំគាល់យានយន្តចំនួនមួយ និងឯកសារមួយចំនួនទៀត។
 
ក្រោយធ្វើសកម្មភាពប្លន់រូច កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡេ វ៉ាន់ណាំ ភេទអាយុ ៥៤ឆ្នាំ ជនជាតិវៀតណាម រស់នៅទីក្រុងហ្វីញើន ខេត្តប៊ិញជិន ប្រទេសវៀតណាម និងដកហូតរថយន្តចំនួនមួយគ្រឿងម៉ាក ORLANDO LTZ CHEVROLET ពណ៌សពាក្យស្លាលេខ 51.G485.63 ពណ៌ស។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅមន្ទីយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1236 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8385 នាក់
ខែនេះ :
27938 នាក់
3 ខែនេះ :
61771 នាក់
សរុប :
2512478 នាក់