ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកជាតារាប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីទេីបឡេីងកាន់តំណែងថ្មោងថ្មី ជាប់ការសង្ស័យថាបានបើកដៃអោយមានបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុក !
Mon,25 June 2018 (Time 09:12 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1075នាក់)


(ខេត្តរតនៈគិរី)៖ក្រោយពីស្ងាត់មួយរយះបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកប្រជាពលរដ្ឋដាក់ការ
សង្ស័យលើលោកជាតារាប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីទេីបឡេីងកាន់តំណែងថ្មីថ្មោងថាអ្នកបើកដៃ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើលោកជាតារាថាចាប់តាំងពីលោកមកកាន់តំណែងប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរីគឺសង្កេតឃេីញថាបទល្មេីសព្រៃឈេីក្នុងខេត្តរតនគិរីហាក់បីដូចជាកក្រេីកខ្លាំងជាមុន។តាមប្រភពដដែលបានដាក់ការសង្ស័យថាលោកជាតារាអាចនិងមានការពាក់ព័ន្ធជាមួយក្រុមឈ្មួញដឹកបទល្មេីសព្រៃឈេីជាថ្នូរនិងការមិនចុះបង្រ្កាប។ស្របពេលជាមួយគ្នានេះដែរស្ថាប័នជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តរតនៈគិរីមិនត្រឹមតែមិនចាត់វិធានការណ៍បង្ក្រាបទេបែរជានាំគ្នាឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធបើកដៃអោយឈ្មួញធ្វេីសកម្មភាពដឹកជញ្ជូនឈើប្រណិតឆ្លងដែនខុសច្បាប់យ៉ាងអនាធិតេយ្យទៅវៀតណាមដោយផ្គើនទៅនិងអនុសាសន៍និងបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះក្រោយពីប្រកាសផ្ទេរមុខតំណែងមន្ត្រីនៃស្នងការនគបាលខេត្តរតនៈគិរី ត្រូវបានបញ្ចប់នោះមហាជនសង្កេតឃើញថាបទល្មេីសព្រៃឈេីហាក់មានសកម្មភាពចរាចណ៍ឈើប្រណិតយ៉ាងអនាធិបតេយ្យគគ្រឹកគគ្រេងឡេីងវិញក្រោយពីស្ងាត់មួយរយះ។សូមបញ្ជាក់ផងដែរថាបទល្មេីសព្រៃឈេីបានចរាចណ៍ចេញពីក្រុងបានលុងនិងតាមបណ្ដាស្រុកនានាឆ្ពោះទៅកាន់ប្រទេសវៀតណាមទាំងថ្ងៃទាំងយប់លើផ្លូវជាតិលេខ៧៨Aបានយ៉ាងរលូន ដោយមិនមានស្ថាប័នជំនាញពាក់ព័ន្ធណាហ៊ានចាត់វិធានការណ៍តាមផ្លូវច្បាប់បង្រ្កាបឡើយ ។
ចំណែកលោក កែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី និងលោក ជា តារា ប្រធានការិយាល័យទទួល បន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តរតនគីរីទើបនិងឡើងកាន់តំណែងនាពេលថ្មីៗនេះហាក់ដូចជា គ្មានវិធានការណ៍ទប់ស្កាត់និងបង្ក្រាប បទល្មេីសឡេីយ។ បេីយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបានអោយដឹងថាឈ្មួញដែលដឹកបទល្មេីសព្រៃឈេីតាមរថយន្តបាឡែនបានចំណាយលុយប្រមាណជាពីរមុឺនដុល្លារឯណ្ណោះក្នុងមួយខែដើម្បីរត់ការមន្ត្រីជំនាញពាក់ពន្ធ័ក្នុងខេត្តរីឯឈ្មួញធំៗខ្លះទៀតដែលដឹកតាមរថយន្តសាុំយ៉ុងត្រូវបង់លុយតាមក្បាលឡានដោយក្នុងមួយសាុំងយ៉ុងត្រូវចំណាយសរុបប្រមាណប្រាំមួយលានរៀលក្នុងមួយក្បាលឡានចំណែករថយន្តយីឌុកវិញក្នុងមួយក្បាលឡានត្រូវចំណាយមិនតិចជាងមុឺនដុល្លារនោះទេដេីម្បីបង់អោយសមត្ថកិច្ចជំនាញពាក់ព័ន្ធជាថ្នូរនិងការមិនបង្រ្កាប។
 
គួរបញ្ជាក់ផងដែរថាដេីម្បីទប់ស្កាត់បទល្មេីសព្រៃឈេីក្នុងខេត្តរតនគិរីបានលុះត្រាតែមានបទបញ្ជាផ្ទាល់ពីប្រមុខថ្នាក់ដឹកនាំជាពិសេស: នាយឧត្តមសេនីយ សៅ​ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម​ សាយ​ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ចំពោះមន្រ្តីគ្រាប់ល្ពៅដែលឃុបឃិតបើកដៃអោយមានបទល្មើសគឺមានតែឯកឧត្តម ឱម យុិនទៀងទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងប្រឆាំងអំពើពុករលួយតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសខេត្តរតនគិរី គឺទទូចដល់ប្រមុខរាជរដ្ឋាភិបាលសុំឯកឧត្តមមេត្តាចាត់តាំងមន្រ្តីដែលមានឆន្ទះបំរើរាស្រ្តសូមកុំចាត់តាំងមន្រ្តីគ្រាប់ល្ពៅ និងមន្រ្តីធ្វើបាបរាស្រ្ត។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានអាចសុំធ្វើការបំភ្លឺពីលោកជាតារាបាននោះទេមូលហេតុទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ អង្គភាពយើងខ្ញុំនិងរង់ចាំការឆ្លើយបំភ្លឺពីលោក ជា តារា នៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
764 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7913 នាក់
ខែនេះ :
27466 នាក់
3 ខែនេះ :
61299 នាក់
សរុប :
2512006 នាក់