ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចPMខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនិងថ្នាំញៀន!
Mon,25 June 2018 (Time 10:30 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 884នាក់)


 
កំពង់ឆ្នាំង:ជនសង្ស័យ២នាក់ពាក់ព័ន្ធនិងការរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួននិងរឹបអូសបានវត្ថុតាងថ្នាំញៀនមួយចំនួន។
ប្រតិបត្រការនេះធ្វើឡើងនៅវេលាម៉ោង ២១ និង ៣០នាទីយប់ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិគក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្កកំពង់ឆ្នាំង ។
ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហន សៀងហ៊ា ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ យុន សុប៉ង់ ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិគកឃុំខុនរ៉ងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងនឹងដកហូតបានវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន ០២កញ្ចប់តូច ទម្ងន់ ០,៣០ក្រាម, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តតាមនីតិវិធីផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
270 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1952 នាក់
ខែនេះ :
31540 នាក់
3 ខែនេះ :
59261 នាក់
សរុប :
2348520 នាក់