ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទំនិញកម្មសិទ្ធបញ្ញាហូចូលផ្សាររោងគ្លឿតាមច្រក របៀងក្រោយកាស៊ីណូហូលីដេដោយសារមានឃុប ឃិតគ្នារវាងយោធាព្រំដែនឈុតខ្មៅថៃនិងសមត្ថកិច្ច កម្ពុជា!
Wed,27 June 2018 (Time 08:55 AM)
ដោយ ៖ tara (ចំនួនអ្នកអាន: 1557នាក់)


បន្ទាយមានជ័យ:ស្ងាត់មួយរយះឥឡូវចាប់ផ្តើមកក្រើកជាថ្មីឈ្មួញខិលខូចនាំគ្នាលួចចេញទំនិញកម្មសិទ្ធ
បញ្ញាចូលទៅលក់ពេញផ្សាររុងគ្លឿ (ផ្សារថៃ) បានដោយរលូនដោយសារមានការឃុបឃិតគ្នា រវាងទាហានព្រំដែនថៃ«ឈុតខ្មៅ»គឺលោកវរសេនិយ៍ឯក«នីរោធថងមួង»បានសហការជាមួយកងរយធំរបស់ថៃម្នាក់ដែលឈរជើងនៅចំណុចផ្សាររុងគ្លឿឈ្មោះ«ឆានវង្សវ៉ៃមេធី»ជាមួយនិងលោកអ៊ុនកាថននាយផ្នែកច្បាមចល័តនគរបាលអន្តោរប្រវេស្តន៍ច្រកទ្វារអន្តជាតិ ប៉ោយប៉ែតលួចបើកច្រករបៀងក្រោយកាស៊ីណូហូលីដេដើម្បីបង្ហូរទំនិញគេចពន្ធនិងជាប់កម្មសិទ្ធបញ្ញាចូលក្នុងទឹកដីថៃបណ្តោយអោយឈ្មួញខ្មែរជ្រេទំនិញចូលទឹកដីថៃតាមទំនើងចិត្ត។
ប្រភពព័ត៌មានបង្ហើបអោយដឹងថា៖ជារៀងរាល់យប់ឈ្មួញបានដើរប្រមូលទំនិញកម្មសិទ្ធបញ្ញាពីតាមឃ្លាំងនិងផ្ទះអាជីវករនៅទូទាំងក្រុងប៉ោយប៉ែតជារៀងរាល់យប់គឺចាប់ពីម៉ោង១០និង៣០នាទីដើម្បីចេញតាមច្រករបៀងថៃដែលយកកាស៊ីណូនេះរហូតដល់ម៉ោងទាបភ្លឺតែម្តង។
រួចដឹកចូលក្នុងកាស៊ីណូទៅក្រោយហូលីដេរួចជ្រេចេញទៅក្នុងផ្សាររុងគ្លឿដោយចេញតាមក្រោយចំណតរថយន្តក្បែប៉ុស្តិ៍កងរយថៃនោះតែម្តង។
គួរបញ្ជាក់ថាកន្លងមកមានឈ្មួញខិលខូចទាំង២នាក់បានឃុបឃិតជាមួយលោកអ៊ុនកាថនដែលជាប្រធានច្បាមចល័តនគរបាលអន្តោរប្រវេស្តន៍ចំណុចច្រកទ្វារប៉ោយប៉ែតបានលួចបើកច្រករបៀងតាមស្ពានផ្លូវរថភ្លើងម្តងហើយតែដោយសារបែកការណ៍ដល់អ្នកសារព័ត៌មានផ្សាយព្រោងព្រាតទើបភាគីថៃរឹតបណ្តឹងនិងបិទច្រករបៀងលួចលាក់នោះទៅទើបធ្វើអោយឈ្មួញទាំងនោះបង្វែរទិសដៅទៅរកច្រករបៀង ឆ្ងាយៗ ដូចជាច្រករបៀងតំបន់ស្រុកម៉ាឡៃនិងច្រករបៀងតំបន់ស្រុកថ្មពួកចេញវិញម្តង។តែដោយសារតែត្រូវចំណាយច្រើនពេកដោយសារឆ្ងាយផងទើបថ្មីៗនេះឈ្មួញខាងថៃបានធ្វើការចចារជាមេកងរយដែលឈរជើងនៅចំណុចផ្សាររុងគ្លឿដើម្បីបង្ហូរទំនិញកម្មសិទ្ធបញ្ញាខាងក្រោយកាស៊ីណូហូលីដេ ស្ថិតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែតនេះចេញម្តង។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថាអញ្ចឹង!តើបានជាសមត្ថកិច្ចថៃ ទប់ស្កាត់ទំនិញ កម្មសិទ្ធបញ្ញា ដែលដាក់លក់ពេញផ្សាររុងគ្លឿ (ផ្សារថៃ)មិនជាប់សោះតាមពិត មានការឃុបឃិតគ្នា រវាងទាហានព្រំដែនថៃទាំងលោកនីរោធថងមួងនិងកងរយធំម្នាក់ឈរជើងនៅចំណុចផ្សាររុងគ្លឿឈ្មោះ«ឆានវង្សវ៉ៃមេធី»បានលួចឃុបឃិតជាមួយនិងលោក«អ៊ុនកាថន »
នាយផ្នែកច្បាមចល័តនគរបាលអន្តោរប្រវេស្តន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតលួចបើកច្រករបៀងក្រោយកាស៊ីណូហូលីដេដើម្បីបង្ហូរទំនិញគេចពន្ធនិងជាប់កម្មសិទ្ធបញ្ញាចូលក្នុងទឹកដីថៃដោយមានឈ្មួញខ្មែរចំនួន២នាក់ជ្រេទំនិញចូលរាល់យប់បានយ៉ាងរលូនបែបនេះ។
អញ្ចឹង!តើបានជាសមត្ថកិច្ចថៃ ទប់ស្កាត់ទំនិញ កម្មសិទ្ធបញ្ញាដែលដាក់លក់ពេញផ្សាររុងគ្លឿ(ផ្សារថៃ)មិនជាប់សោះតាមពិតមានការឃុបឃិតគ្នារវាងទាហានព្រំដែនថៃ បែបនេះសោះ។ទោះជាយ៉ាងណា
ពួកគាត់ក៏បានសំណូមពរឲ្យលោក សុខផល អគ្គនាយកដ្ឋាន នគរបាលអន្តោរប្រវេស្តន៍ មេត្តា ជួយមើល មន្ត្រីផ្នែកច្បាមចល័តគឺលោក«អ៊ុនកាថន»នេះផងទាន!ព្រោះតែទង្វើរបស់គាត់ដែលហ៊ានឃុបឃិតជាមួយសមត្ថកិច្ចថៃបណ្តោយឲ្យឈ្មួញខិលខូចបង្ហូរទំនិញកម្មសិទ្ធបញ្ញាចូលក្នុងផ្សាររុងគ្លឿដូច្នេះដែលជាកង្វល់របស់អាជ្ញាធរនៃប្រទេសទាំង២ឈឺក្បាលមិនចេះចប់ព្រោះតែមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចថៃផ្នែកកម្មសិទ្ធបញ្ញាបណ្តាលឲ្យអាជីវករខ្មែរជ្រួលច្របល់រាល់ថ្ងៃផងដែរ ៕
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1034 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8183 នាក់
ខែនេះ :
27736 នាក់
3 ខែនេះ :
61569 នាក់
សរុប :
2512276 នាក់