លោក ហែម សុមន្នីមេតំបន់ ប៉ូលិសសេដ្ឋកិច្ចក្រសួង បង្ក្រាបបទល្មើសព្រៃឈើ ប្រចាំខេត្តស្ទឹងត្រែង រងការចោទប្រកាន់ថាយកឈ្មោះនឹងតួនាទីរបស់ខ្លួន មករកស៊ីដឹកជញ្ជូនឈើ!
ខេត្តស្ទឹងត្រែង៖អញ្ចឹងតើ!បានជាមិនអាចទប់ស្កាត់បទល្មើសព្រៃឈើរបានដោយសារតែសំបូរមន្ត្រីគ្រាប់ល្ពៅស្ងោបែបនេះសោះឈ្មួញលួចកាប់និងដឹកជញ្ជូនឈើរយ៉ាងគគ្រឹកគគ្រេងបែជាមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធនាំគ្នាសម្ងំធ្វើអ្នកតាចាំទទួលសំណែនមិនខ្វល់ពីអនុសាសន៍របស់សម្តេចហ៊ុនសែនខណះព្រៃឈើរស្ទើរតែរលាយ។
មានសេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងមកថា៖លោក ហែមសុមន្នី(ហៅម៉ៅ)ដែលជាមេតំបន់ប៉ូលិសសេដ្ឋកិច្ចក្រសួងបង្ក្រាបបទល្មើសព្រៃឈើប្រចាំខេត្តស្ទឹងត្រែង មិនបានចាប់ឬបង្ក្រាបបែរជាយកឈ្មោះនឹងតួនាទីរបស់ខ្លួន មករកស៊ីដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ពីស្រុកសៀមប៉ាង ឆ្លងកាខេត្តស្ទឹងត្រែងយក មកស្ទុបទុកក្នុងចំការដូងប្រេង ក្បែរស្ពានស្រែពក នាយប់ថ្ងៃទី២២•០៦•២០១៨ វេលាម៉ោង ០៣•១២នាទីយប់មានក្បួនរថយន្តរបស់លោក ម៉ៅ ជិត ៣០គ្រឿង រួមមាន (តាកូម៉ា-សាំយ៉ុង-ហាយឡែនឌឺ-នឹងបាឡែន មិនក្រោម30គ្រឿង នោះទេ រាលម៉ោង់0២យប់ទៅ03យប់ទើបចេញម្ដង។
ដោយគ្មានសមត្ថកិច្ចណាហ៊ានចាប់ឬបង្ក្រាបសោះ ថែមទាំងមិនខ្លាច រអាទៅនឹងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេច តេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីដែលបានមានប្រសាសនាពេលកន្លងថារាល់មន្ត្រីគ្រាប់ល្ពៅត្រូវតែចាត់វិធានការហេតុដូចនេះសូមមន្ត្រីថ្នាក់លើៗ មេត្តាជ្រាបជាព័ត៌មាន។
ទោះជាយ៉ាងណាមហាជនលើកលើងថាពួកគាត់និងរងចាំមើលថាតើមន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធដែលឃុបឃិតឬបិទបាំងនូវអំពើរបំផ្លាញព្រៃឈើរនិងត្រូវទទួលទោសដែរឬក៏យ៉ាងណា? ៕