ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសមាជិកចូលរួមសង្កេតការណ៍បោះឆ្នោត២០១៨ច្រើនជាងគេ!
Thu,28 June 2018 (Time 07:14 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1635នាក់)


ភ្នំពេញៈ សហភាពសហព័ន្ធកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាកូនប្រុស របស់លោក ហ៊ុន សែន បានរៀបចំដាក់អ្នកសង្កេតការណ៍  ឃ្លាំមើលការបោះឆ្នោត ច្រើនជាងគេ ដែលមានសមាជិក រហូត ដល់ជាង ៣ម៉ឺននាក់ នេះបើតាមវិទ្យុបរទេស ផ្សាយជាភាសារខ្មែរ ។  ក្នុងការជ្រើសរើសអ្នកសង្កេត ការណ៍ បោះឆ្នោតថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១៨ ខាងមុខនេះ មាននិស្សិតនៅតាមសាកលវិទ្យាល័យទូទាំង ប្រទេស ដែលមិនមានសមាជិក សភាពសហព័ន្ធ ហៅកាត់ថា” សសយក”  ក៏បានចូលដាក់ពាក្យតាម សសយក នេះដែរ ដើម្បីបានអ្នកសង្កេតការបោះឆ្នោត ហើយទទួលថវិកា ក្នុង ១ ថ្ងៃបោះឆ្នោតនោះ ចំនួន​ ៤០ ដុល្លារ ដើម្បីយកថវិកាមកដោះស្រាយជីវភាព ។

ក្នុងការជួបសំភាសន៍ជាមួយនិស្សិតនៃសាកលវិទ្យាល័យមួយ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយ ថាៈ”នាងខ្ញុំអត់ដឹងថា អង្គការណាជាអ្នកជួយឧបត្ថម្ភ ឲ្យនាងខ្ញុំជាថវិកា សម្រាប់សង្កេតការណ៍ តែនាង ខ្ញុំបានដាក់តាមសាលាសាកលវិទ្យាល័យ ហើយសាលាបញ្ជូនឈ្មោះ ពួកនាងខ្ញុំ ទៅគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត  ហើយក្នុងការចុះសង្កេតការណ៍បោះឆ្នោត តែរយៈពេល ១ ថ្ងៃ ទទួលថវិកា ចំនួន ៤០ ដុល្លារ សម្រាប់ ១ នាក់ ។

ក្នុងការចុះឈ្មោះ សង្កេតការណ៍បោះឆ្នោតនេះ ត្រូវបានអង្គការធំៗពីរ មានអង្គការខុមហ្វ្រែល និង អង្គ ការនីហ្វិច បានបដិសេធន៍ មិនចុះឈ្មោះ ជាអ្នកសង្កេតការណ៍ឡើយ  ពីគណបក្សដែលចូលរួមប្រគួត ប្រជែងនោះ ហាក់ដូចជាគណបក្សកាន់អំណាចឈ្នះដាច់ទៅហើយ ទោះជាដាក់អ្នកសង្កេតការណ៍ ជាការខាតបង់ថវិកា ព្រោះដោយមើលឃើញថា ការបោះឆ្នោតសេរី និង យុត្តិធម៌ នោះ មិនអាចប្រព្រឹត្ត ទៅរួច ។ ក្នុងការដាក់សង្កេតការណ៍ដ៍ច្រើនលើសលប់នេះ ពីសហភាព សហព័ន្ធយុវជនកម្ពុជានេះ ត្រូវបានអ្នកវិភាគនយោបាយ បានយល់ឃើញថា មិនមានអ្វីប្លែកទេ ព្រោះលោក ហ៊ុន ម៉ានី ជាកូន ប្រុសបង្កើតរបស់លោក ហ៊ុន សែន ជាប្រធានបក្ស និងនាយករដ្ឋមន្ត្រី គឺហាក់ធ្វើឡើង ជួយដល់ឳពុក របស់ខ្លួន ព្រោះប្រធាន សសយក មិនមែនជាយុវជនឯករាជ្យទេ លោកក៍មានតួនាទីជាបេក្ខភាពតំ ណាងរាស្ត្រ ខេត្តកំពង់ស្ពឺផងដែរ ។

មន្ត្រីសង្គមស៊ីវិល ដែលមិនចូលរួម ក្នុងការឃ្លាំមើល សង្កេតការណ៍បោះឆ្នោត បាននិយាយថាៈ ចំពោះ បក្សចូលរួមប្រគួតប្រជែង ចំនួន ២០ គណបក្សនយោបាយ តែកំលាំងសម្រាប់ប្រគួតប្រជែងជាមួយ គណបក្សកាន់អំណាចដូចជាមានតម្រុយឈ្នះរួចហើយ ទោះជាអ្នកសង្កេតការណ៍មកពីបរទេស រួមទាំងប្រទេសកុម្មុយនីស្ត និងអង្គការខ្លះ ក្នុងស្រុក ដែលមានចំនួន ៥ម៉ឺននាក់ ផងនោះ ក៍មិនទាន់អាច ទទួលយកបាននូវការបោះឆ្នោតសេរីនិង យុត្តិធម៌ដែរ ។ លោក បានបន្ថែមថាៈ យើងមើលចំណុចពីរ ដែលយើងកំពុងតែព្រួយបារម្ភ គឺ ១. មានអ្នកទៅបោះឆ្នោតតិច  ហើយទី២ និងមានអនុប្បវាទច្រើន ពេក ទាំងពីរនេះ ដែលនាំឲ្យការបង្កើតរដ្ឋាភិបាលថ្មី នៅអាណត្តិក្រោយនេះ ត្រូវបានអន្តរជាតិមិន ទទួលស្គាល់ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7323 នាក់
ខែនេះ :
26876 នាក់
3 ខែនេះ :
60709 នាក់
សរុប :
2511416 នាក់