ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្ពុជាមានការព្រួយបារម្ភ លើការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ
Fri,29 June 2018 (Time 10:00 AM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1115នាក់)


ភ្នំពេញៈ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់ បញ្ជូនបេសកម្មពិសេស លោក សុក ស៊ីផាន់ណា ជាទីប្រឹក្សារាជរដ្ឋាភិបាល និងនិងជាប្រធានលេខា​ធិការដ្ឋានជាតិកម្ពុជាមេគង្គ.ឡានឆាង ទៅកាន់ សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីបញ្ចុះ បញ្ចូលទប់ស្កាត់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ទំនិញទាំងអស់ចេញពីកម្ពុជា ។

បើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោ​បាយ នៃសាកលវិទ្យាមួយ នៅកម្ពុជា បានមានប្រសាសន៍ថាៈ នេះមកពីលោក ហ៊ុន សែន ចុះជួបកម្មករ កម្មការិនី ដោយបានសន្យាខ្ពស់ពេក ។ នៅពេលខ្លះ សម្តេច តេជោ សែន បានប្រើតួនាទី ពីរ ជានាយករដ្ឋមន្ត្រីផង ហើយជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុង ការចុះជួបកម្មករ ជារឿយៗ ឃើញតែលោក ហ៊ុន សែន ប្រឹងឃោសនា ឲ្យកម្មករទៅបោះឆ្នោត បើទៅ បោះឆ្នោតសូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា​ តំណែងជានាយករដ្ឋមន្ត្រី ដែលពឹងផ្អែកលើ បក្សនេះ បើសិនបក្សចាញ់ឆ្នោត ដំណែងនោះក៏អស់ដែរ ។ ចំណែករបត់នយោបាយនៃលោក ខាង លិច កំពុងតែសម្លឹងមើលមកលើ របបដឹកនាំដោយលោក ហ៊ុន សែន ដែលជាគណបក្សប្រជាជនកម្ពុជា លើករណីរំលោភសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងចាប់អ្នកទោសមនសិកាដាក់ពន្ធនាគារ ។ ថ្មីៗនេះរដ្ឋាភិបាលអាមេរិក បានសម្រេចបង្កកទ្រព្យសម្បត្តិ និងមិនអនុញ្ញាតឲ្យចូលប្រទេសអាមេរិក លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការ អង្គ រក្សរបស់លោកនាយករដ្ឋមន្ត្រី ហើយនិង ខាងអង្គការអន្តរជាតិ HUMAN RIGHTS  Watch បានបញ្ចេញ ព័ត៌មានថា មានឧត្តមសេនីយ៍របស់កម្ពុជា ១២ រូប ដែលបានប្រព្រឹត្តអំពើរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរ ។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាកំពុង តែមានការព្រួយបារម្ភទៅលើប្រព័ន្ធអនុគ្រោះ ពន្ធ នៅកម្ពុជា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបានសហភាពអឺរ៉ុប ដកចេញពីកម្ពុជានោះ បញ្ហាកើត ឡើង លើមនុស្សកំពុងពេញវ័យកំលាំងគ្មានការងារធ្វើ រដ្ឋាភិបាលមិនបានរកទីផ្សារ ទាំងទីផ្សារកំលាំង ពលកម្ម និង ទីផ្សារផលិតផល នោះជាជម្ងឺសម្រាប់សង្គមកម្ពុជា ។ មួយវិញទៀត ទាំងវាយនភ័ណ្ឌ និង ស្បែកជើង ជាផលិតផលពាក់កណ្តាលសម្រេច ដែលនាំពីប្រទេសកុម្មុយនីស្ត ហើយដាក់ស្លាកកម្ពុជា នាំចូលទៅអឺរ៉ុប នៅពេលប្រព័ន្ធអនុគ្រោះពន្ធដកចេញពីកម្ពុជានោះ អ្នកត្រូវទទួលរងខាតបង់ មានៈ

១. ប្រជាពលរដ្ឋកម្ពុជា ពឹងផ្អែកបានកំរ៉ៃពីធ្វើការរោងចក្រ អត់ការងារធ្វើ

២. ប្រទេសកុម្មុយនីស្ត នឹងខាតបង់ថវិកា ឈប់ដាក់វិនិយោគទុននៅកម្ពុជា គេទៅធ្វើវិនិយោគទុន នៅ ប្រទេសណាដែលមានប្រព័ន្ធអនុគ្រោះពន្ធ ដែលមានផលចំណេញដល់ពួកគេ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
306 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7455 នាក់
ខែនេះ :
27008 នាក់
3 ខែនេះ :
60841 នាក់
សរុប :
2511548 នាក់