ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចជំនាញកាំកុងត្រូលច្រកទ្វារប៉ោយប៉ែតរងការិះគន់ថាពូកែសម្តែងល្ខោន
Fri,29 June 2018 (Time 02:46 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1780នាក់)


ប៉ោយប៉ែត ៖មហាជនក្នុងក្រុងប៉ោយប៉ែត រិះគន់ថា  មន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតពូកែសម្តែងល្ខោន ខណៈបើកដៃអោយរទេះពិការដឹក សាច់មាន់ឆ្អឹងមាន់គ្រឿងក្នុងជ្រូកនិងប្រហិតចំម្រុះក្នុងមួយថ្ងៃៗចូលរាប់តោនតែធ្វើជាចាប់សាច់មាន់ដែលគេមិនបានបង់លុយអោយបន្តិចបន្តួចដើម្បីថតបង្អួតយកស្នាដៃ។
ប្រតិកម្មខ្លាំងៗពីសំណាក់មហាជននេះគឺបន្ទាប់ពី មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យចាប់បានសាច់មាន់១រទេះនៅល្ងាចថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះសង្កាត់ និងក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទេចចោល ។
ក្រុមកម្មករច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតបង្ហើបថា តាំងពីលោក សាន វិជ្ជាសារ៉ាវុធ ឡើងកាន់ជាប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យជំនួស លោក ស៊ានស៊ីណាត ដែលត្រូវថ្នាក់លើធ្វើការផ្លាស់ប្តូរទៅកន្លែងផ្សេងគេឃើញសាច់មាន់ចម្រុះនិងពោះជ្រូកពិសេសប្រហិតត្រូវឈ្មួញដឹកចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិមួយថ្ងៃៗរាប់សិបរទេះដែកនិងរទេះឈើមិនដែលឃើញមន្ត្រីជំនាញកាំកុងត្រូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត យកចិត្តទុកដាក់បង្ក្តាបឡើយហាក់បីដូចជាក្រុមឈ្មួញបង់ប្រាក់ប្រចាំខែខណៈសុខភាពពលរដ្ឋបច្ចុប្បន្នទាំងអ្នកមានអ្នកក្ររត់រកពេទ្យក្នុងនិងក្រៅប្រទេសរាល់ថ្ងៃដោយសារបញ្ហាសុខភាពទទួលទានបន្លែត្រីសាច់នាំចូលពីប្រទេសជិតខាងសង្ស័យមកពីការធ្វេសប្រហេសរបស់មន្ត្រី ។
ប្រភពពីអ្នកចេញចូលផ្សាររុងក្លឿស្រុកអារញ្ញទឹកដីថៃ ខ្សឹបដាក់ត្រចៀកថារាល់ថ្ងៃសាច់មាន់ប្រហិតនិងពោះជ្រូកឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ច្រើនណាស់ហើយថាការវេចខ្ចប់ដឹកចេញមានគ្រប់រូបភាពខណៈមន្ត្រីជំនាញមិនដែលខ្វល់និងពិនិត្យមើលរទេះដឹកទំនិញចូលពីថៃផងនោះបណ្ដោយឲ្យកូនចៅរបស់ចាំកត់ក្បាលរទេះបង់ប្រាក់ប្រចាំខែ ។
មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់ស្ងាត់ស្ងៀមសង្ស័យឲ្យកូនចៅរាប់តែចំនួនជើងរទេះគិតតែប្រាក់ទេមើលទៅ ។
ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យលោកសានវិជ្ជាសារ៉ាវុធធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មានថារដ្ឋមន្ត្រីក្រសួងកសិកម្មមិនបានហាមឃាត់ពីការនាំចូលសាច់សត្វពីប្រទេសជិតខាងទេពោលគឺមានទាំងច្បាប់អនុញ្ញាតិឲ្យដឹកថែមទៀតដោយសារម្ហូបអាហារលើទីផ្សារផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ។
លោកថាលើកលែងតែសាច់ទាំងនោះមិនបានវេចខ្ចប់ត្រឹមត្រូវឬគ្មានការក្លាស្សេទឹកកកតាមស្តង់ដាបើឃើញគឺចាប់ហើយ ។
ទោះបីជាមានការអះអាងបែបនេះក្តីក៏មជ្ឈដ្ឋាននានាក្នុងក្រុងប៉ោយប៉ែតលើកឡើងថា៖ប្រជាពលរដ្ឋអស់ជំនឿទៅលើមន្ត្រីជំនាញកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះហើយព្រោះតែគេបានដឹងថារទេះជនពិការបង្កប់ ប្រហិត.  សាច់មាន់.ពោះជ្រូក គ្រឿងក្នុងគោជាដើមចូលពីថៃរាប់តោនក្នុងមួយថ្ងៃៗក្រោមការបើកដៃពីលោកហុងលាងអនុប្រធានទទួលបន្ទុកទីផ្សារ។ដោយសារតែក្រុុមរទេះជនពិការ មានលោកឆាំងកាជាអ្នកប្រមូលលុយកាក់ប្រចាំខែទុកអោយលោកហុងលាង ចំណែក  អ្នករកស៉ី ថ្មោងថ្មីមិនបានបង់លុយកាក់ទៅអោយលោកហុងលាងទេច្បាស់ជាគេចាប់ហើយហៅទូរទស្សន៍និងកាសែតក្នុងស្រុកមកផ្សាយដើម្បីបង្អួតស្នាដៃអោយមេឃើញថាពួកគេខិតខំធ្វើការទប់ស្កាត់បទល្មើសសម្បើបណាស់តែតាមពិតគ្រាន់តែជាការសម្តែងល្ខោនតែប៉ុណ្ណោះ។
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
636 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3269 នាក់
ខែនេះ :
15659 នាក់
3 ខែនេះ :
55405 នាក់
សរុប :
2481114 នាក់