ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចឃាត់ខ្លួនអ្នកស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូក២នាក់ទៅតុលាការនិងស្រាវជ្រាវរកមេឈ្មួញ!
Sun,03 June 2018 (Time 05:49 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1207នាក់)


បន្ទាយ​មាន​ជ័យ​៖  សមត្ថកិច្ច កំពុងតែដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួន មេឈ្មួញខិលខូច ដែលកំពុង លួចនាំចូល គ្រឿងក្នុង សត្វជ្រូកខូចគុណភាពពី ប្រទេសថៃ ខណ: ដែលកម្លាំង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ត បន្ទាយមានជ័យបង្ក្រាបបាន រថយន្ត២គ្រឿងលួចដឹក សាច់ជ្រូកចំរុះចំនួន២៤​កេស​ ស្មើរ​១,០៨៥​គីឡូក្រាម​ នាំ​ចូល​ពី​ថៃ​ហើយម្ចាស់​រថយន្ត​ជា​បើកបរ​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​សត្វ​ជ្រូក​ល្មើសច្បាប់​ចំនួន២នាក់ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត បន្ទាយមានជ័យ។

យោងតាមគេហទំព័រ របស់អគ្គ: ស្នងការនគរបាលជាតិបានអោយដឹងថា:កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​២​គ្រឿង​ដឹក​គ្រឿងក្នុង​ជ្រូក​២៤​កេស​ស្មើរ​១,០៨៥​គីឡូក្រាម​ នាំ​ចូល​ពី​ថៃ​ នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​រថយន្ត​ដែល​ជា​អ្នកបើកបរ​មាន​ទី​១.​ឈ្មោះ​ យួរ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​/​ស្រុក​ម៉ា​ឡៃ​ ជា​ម្ចាស់​រថយន្ត​ធុន​តូ​យូ​តា​ស៊ី​ណា​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AJ-3407​ ដឹក​គ្រឿងក្នុង​ជ្រូក​២០​កេស​ ទី​២.​ឈ្មោះ​ សៀម​ ណេ​ង​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិក​ញ្ចា​ង​ ឃុំ​កុមា​រាជា​ ស្រុក​បាទី​ ខេត្តតាកែវ​ ម្ចាស់​រថយន្ត​តូ​យោ​តា​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AI.2801​ដែល​ដឹក​គ្រឿងក្នុង​ជ្រូក​៤​កេស​។​

លោកស្នងការ​រង​បន្ត​ថា​ដោយ​មានការ​ណែនាំ​ពី​អគ្គស្នងការ​នគ​បាល​ជាតិ​និង​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​ខូចគុណភាព​លួច​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ដោយ​លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ លោក​វរសេនីយ៍ទោ​ រស់​ អៀម​ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​លោក​វរសេនីយ៍ត្រី​ ម៉ៃ​ បូ​រ៉ា​ន់​ នាយ​ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ ស្រាវជ្រាវ​ឃាត់​រថយន្ត​២​គ្រឿង​និង​ម្ចាស់​រថយន្ត​២​នាក់​។​

គ្រឿងក្នុង​ជ្រូក​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ​មាន​២៤​កេស​ទំងន់​ស្មើ​១.០៨៥​គីឡូក្រាម​រួម​មានៈ​ បេះដូង​ជ្រូក​១៥០​គីឡូក្រាម​,​ អណ្តាត​ជ្រូក​១៩៧​គីឡូក្រាម​,​ ក្រពះ​ជ្រូក​១៣០​គីឡូក្រាម​,​ ក្រលៀន​ជ្រូក​៥០​គីឡូក្រាម​,​ ជើង​ជ្រូក​១១៨​គីឡូក្រាម​,​ ត្រចៀកជ្រូក​២៨០​គីឡូក្រាម​,​ ពោះវៀន​ជ្រូក​១៦០​គីឡូក្រាម​។​

​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ តាម​ចម្លើយ​ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ​គឺ​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​បំណង​នាំ​ទៅ​ភ្នំពេញ​។​ ដោយ​ស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មួញ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ​ឈ្នួល​ដឹក​១​កេស​តម្លៃ​២៥.០០០​រៀល​។​

​លោកស្នងការ​បន្ត​ថា​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ឈ្មួញ​ដែល​នាំ​ចូល​គ្រឿងក្នុង​សត្វ​ជ្រូក​នាំ​ចូល​ពី​ប្រ​ទស​ថៃ​ចូល​មក​កម្ពុជា​ដើម្បី​ចាត់ការ​តាម​ច្បាប់​។​ ចំណែក​ម្ចាស់​រថយន្ត​ជា​បើកបរ​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​សត្វ​ជ្រូក​ល្មើសច្បាប់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ហើយ​គ្រឿងក្នុង​សត្វ​ជ្រូក​ខូចគុណភាព​ត្រូវ​បាន​យក​ទៅ​ដុត

​ក​ម្ចេ​ច​ចោល​នៅទីលាន​ចាក់សំរាម​ក្រុង​សិរី​សោភ័ណផងដែរ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
679 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7828 នាក់
ខែនេះ :
27381 នាក់
3 ខែនេះ :
61214 នាក់
សរុប :
2511921 នាក់