ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ចៅ វាសនា អតីតៈចៅសង្កាត់រងទី២ ប៉ោយប៉ែត និងកម្មករមួយចំនួន ត្រូវតុលាការផ្តន្ទាទោស រយៈពេល៥ ឆ្នាំ ព្រមទាំងសំណងផងដែរ
Thu,07 June 2018 (Time 10:49 AM)
ដោយ ៖ អង្កេត (ចំនួនអ្នកអាន: 1854នាក់)


បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង ៥០នាទី សាលាដំបូង ខេត្តបន្ទាយមានជ័យ បានប្រកាសសាលក្រម ជាសាធារណៈ ទៅលើសំណុំរឿងព្រហ្មទណ្ឌ ៥៦៤ ចុះ ថ្ងៃទី២៥   ខែ ឧសភា ឆ្នាំ២០១៥ ដោយបានផ្តន្ទាទោស លោក ចៅ វាសនា អនុវត្តទោសគុក រយៈពេល ៥ ឆ្នាំ ហើយចំណែក កម្មករ ចំនួន ៧ នាក់ទៀត ក៏ត្រូវបានផ្តន្ទាទោស ៥ ឆ្នាំផង ដែរ ដោយសងសំណងជូនទៅខាងការិយាល័យគយនិងរដ្ឋាករ ចំនួន ១០០០០(មួយម៉ឺន)ដុល្លារ សងទៅលោក គង់ សែម ថ្លៃព្យាបាលជម្ងឺ ចំនួន ៥០០ (ប្រាំរយ)ដុល្លារ និង សងថ្លៃការខូចខាតរថយន្តចំនួន ៧គ្រឿង សរុបទឹកប្រាក់ ៤៥០០(បួនពាន់ប្រាំរយ)ដុល្លារ ។ ចំណែក លោក ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី និង លោក យឹម វិសុទ្ធ ត្រូវបាន សាលាដំបូង ខេត្តបន្ទាយមានជ័យ បានលើកលែង ការចោទប្រកាន់ ។ ចំពោះសាល ក្រមនេះ បានបើកឲ្យភាគី ជនត្រូវចោទ ប្តឹងទៅទាស់ទៅតាមនីវិធីច្បាប់ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៥ ខែ ០៥ ឆ្នាំ ២០១៥ មានករណី បាតុកម្មហិង្សាមួយកើតឡើង ចេញ ពីក្រុមកម្មករអូសរទេះ ដែលមន្ត្រីគយបានទាមទារឲ្យបង់លុយកាក់ច្រើន ទើបនាំគ្នាធ្វើបាតុកម្ម បិទផ្លូវ ជាតិលេខ៥ នៅចំណុចខាងមុខការិយាល័យ គយ និងរដ្ឋាករច្រកទ្ធារអន្តរជាតិ ក្រុងប៉ោយប៉ែត រហូត មានអំពើហិង្សាកើតឡើង ចំណែកលោក ចៅវាសនា ជាចៅសង្កាត់រងទី២ ទទួលបន្ទុក សន្តិសុខ និង សណ្តាប់ធ្នាប់ សង្កាត់បានចុះទៅឃ្លាំមើល ហើយបានខ្នះខ្នែងជួយសម្រួល កុំឲ្យមានអំពើហិង្សាកើត ឡើង ក្នុងការចុះឃ្លាំមើលនោះក៏មានលោក ង៉ោ ម៉េនជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត ក៏បានចូលរួម ដែរ ។ ក្រោយពីការកើតហេតុនេះ លោក ង៉ោ ម៉េនជ្រួន បានធ្វើរបាយការណ៍ ជូនអភិបាល ខេត្តបន្ទាយមានជ័យ ដោយបានចោទប្រកាន់ទៅលើ មនុស្សពីរ នាក់ មានលោក ចៅ វាសនា និង លោក ឌិន ពុទ្ធី ថាជាអ្នកនៅពីក្រោយនៃបាតុកម្មហិង្សានោះ ។

នៅព្រឹកថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០១៨ ក្រោយពីសាលាដំបូងប្រកាស សាលក្រមចប់ ហើយអនុរក្ស ពន្ធនាគារ បានដឹងដឹកលោក ចៅ វាសនា ត្រឡប់ទៅវិញ គេឃើញលោក ង៉ោ ម៉េនជ្រួន មានសម្លៀក បំពាក់អាវពណ៌ស៊ីជម្ពូ និងខោខ្មៅ ដៃកាន់កាបូបមួយ ទំនងជា IPaid  និងទូរស័ព្ទ ដើរចូលក្នុងសាលាដំបូង ខេត្ត ដែលនាំឲ្យមជ្ឈដ្ឋានមហាជន បានដាក់ការសង្ស័យថាៈ លោក ង៉ោ ម៉េនជ្រួន កំពុងតែ ទៅតាមដានដំណឹងអំពីគូសត្រូវរបស់ខ្លួន តើតុលាការផ្តន្ទាទោសកំរិតណា ? កាលពីឆ្នាំ២០១៧ បោះ ឆ្នោតក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ប៉ោយប៉ែត ទោះជាលោក ចៅវាសនា ជាប់ពន្ធនាគារបណ្តោះ អាសន្ន ក៏មានឈ្មោះ ឈ ជាចៅសង្កាត់ ហើយបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ឈ្នះដល់ជណ្តើរផ្ទះ របស់ លោក ង៉ោ ម៉េនជ្រួនជាអភិបាលក្រុងទៀតផង ។

ក្នុងការប្រកាសសាលក្រមនៅព្រឹកនេះ លោក ចៅ វាសនា កំពុងតែរៀបចំមេធាវី ដាក់បណ្តឹងទាស់ ទៅលើសេចក្តីសម្រេចនេះ ដោយសារតែមន្ត្រីឃ្លាំមើលជាច្រើន រួមទាំងអភិបាលក្រុងផង បែរទៅជាសាលាដំបូងផ្តន្ទាទោស រូបគាត់ម្នាក់ឯង៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
587 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7736 នាក់
ខែនេះ :
27289 នាក់
3 ខែនេះ :
61122 នាក់
សរុប :
2511829 នាក់