ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្មករ៤០នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ បុកជាមួយរថយន្តដឹកកុងតឺន័រ !
Sat,09 June 2018 (Time 02:50 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1005នាក់)


(កំពង់ស្ពឺ):យ៉ាងហោចណាស់កម្មករ៤០នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ បុកជាមួយរថយន្តដឹកកុងតឺន័រ នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានអោយដឹងថា៖កាលពីម៉ោង៦:២០នាទីព្រឹក នៅថ្ងៃសៅរ៍១១ ខែជេស្ធឆ្នាំចសំរឹទ្ធសក័ពស ២០៥៦២ត្រូវនឹងថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៨នេះមានរថយន្តមួយគ្រឿងដឹកកម្មករចំនួន៤៥នាក់ និងរថយន្តដឹកគ្រួសធុនធំបុកគ្នារបួសធ្ងន់៣នាក់និងជាច្រើននាក់ទៀតរងរបួសស្រាល នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
 
មុនពេល កើតឡើងរវាងគេឃើញ រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5619 បើកបរមកពីទិសខាង កើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានរេចង្កូតបុកគ្នាជាមួយ រថយន្តដឹកកម្មករ កម្មការនី រោងចក្រ វ៉ាសាន់ (វាលស្រែមួយរយ) សរុប ៤៥ នាក់ ប្រុសម្នាក់ របួសធ្ងន់៣នាក់ បើកបរដោយ ឈ្មោះ ស៊ៀក ថេង អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំ អូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដែលបើកបរបញ្ច្រាស់ទិសគ្នា។ទោះជាយ៉ាងណាជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹងដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែករថយន្តទាំង២ក្រោយពីវាស់វែងរួចសមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
504 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7653 នាក់
ខែនេះ :
27206 នាក់
3 ខែនេះ :
61039 នាក់
សរុប :
2511746 នាក់