ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនជាតិចិនយកដែកជើងជ្រូក សំរាប់ ដកដែកគោល ដេញវាយប៉ងសម្លាប់ស្រ្តីខ្មែរម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់
Sat,14 July 2018 (Time 09:32 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1046នាក់)


ភ្នំពេញ៖សង្ស័យរឿងគំនុំជនជាតិចិន៣នាក់យកដែកជើងជ្រូកសំរាប់ដកដែកគោលដេញវាយប៉ងសម្លាប់ស្រ្តីខ្មែរម្នាក់ តែក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះអោយរបួសនិងសន្លប់ស្តូកស្តឹងហើយពួកគេចបើករថយន្តគេចខ្លវួនតែសំណាងមិនល្អជាប់អន្ទាក់សមត្ថកិច្ច។
មានសេចក្តីរាយការណ៍អោយដឹងថា៖យ៉ាងហោចណាស់ស្រ្តីខ្មែរម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវបានបុរសជនជាតិចិនគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ ជិះរថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះខ្ទេចបង្កឲ្យភ្ញាក់ផ្អើលប៉ូលីសមួយចំហៀងខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
 
ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិករោងចក្រស្បែកជើង មានទីលំនៅ ផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ7មករា រងរបួសធ្ងន់ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ គ្រាន់តែដឹងថា បម្រើការងារនៅរោងចក្រស្បែកជើង ។ ជនរងគ្រោះជិះរថយន្តជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 ។ ចំណែកជនបង្ក ជាជនជាតិចិន គ្នា៣នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ ។ ទាំង៣នាក់ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប គូសបិទស្លាកលេខបាត់ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណ់រជាមួយស្រ្តីម្នាក់ទៀត ចូលបំរ៉ុងហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយ រថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្ត រត់គេចផ្អើលអស់សមត្ថកិច្ចមួយចំហៀងខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្សីមុខព្រលានយន្តហោះពោធិចិនតុង ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើម ។
តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ពីមុនមក ស្រ្តីរងគ្រោះត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីការងារ លុះរហូតមកដល់ព្រឹកកើតហេតុនេះ គេសង្ស័យ ថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នា សរុប៣នាក់ខាងលើ មកប៉ុនប៉ងសម្លាប់ ជនរងគ្រោះចោល ទើបរៀបគម្រោង បិទស្លាកលេខរថយន្ត ជាស្រេច មកធ្វើសកម្មភាព វាយជនរងគ្រោះ និងវាយកម្ទេចរថយន្ត ជនរងគ្រោះខ្ទេច ។ ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកក្រោយពីសកម្មភាពហឹង្សាខាងលើជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាងនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ 
ទោះជាយ៉ាងណាជុំវិញបញ្ហានេះ មជ្ឈដ្ឋាននានាបានលើកឡើងថា៖ រាល់ថ្ងៃនេះ ទីក្រុងណាដែល សំបូរ
ជនជាតិចិនមករស់នៅច្រើន គឺតំបន់នោះ តែងតែ មានភាព អនាធិបតេយ្យលឺតែវាយកាប់ចាក់គ្នាមិនសូវស្ងាត់
ដែលធ្វើអោយពលរដ្ឋស្លូតត្រង់ដេកមិនសូវលក់ប៉ុន្មានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
354 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7503 នាក់
ខែនេះ :
27056 នាក់
3 ខែនេះ :
60889 នាក់
សរុប :
2511596 នាក់