ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបង្ក្រាបករណីលាក់ទុក និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនស្ត្រីជាជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួន!
Sun,15 July 2018 (Time 01:39 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1090នាក់)


កំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមនដឹកនាំលោកវរសេនីយ៍ត្រីធីឆៃមេបញ្ជាការមូលដ្ឋានក្រុងច្បារមនថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការអនុញ្ញត្តពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះឆែកឆេរផ្ទះចំនួន០២កន្លែង ៖
ទី១ -ម្ចាស់ផ្ទះឈ្មោះ សុខ លីដា ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺក្នុងនោះដកហូតសម្ភារមាន៖ថ្នាំម៉ាទឹកកកចំនួន០៩តូច,ម៉ូតូ០១គ្រឿង,ម៉ាកYAMAHA ពណ៏ក្រហម គ្មានផ្លាកលេខ,ទូរសព្ទ័ដៃ០១ គ្រឿងម៉ាកសាមសុង,លុយខ្មែរចំនួន៥មុឺនរៀល,លុយដុល្លាចំនួន ៥ដុល្លា,ថង់ច្រកថ្នាំចំនួន ១៩ ថង់ ។
ដោយសារតែមានតម្រុយកម្លាំងបានបន្តទៅឆែកឆេរផ្ទះទី២ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺខណៈនោះម្ចាស់ផ្ទះបានរត់បាត់ កម្លាំងបន្តឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖ ច្សៅក្រាមពណ៏ស (ថ្នាំម៉ាទឹកកក) ចំនួន១៦ កញ្ចប់ ក្នុងនោះធំ០២ កញ្ចប់ ,ជញ្ជើងថ្លឹងថ្នាំ ០១គ្រឿង ។ ទោះជាយ៉ាងណាបច្ចុប្បន្នបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធីច្បាប់ផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4385 នាក់
ខែនេះ :
31295 នាក់
3 ខែនេះ :
60530 នាក់
សរុប :
2352168 នាក់