ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មុខសញ្ញាគ្រឿងញៀន២នាក់និងគ្រឿងញៀន០២ថងត្រូវបានបង្រាប!
Mon,16 July 2018 (Time 03:01 AM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1005នាក់)


បាត់ដំបង៖កំលាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងប៉ុស្តិ៍អូរម៉ាល់របស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែងហើយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៧,០០នាទី ចំណុចក្រុមទី២ ភូមិបឹងរាំងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័ហទាំង២នោះរួមមាន៖១-ឈ្មោះ ភឺន សំបូរ (ហៅ មាំ) ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង(ជាមេក្លោងជួញដូរថ្នាំញៀន) ។
 ២-ឈ្មោះភឺន សុបិន្ត(ហៅ ម៉ន)ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង(អ្នកចែកចាយនិងផ្តល់ទីកន្លែងប្រេីប្រាស់ថ្នាំញៀន)។
វត្ថុតាងសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកថ្លាសង្ស័យមានសារធាតុញៀនចំនួន ០២ថង់ រួមទូរសព្ទ័ដៃចំនួន ០២គ្រឿង (ខូច ០១គ្រឿង)និងកាំបិតដាវសាំម៉ូរ៉ៃចំនួ១១ដេីម,ដែកឆាប(ចំពុះទុង)
ចំនួន០១ដេីមសំភារៈសំរាប់ចែកចាយនិងប្រេីប្រាស់ថ្នាំញៀនមួយចំនួនធំបច្ចុប្បន្នត្រូវបានកម្លាំងជំនាញកំពុងកសាងសុំរឿងបញ្ជូនតាមនិតិវិធីច្បាប់ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4244 នាក់
ខែនេះ :
31154 នាក់
3 ខែនេះ :
60389 នាក់
សរុប :
2352027 នាក់