ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកអ៊ុនកាថនប៉ូលិសច្រកទ្វារអន្តរជាតិប៉ោយប៉ែតអោយម៉ូតូឌុបរត់យ៉ាង អាណាធិបតេយ្យព្រោះច្នៃជាប្រយោជន៍ទុកចែកមេ!
Sun,15 July 2018 (Time 12:06 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1623នាក់)


 

បន្ទាយ​​មានជ័យ:   លោកអ៊ុនកាថនហៅពៅ ប្រធានច្បាមចល័ត នគរបាលអន្តោរប្រវេមាត់ស្តនិ៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត  ច្រកកំពុងកាក់កប ក្នុងការប្រមូលលុយកាក់ដាក់ខែ ជាមួយ ក្រុមម៉ូតូ ឌុបនៅមាត់ច្រក(ក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ)ដោយបង្កើត ក្រុមអាវកាក់ដើម្បីយកប្រាក់ទៅឡើងមេ។

កាលពី ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ សារព័ត៌មានខ្មែរជាយដែនយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងប៉ោយប៉ែតថា: រាល់ថ្ងៃនេះ នៅមាត់ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ោយគឺមាន សភាពកកស្ទះនិងអាណាធិបតេយ្យ បំផុតបើទោះបីជាកន្លងមកលោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបានប្តេជ្ញា រៀបចំចំណុចមាត់ទ្វារអន្តរជាតិមួយនេះឲ្យមានរបៀបរៀបរយយ៉ាងណាក៏ដោយក៏បាន ស្តាតបាតតែមួយរយះខ្លីប៉ុណ្ណោះ។ព្រោះតែចំណុចខាងលើនោះជាឆ្នាំងបាយឬក៏ជាផលប្រយោជន៍របស់សមត្ថកិច្ច នគរបាល អន្តោរប្រវេសន៍ទើបមិនអាចលុបបំបាត់បានយូរឡើយភ្លេចត្រចៀកកកស្ទះវិញដដែល។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា:ក្នុងការយកលុយកាក់ដាក់ខែនេះគឺ លោកអ៊ុនកាថនបានបន្ទុក

បន្តាក់ ឲ្យលោក ចេងឌឿន ជាអ្នកមើលការខុសត្រូវ  ដោយលក់អាវកាក់សំរាប់សំគាល់ថាជាអ្នកបង់ប្រាក់ក្នុងអាវមួយតំលៃ១០០​​បាតហើយត្រូវបង់១ខែ៣០០បាត  នេះសំរាប់អ្នករត់ម៉ូតូឌុបធម្មតា ដែលសរុបមិនតិចជាង ៥០០គ្រឿងនោះទេ។

ចំណែក មួយក្រុមទៀតដែលមានសិទ្ធចូលទៅចាប់ម៉ូតដល់ក្បាលស្ពានដែលគេហៅថា(V  I  P )នោះត្រូវបង់ប្រាក់ឲ្យនគរបាលអន្តោរប្រវេស្តនិ៍ នោះក្នុង ១ខែ ក្នុងតំលៃ១៥០០បាត មានចំនួនប្រមាណជា១០គ្រឿង។

ពាក់ព័ន្ធទៅហ្នឹង បញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក អ៊ុនកាថន បានទេ តែយើងរងចាំការបកស្រាយជានិច្ច ។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា: មិនគួរណា លោក សួនបវ អភិបាលខេត្ត បន្ទាយមានជ័យ មើលរំលង ភាពអសកម្មនោះឡើយ។ ព្រោះ មុខមាត់ប្រទេសកម្ពុជា គឺនៅហ្នឹងមាត់ច្រកទ្វារអន្តរជាតិនេះហើយដែលមានភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃបើបណ្តោយឲ្យកកស្ទះដោយសារតែម៉ូតូឌុបកកកុញបែបនេះតើសាកសមហ្នឹងឈ្មោះកម្ពុជាព្រះរាជាណាចក្រ អច្ឆរិយ: ដែរឬយ៉ាងណា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7452 នាក់
ខែនេះ :
27005 នាក់
3 ខែនេះ :
60838 នាក់
សរុប :
2511545 នាក់