ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីថ្នាក់លើធ្វើល្អថ្នមចិត្តរាស្ត្រដើម្បីសន្លឹកឆ្នោត បែជាមន្ត្រីថ្នាក់ក្រោមដាក់ប៉ុស្តិ៍ផាកពិន័យដើម្បីប្រមូលលុយចូលហៅប៉ៅធ្វើអោយរាស្ត្រក្តៅក្រហាយដូចហែកសន្លឹកឆ្នោត!
Mon,16 July 2018 (Time 03:51 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 3115នាក់)


បន្ទាយមានជ័យ៖ លោក ឧត្តមសេនិយ៍ត្រី អ៊ុំសុផល មិនខ្វល់ រឿង សន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា រហែកឬ(បាត់បង់)ដោយចង់បានតែប្រាក់បានអោយ កូនចៅដាក់ប៉ុស្តិ៍ត្រួតពិនិត្យចាប់ល្បឿននិងផាកពិន័យ កំឡុងពេលឃោសនារកសម្លេងឆ្នោតធ្វើអោយរាស្ត្រក្តៅក្រហាយខណៈដែលឯកឧត្ដមកែគឹមយ៉ានបាន អោយមន្ត្រីមូលដ្ឋានថ្នមចិត្តរាស្ត្រជួយតាំងពីលើកផ្ទះ ពីដំបូលស្បូវទៅជាដំបូលសង្ក័សីដើម្បីសន្លឹកឆ្នោតនោះបែជាមន្ត្រីថ្នាក់ក្រោមជាអ្នកបំផ្លាញទៅវិញ។ ប្រជាពលរដ្ឋនាខេត្តបន្ទាយមានជ័យបានរាយការណ៍ប្រាប់សារព័ត៌មានខ្មែរជាយដែនថា៖ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអោយប្រើប្រាស់ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលតម្រូវអោយមន្ត្រីអនុវត្តន៍បានទទួលភាគលាភពីប្រាក់លើការផាកពិន័យច្រើនជាងចូល រដ្ឋនោះ គេឃើញ មានកំលាំង នគរបាលចរាចរណ៍ ដែលគ្របគ្រងដោយលោក ឧត្តមសេនិយ៍ត្រី    អ៊ុំសុផល ស្នងការរងទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍នោះ ជួនដាក់កម្លាំងសហការជាមួយគណកម្មការ ចំរុះ មានមន្ទីសារធារណការខេត្ត។ជួនកាលគេឃើញកម្លាំងនគរបាលចរាចរណ៍ខេត្តនេះដាក់ដោយឡែកដោយ មានម៉ាស៉ិនចាប់ល្បឿនរថយន្តនៅលើកំណាត់ផ្លូវជាតិ លេខ៥ត្រង់ចំណុចស្រះដើមអំពិលស្ថិតនៅក្នុងភូមិ និងសង្កាត់ទឹកថ្លា ស្ទើរគ្មានថ្ងៃលួស។ ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យល្បឿនគឺគ្រាន់តែជាខែលប៉ុណ្ណោះធាតុពិតគឺ ប៉ូលិសទាំងនោះ ចាំទារប្រាក់ពី រថយន្តតាក់ស៊ី រថយន្តដឹកទំនិញប៉ុណ្ណោះទោះជាលើសឬមិនលើសល្បឿនក៏ដោយក៏ត្រូវតែហុចលុយអោយសមត្ថកិច្ច ទាំងនោះទើបបាន។ ចំពោះការផាកពិន័យល្បឿនវិញក៏មិនធម្មតាដែរបានធ្វើប្រជាពលរដ្ឋក្តៅក្រហាយមិនតិចទេព្រោះបើភ្លេច ខ្លួនដកជើងមិនទាន់លើសល្បឿនតិចតួចពេលហៅទៅផាកម្តងៗអស់មិនតិចជាងបីទៅបួនម៉ឺនរៀលនោះទេ។ ទោះជាងយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា៖ ដល់រដូវឃោសនារកសម្លេងឆ្នោតទៅហើយបែជា លោក ឧត្តមសេនិយ៍ត្រី អ៊ុំសុផល មិនខ្វល់ រឿង សន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា រហែកឬ(បាត់បង់)ដោយចង់បានតែប្រាក់បានអោយ កូនចៅដាក់ប៉ុស្តិ៍ត្រួតពិនិត្យចាប់ល្បឿននិងផាកពិន័យ កំឡុងពេលឃោសនារកសម្លេងឆ្នោតធ្វើអោយរាស្ត្រក្តៅក្រហាយខណៈដែលឯកឧត្ដមកែគឹមយ៉ានបាន អោយមន្ត្រីមូលដ្ឋានថ្នមចិត្តរាស្ត្រជួយតាំងពីលើកផ្ទះ ពីដំបូលស្បូវទៅជាដំបូលសង្ក័សីដើម្បីសន្លឹកឆ្នោតនោះបែជាមន្ត្រីថ្នាក់ក្រោមជាអ្នកបំផ្លាញបែបនេះទៅវិញគួរតែលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យពិនិត្យលើបញ្ហានេះផងទានមិនគួរទុកអោយលោកអ៊ុំសុផលបង្ករព្យុះភ្លៀងតាមទំនើងចិត្តបែបនេះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
310 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7459 នាក់
ខែនេះ :
27012 នាក់
3 ខែនេះ :
60845 នាក់
សរុប :
2511552 នាក់