ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលស្រុកថ្មគោលឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់និងរឹបអូសបានថ្នាំញៀនមួយចំនួន!
Mon,16 July 2018 (Time 08:32 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1054នាក់)


បាត់ដំបង. កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន  នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែងហើយបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗចំនួន០១នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចភូមិប៉ោយសំរោង.ឃុំតាពូង.ស្រុកថ្មគោល  ខេត្តបាត់ដំបង ។
ជនសង្សយ័ដែលកម្លាំងឃាត់ខ្លួន មាន ឈ្មោះធុច  ចាន់លី(ហៅចិញ្ចើមស)ភេទប្រុសអាយុ៣៦ឆ្នាំមានមុខរបមិនពិតប្រាកដរស់នៅក្នុមូលដ្ឋានខាងលើ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងបាន    ម៉្សៅក្រាម    ពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកថ្លាសង្ស័យមានសារធាតុញៀនចំនួន១៨ថង់តូច(ទម្ងន់៣.៦៩ក្រាម)ទូរសព្ទ័ដៃអិនចុចពិល ចំនួន .០៣គ្រឿង (ចាស់)កូនកន្ត្រៃយ៌ចំនួន០១ដែកកេះចំនួន០១.ទុយោសំរាប់ជក់ថ្នាំចំនួន០៣ស្នើរសុំការអនុញ្ញាតឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាននគបាលស្រុកថ្មគោលដើម្បីសាកសួរបន្តទៅតាមនិតិវិធីនៃច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
349 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4360 នាក់
ខែនេះ :
31270 នាក់
3 ខែនេះ :
60505 នាក់
សរុប :
2352143 នាក់