ជម្លៀសពលរដ្ឋជាច្រើនគ្រួសារ ចេញពីតំបន់រងគ្រោះ ដោយសារទឹកជំនន់ នៅកោះកុង
កោះកុង៖ នៅម៉ោង១០ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានចុះជួយសង្រោះជម្លៀស និងដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ចេញពីតំបន់គ្រោះដោយសារទឹកជំនន់ ធ្វើការសាងសង់រោងប្រកតង់ជូនពួកគាត់ ស្នាក់នៅជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានសប្ដាហ៍ កន្លងមកនេះ ភ្លៀងបានធ្លាក់ជាប្រចាំថ្ងៃនៅក្នុងស្រុកស្រែអំបិល ធ្វើឲ្យជន់លិចនៅចំណុចត្រពាំងរាំង ក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬសត្វឡើយ។ លោកអធិការស្រុកស្រែអំបិល សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងព្រែក នៃស្រុកស្រែអំបិល មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះស្ថានភាពទឹកតាមដងព្រែកកំពុងមានការកើនឡើង អាចនឹងមានគ្រោះទឹកជំនន់៕