ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាវុធហត្ថខេត្តកោះកុងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀននឹងល្បែងស៉ីសង!
Wed,18 July 2018 (Time 03:56 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1086នាក់)


កោះកុងកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកោះកុងនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមាដឹកនាំដោយលោកវរសេនីយ៍ត្រីនួនវុត្ថាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថកោះកុង និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់ដោយបានឃាត់ខ្លួនជនសង្ស័យ០៣នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំ។
ប្រតិបត្រការនេះធ្វើឡើងកាលពីវេលាម៉ោង ២២ និង ២០នាទីថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផែទិញផលនេសាទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង  ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖
១. ឈ្មោះ ប្រាជ្ញា សាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង  រួមទាំងដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ ស្មើនឹង ១.២១ក្រាម និងធ្វើតេស្តទឹកនោម ឃើញមានជាប់សារធាតុញៀន  ។
២. ឈ្មោះ សោន ដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងដកហូតបានវត្ថុតាង មេអាប៉ោងចំនួន ០១ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និងធ្វើតេស្តទឹកនោម ឃើញមានជាប់សារធាតុញៀន ។
៣. ឈ្មោះ ឈឿន ហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ ស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងធ្វើតេស្តទឹកនោម ឃើញមានជាប់សារធាតុញៀន ។ 
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4279 នាក់
ខែនេះ :
31189 នាក់
3 ខែនេះ :
60424 នាក់
សរុប :
2352062 នាក់