ទូកដឹកឈើប្រណិត៣កុងតឺន័រដែលឈ្មួញបម្រុងនាំឆ្លងដែនទៅប្រទេសវៀតណាមត្រូវគយក្របួចជាប់!
កំពតឈ្មួញបម្រុងនាំឈើប្រណិតតាមទូក៣កុងតឺន័រឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់តែត្រូវជាប់អន្ទាក់សមត្ថកិច្ចគយ កំពង់ផែ។
កាលពីម៉ោង១០យប់ថ្ងៃទី១៧កក្កដា២០១៨កន្លងទៅនេះការិយាល័យនាវាចរគយនៅជិតកំពុងផែព្រែកត្នោតមានការចុះទៅបង្ក្រាបទូកយន្តដឹកឈើប្រណិតខុសច្បាប់ចំនួន៣ទូកុងតឺន័រ ដែលមានផ្ទុកឈើ ៥៣ដុំធំៗ បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមតែត្រូវបានកម្លាំងការិយាល័យនាវាចរគយសហកាជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបានចម្ងាយ៣គីឡូម៉ែត្រពីផែព្រែកត្នោត ខេត្តកំពត។
បច្ចុប្បន្នទូកុងតឺន័រផ្ទុកឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ស្ទួចយកមករក្សាទុកនៅកន្លែងឈរជើងបណ្ដោះអាសន្ន របស់ការិយាល័យនាវាចរគយ និងធ្វើកំណត់ហេតុបញ្ចូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីរង់ចាំការសម្រេចពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕