ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត កំពុងធ្វើដំណើរជាន់ដានអភិបាលក្រុងចាស់???
Mon,02 July 2018 (Time 06:19 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1170នាក់)


បន្ទាយមានជ័យៈ ប្រជាពលរដ្ឋរងផលប៉ៈពាល់ផ្លូវដែក ត្រូវបានលោក សាន ស៊ានហូ អភិបាលក្រុង ប៉ោយប៉ែត បានសន្យាម្តងហើយម្តងទៀត ម្តងថារកដីសម្រាប់ជូនពួកគាត់ ម្តងថាដោះស្រាយសំណង  ហើយពេលខ្លះបានសន្យាជាមួយពលរដ្ឋថា ត្រូវដោះស្រាយឲ្យបានមុន រថភ្លើងធ្វើដំណើរលើផ្លូវនោះ។

ក្នុងការសន្យាជាមួយប្រជាពលរដ្ឋ រួមទាំងរកដីធ្លីសម្រាប់ប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដ ទៀតផង ។ ប្រជាពលរដ្ឋរងគ្រោះប៉ៈពាល់ផ្លូវរថភ្លើង បាននាំគ្នាធ្វើបាតុកម្មអហិង្សា ចំនួន ១១៨លើក មក ហើយរួមទាំងការធ្វើបាតុកម្ម ទាមទារឲ្យអភិបាលក្រុងចាស់ និង អភិបាលក្រុងប៉ោយប៉ែតថ្មី  ដោះស្រាយ ជូនពួកគាត់ ។ ប្រជាពលរដ្ឋរង់ចាំការដោះស្រាយ តាំងពីរថភ្លើងមិនទាន់ដំណើរការ រហូតដល់ រថភ្លើងដំណើរការ ដែលរថភ្លើងដំណើរនៅជាប់ជើងសសរផ្ទះរបស់ប្រជាពលរដ្ឋ ។ តែការសន្យារបស់ លោក សាន ស៊ានហូ  បានសន្យាម្តងហើយម្តងទៀត ហើយនៅពេលខ្លះបានចាត់កំលាំងសមត្ថកិច្ច បង្ខំឲ្យប្រជាពលរដ្ឋតវ៉ាទាំងអស់នោះ ធ្វើកិច្ចសន្យាទៀតផង ។ បើសិនជាការប្រៀបធៀបអភិបាលក្រុង ចាស់ ដែលមានសំណាង ឡើងជាអភិបាលរងខេត្ត ហើយអភិបាលក្រុងថ្មី ក៏មិនសូវខុសគ្នាប៉ុន្មានទេ ដោយមានៈ ការសន្យាដូចគ្នា មិនដោះស្រាយបញ្ហា ដូចគ្នា ប្រើអំណាចបំបិទមាត់អ្នកតវ៉ាដូចគ្នា តែអ្វី ខុសគ្នាត្រង់ ចំណុចស្រោចស្រង់ក្រុងប៉ោយប៉ែត ចេញពីក្រុងសំរាម ។

ប្រជាពលរដ្ឋប៉ៈពាល់ផ្លូវរថភ្លើង បាននិយាយថាៈ ពួកយើងខ្ញុំអស់ជំរឿសហើយ ! លោកអភិបាលក្រុង ថ្មីនេះ ធ្លាប់បានសន្យា តែមិនទាន់ទទួលផលផ្លែផ្កា ពីការសន្យានោះឡើយ ។ យើងខ្ញុំធ្វើបាតុកម្មអហិង្សានេះ បន្តទៅទៀត ជាសារមួយដែលដាស់តឿន កុំឲ្យលោកអភិបាលក្រុងថ្មីនេះ បានដឹង! ហើយ កុំភ្លេចដោះស្រាយបញ្ហា ជូនពួកយើងខ្ញុំ ។

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួល សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ការទុកបញ្ហាចោលមិនដោះស្រាយ បញ្ហានោះនឹងខាំទំពាំស៊ី អ្នកស៊ីអ្នកក្នុងពេលណាមួយមិនខាន មិន ខុសពីជម្ងឺដំបៅ បើមិនឆាប់ព្យាបាល ដំបៅនឹងរីកធំឡើងៗ ញាំឲ្យអ្នកនឹងឈឺជាងមុន ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1610 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4243 នាក់
ខែនេះ :
16633 នាក់
3 ខែនេះ :
56379 នាក់
សរុប :
2482088 នាក់