បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវទឹកនឹងហូរចូលមកក្នុងទន្លេសេកុង ជាពិសេសខេត្តស្ទឹងត្រែង!
ភ្នំពេញ:យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះទំនប់វារីអគ្គិសនី Se-Pian Se Nam Noi នៅក្នុងខេត្តAttapeu ប្រទេសឡាវ និងមានចម្ងាយប្រមាណ ៧០គម ពីព្រំដែនកម្ពុជា-ឡាវ បានបាក់។
ទំនប់នេះមានសមត្ថភាពស្តុកទឹកបានប្រមាណ ៥ពាន់លានម៉ែត្រគូបនិងអាចផលិតថាមពលអគ្គិសនីបាន ៤១០ មេហ្គាវ៉ាត់។
មនុស្សច្រើននាក់ត្រូវស្លាប់ ហើយជាច្រើនរយនាក់បាត់ខ្លួន។ អាជ្ញាធរបានជួលនាវាទាំងឡាយ ដើម្បីជម្លៀសមនុស្សចេញពីស្រុក SAN SAI ខេត្តATTAPEU ភាគអាគ្នេយ៍ប្រទេសចេញ ខណៈកម្រិតទឹកឡើងខ្ពស់ក្រោយការបាក់ទំនប់។
ទឹកដែលហូរចេញពីទំនប់នឹងត្រូវហូរចូលមកក្នុងទន្លេសេកុងដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង ពិសេសអាជ្ញាធរខេត្តស្ទឹងត្រែងក្រសួងនិងស្ថាប័នពាក់ពន្ធ័ជ្រាបជាព័ត៌មាននិងត្រៀមលក្ខណ:ជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាមិនដឹងជាកម្មអីទេអ្នកខេត្តស្ទឹងត្រែងវេទនាទៀតហើយបងប្អូនអ្នកខេត្តស្ទឹងត្រែងអស់ពីរងគ្រោះរឿងពុលអីលូវមករងគ្រោះទឹកជំនន់ដ៍ធំទៀតហើយទស្សនាការបាក់ទំនប់សេសានក្រោមនៅប្រទេសឡាវឆ្ងាយពីព្រំដែនកម្ពុជាចំងាយ70kmប៉ុណ្ណោះ។ឡាវជួបទុក្ខខ្លាំងណាស់ពេលនេះស្លាប់ក៏ស្លាប់បាត់ខ្លួនក៏បាត់ខ្លួនបន្តិចទៀតទឹកហ្នឹងមកដល់ប្រទេសកម្ពុជាមិនខាន៕