ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្នុងរបបតេជោ សែន សូម្បីឋានៈត្រឹមមេភូមិ ក៏ហ៊ានលក់ដីសាធារណៈរបស់រដ្ឋលក់ដែរ
Sat,28 July 2018 (Time 07:22 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1983នាក់)


បន្ទាយមានជ័យៈ  ក្នុងឋានៈជាមេភូមិចំការ គ ឃុំស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ បានយកដីសាធារណៈរបស់រដ្ឋ ត្រូវបានលោក មេភូមិ បានយកទៅលក់ យកលុយដាក់ ហោប៉ៅស្ងាត់ៗ សូម្បីលោក ចៅហ្វាយ ស្រុក ស្ទើតែគាំថ្គាម ក្នុងខណៈពេល អ្នកសារព័ត៌មាន សំភាសន៍អំពីរឿងនេះ ។

ដីសាធារណៈរបស់រដ្ឋត្រៀមធ្វើមណ្ឌលសុខភាព មួយកន្លែងនៅជាប់ផ្លូវជាតិលេខ៥៨ មានទ្រង់ទ្រាយជាច្រមុះជ្រូក បណ្តោយ៨០ម៉ែត្រជាប់ផ្លូវជាតិ៥៨ ស្ថិតក្នុង ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ត្រូវបានលក់ក្នុងតម្លៃ​៥ពាន់ដុល្លាស្ងាត់ៗ មិនឲ្យពលរដ្ឋនៅក្នុងភូមិដឹងជាមុននោះទេ

អភិបាលស្រុក និងមេឃុំស្វាយចេក ថាមិនដឹងរឿងលក់ដីរដ្ឋ តែមេភូមិថា ឃុំ ស្រុក វាស់លក់រួចហើយ លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេក និងលោកស្រី ជ្រូក សុផល មេឃុំស្វាយចេក បានបដិសេធភ្លាមៗ ថាមិនដឹងរឿងទាក់ទងនិងការលក់ដីរដ្ឋ ដែលត្រៀមបម្រុងទុកសាងសង់មណ្ឌលសុខភាព នៅក្នុងភូមិចំការគទេ ព្រោះមិនទាន់មានឯកសារណាមួយបានមកដល់ សាលាស្រុកនៅឡើយទេ។ លោក លឿង សុភ័ក្រ ថានិងផ្ទៀងផ្ទាត់ឡើងវិញថា តើមេភូមិ ចំការគ បានកាត់ដីមណ្ឌលសុខភាពឬមួយក៏យ៉ាងណា?«យើងមិនទាន់បានទទួលព័ត៌មានជាក់លាក់នៅឡើយទេ អើអើ.. ដោយសាររឿងនេះកើតឡើងថ្មីៗពេក ដូឆ្នោះខ្ញុំនិងពិនិត្យមើល ថាវាបានកើតឡើងមែនឬអត់? ពេលក្រោយខ្ញុំនិងបញ្ជាក់រឿងនេះម្តងទៀត»។ ដោយឡែកលោកស្រី ជ្រូក សុផល មេឃុំស្វាយចេកបញ្ជាក់ប្រាប់យ៉ាងខ្លីថា អ្នកស្រីមិនទាន់បានទទួលព័ត៌មាននេះទេ «ប្រហែលជាគ្មានការលក់ដូរដីរដ្ឋទេនោះទេច៎ា»។ ការឆ្លើយបញ្ជាក់ថាមិនបានដឹងរឿងរ៉ាវនៃការលក់ដីរដ្ឋ ដែលទុកសម្រាប់សាងសង់មណ្ឌលសុខភាព នៅក្នុងភូមិចំការគនេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយព័ត៌មាន មេភូមិចំការគ លោកហែម សុផាន់ បានលួចលក់ដីមណ្ឌលសុខភាពស្ងាត់ៗ ក្នុងតម្លៃថោកជាងទីផ្សារ និងលក់ដោយមិនដាក់ដេញថ្លៃ ជាពិសេសគឺលក់ដីដោយមិនមានការឯងភាពពីប្រជាពលរដ្ឋនៅក្នុងភូមិ ចំការគ។ ការលក់ដីដោយមិនឯកភាពពីពលរដ្ឋនេះ គឺដោយសារកន្លងមក ការប្រជុំលក់ដី ត្រូវបានបរាជ័យព្រោះពលរដ្ឋជំទាស់មិនឲ្យលក់។ បើទោះជាការលក់ដីរដ្ឋបម្រុងធ្វើមណ្ឌលសុខភាព នៅភូមិចំការគ ត្រូវបានថ្នាក់ស្រុក និង ឃុំបដិសេធ ខុសពីការលើកឡើងរបស់លោក ហែម សុផាន់ ដែលលើកឡើងថា ឃុំ និងស្រុក បានមកវាស់វែងរួចហើយក្តី ពេលនេះដីដែលបានកាត់លក់គឺកំពុងតែចាក់ដី ឈួសឆាយហើយ។ សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ មេភូមិចំការគ លោកហែម សុផាន់ បានសម្រេចលក់ដីរដ្ឋបម្រុងធ្វើមណ្ឌលសុខភាព ក្រោមរូបភាពយកលុយ សងថ្លៃធ្វើបច្ឆាក្នុង វត្តប្រាសាទបីរស្មីចំការ។ ដីសាធារណៈរបស់រដ្ឋត្រៀមធ្វើមណ្ឌលសុខភាព មួយកន្លែងនៅជាប់ផ្លូវជាតិលេខ៥៨ មានទ្រង់ទ្រាយជាច្រមុះជ្រូក ទទឹងប្រហែល១២ម៉ែត្រ រីកទៅ២០ម៉ែត្រ និងបណ្តោយប្រហែល៧០ម៉ែត្រ ស្ថិតក្នុង ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានលក់ក្នុងតម្លៃ៥ពាន់ដុល្លាស្ងាត់ៗ មិនឲ្យពលរដ្ឋនៅក្នុងភូមិដឹងជាមុននោះទេ។ នេះបើតាមការបញ្ជាក់ពី លោក ប៉ុន អឿន អនុប្រធានភូមិចំការគ។ ដីរដ្ឋនៅជាប់ផ្លូវជាតិ ស្ថិតក្នុងទីប្រជុំជន ដែលមានការអភិវឌ្ឍនៅក្បែរ មានដូចជាក្លឹបកម្សាន្ត ដេប៉ូសាំង គម្រោងបើកផ្សារ និងការពុះដីឡូដ៏ផង បានសម្រេចលក់ក្នុងតម្លៃពិសេស ដើម្បីយកលុយ សងថ្លៃសំណង់ ថ្លៃធ្វើទីបច្ឆាក្នុងវត្ត ប្រសាទបីរស្មីចំការគរដែលទើបនិងសាងសង់រួច« ការដាក់លក់ ដោយសារយើងជំពាក់លុយ ថ្លៃធ្វើទីបច្ឆា...! ដូចជាអត់មានជម្រើសអ្វីផ្សេងទេ យើងបានប្រជុំជាមួយមេភូមិរួចហើយ...!»។ លោក ហែម សុផាន់ មេភូមិចំការគ បញ្ជាក់ថាយើងជំពាក់លុយថ្លៃធ្វើ ទីបច្ឆាសម្រាប់បូជាសព ជិត៤ពាន់ដុល្លា ដូច្នោះយើងសម្រេចថាលក់វាសងគេ។ «យើងមានកំណត់ហេតុ និងក្រដាសប្រជុំ...! គឺយើងប្រជុំជាមួយគណៈកម្មការវត្ត ដើម្បីដោះដូរដីនេះសងគេ...ដីនេះមានជាង១ពាន់ម៉ែត្រការ៉េ..! យើងមិនបានប្រាប់ប្រជាពលរដ្ឋក្នុងភូមិ តែយើងបានហៅសោរិយោដី ថ្នាក់ឃុំ និងថ្នាក់ស្រុកមកវាស់វែងរួចហើយ។ លើបញ្ហានេះ ព្រះគ្រូ រិន នី ព្រះចៅអធិការវត្តចំការគ អះអាងថាមិនបានដឹង រឿងលក់ដីសងលុយបច្ឆាក្នុងវត្តនោះទេ «មេភូមិចំការគ លោកហែម សុផាន់ មិនធ្លាប់បានសួរយោបល់អាត្នា ទាក់ទង និងរឿងលក់ដីមណ្ឌលសុខភាពនេះទេ...! លុយនៅជំពាក់គេ គឺជំពាក់គ្រឿងសំណង់២៨០២ដុល្លា... លុយប៉ុននេះ គ្មានហេតុផលអ្វីត្រូវលក់ដីមណ្ឌល់សុខភាពសងគេទេ...!»។ សម្រាប់ព្រះអង្គ មេភូមិរូបនេះ ហាក់បានចាត់ទុកព្រះសង្ឃ ក្នុងវត្តគ្រាន់តែជាខែល ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុន្នោះ ព្រោះការសាងសង់ និងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត មេភូមិអាកាត់ដោយខ្លួនឯង ព្រះអង្គមានសិទ្ធិត្រឹមតែកាន់បញ្ជីលុយតែប៉ុណ្ណោះ»។ តាមបញ្ជីចំណាយចំណូលក្នុងការក៏សាង ទីបច្ឆាវត្ត ព្រះចៅអធិការ រូបនេះបញ្ជាក់ថា នៅជំពាក់ថ្លៃសំណង់ ត្រឹមតែ២៨០២ដុល្លាប៉ុណ្ណោះ តែលោកហែមសុផាន់បញ្ជាក់ថា ជាង៣ពាន់ដុល្លា។ ព្រះចៅអធិការ វត្តប្រាសាទបីរស្មីចំការគ បានបង្ហាញថា បច្ឆាដែលបានក៏សាងរួច កាលពីខែមុនមានតម្លៃ ១ម៉ឺន ២ពាន់ដុល្លា តែថវិការក៏សាងក្រុមហ៊ុនចិន បានជួយ៦ពាន់៦រយដុល្លា ក្រោយមកសប្បុរសជន រូមនឹងការរៃអង្គាសពីប្រជាពលរដ្ឋក្នុងភូមិ បានថវិការមួយចំនួនទៀតជាបន្តបន្ទាប់ ដូច្នោះលុយដែលនៅខ្វះ ត្រឹមតែ២៨០២ដុល្លាប៉ុណ្ណោះ។ «ពេលបានលុយពីក្រុមហ៊ុនចិនភ្លាម អាត្នាបានស្នើឲ្យធ្វើទីបច្ឆាត្រឹមតែ៦ ទៅ៧ ពាន់បានហើយ តែមេភូមិបានទំទាស់ហៅជាងធ្វើ មានតម្លៃរហូតដល់ ១ម៉ឺន ២ពាន់ដុល្លា....អើតាមនឹងទៅ»។ លោកតា យឿន គណៈកម្មការវត្ត ឲ្យដឹងថា លោកមិនដឹងរឿងទាក់ទងនិងការលក់ដីមណ្ឌលសុខភាពដែលជាដីរួមនេះទេ តែក្រោយលក់ដីបានមេភូមិបានឲ្យទៅយកលុយ ពីអ្នកទិញដី ចំនួន៣១០០ ដើម្បីសងថ្លៃសំណង់ធ្វើបច្ឆា។ តាមគណៈកម្មការ បេឡាវត្តរូបនេះ ពុំមានការប្រជុំ ដើម្បីលក់ដីទេ តែលោកបានឃើញការវាស់វែងដីធ្លីមានការចូលរួមពី តំណាងឃុំ និងស្រុកស្វាយចេក។ សម្រាប់ លោកតាយឿន ដីមណ្ឌលសុខភាពលក់គ្មានការដេញថ្លៃ និងមានតម្លៃថោក ហួសពីថោកដែលលោក មិននឹកស្មានដល់។ ដីដែលពុះឡូដ៏លក់ នៅក្បែមណ្ឌលសុខភាព ក្បាល៥ម៉ែត្រ បណ្តោយ១២ម៉ែត្រមាន តម្លៃចន្លោះពី១ម៉ឺដុល្លា អាស្រ័យលើទីតាំងនៅក្បែរផ្លូវ ឬឆ្ងាយពីផ្លូវជាតិ តែនេះមិនដឹងជាយ៉ាងម៉ិចបានជា មេភូមិចំការគ លក់ដីទំហំទទឹង១២ម៉ែតរីកទៅ២០ បណ្តោយ៧០ ទៅ៨០ម៉ែត្រ ត្រឹមតែ៥ពាន់ដុល្លា។ «តាមការពិតដីមណ្ឌល់សុខភាពនេះ កាលពីឆ្នាំ២០១៧កន្លងទៅ ធ្លាប់បានប្រជុំ ប្រជាពលរដ្ឋដើម្បីលក់ម្តងហើយតែពលរដ្ឋមិនព្រម តែម្តងនេះលក់ស្ងាត់ៗតែម្តង...! លក់បើបានថ្លៃខ្ញុំមិនថាហ្អេ តែនេះចប់ហ្មង...ថោកហួសពីថោក ដីនេះខ្ញុំហ៊ានអោយ៧ពាន់ដុល្លា ក៏ខ្ញុំលក់វិញចំនេញបានច្រើនដែរ.. !លក់ដីរដ្ឋទាំងមូលអត់ដេញថ្លៃ ធ្វើមើលតែមានលុយតែលោក ពេជ្យ (ពេជ្យ ឈ្មោះអ្នកទិញដី) និងមិនមែន? នេះជាការលើកឡើងរបស់ពលរដ្ឋនៅក្នុងភូមិដែលស្នើសុំមិន បញ្ចេញឈ្មោះ»។ សម្រាប់លោក ហែម សុផាន់ ដែលជាមេភូមិមិនអាចសរសេរអក្សរបាន បានលើកឡើងថា លោក មិនបានដាក់ដេញថ្លៃនោះទេ តែបើមានអ្នកចង់ដេញថ្លៃ លោក និងដាក់ តម្លៃ២ម៉ឺដុល្លា៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1460 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8609 នាក់
ខែនេះ :
28162 នាក់
3 ខែនេះ :
61995 នាក់
សរុប :
2512702 នាក់