ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋចោទប្រកាន់ថា៖ដោយសារតែមិនមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធបែបនេះហើយទើបធ្វើអោយព្រៃឈើត្រូវបានវិនាសហិនហោច!
Wed,04 July 2018 (Time 01:21 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1034នាក់)


ឧត្តរមានជ័យ៖ក្រោយពីបែកធ្លាយថាយាយម៉ាយជាឈ្មួញឈើជនជាតិវៀតណាមដ៏មានឥទ្ធិពលប្រចាំខេត្តឧត្តរមានជ័យបានសហការគ្នាជាមួយមេឈ្មួញឈើជើងខ្លាំងម្នាក់ទៀតនេះមានឈ្មោះថាមករាក្នុងការដើរប្រមូលទិញឈើគ្រញូងសំរាប់នាំទៅលក់នៅវៀតណាមយ៉ាងគគ្រឹកគ្រេងនោះប្រជាពលរដ្ឋចោទប្រកាន់ថា៖ដោយសារតែមិនមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធបែបនេះហើយទើបធ្វើអោយព្រៃឈើត្រូវបានវិនាសហិនហោចជាបណ្តើៗស្ទើតែអស់រលីងគ្មានសល់ទៅហើយនៅក្នុងខេត្តឧត្តរមានជ័យ នាពេលបច្ចុប្បន្ន។
មានសេចក្តីរាយការមួយពីខេត្តឧត្តរមានជ័យបានអោយដឹងថាសព្វថ្ងៃនេះមានមេឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ទៀតហើយបន្ទាប់ពី់ឈើឆ្លងខេត្តនិងឆ្លងប្រទេសយ៉ាងសកម្មនិងគ្មានសមត្ថកិច្ចណាហ៊ានចេញមុខមកធ្វើការបង្រ្កាបនោះទេ ។
តាមប្រភពបានអោយដឹងថាមេឈ្មួញឈើជើងខ្លាំងម្នាក់ទៀតនេះមានឈ្មោះថាមករាហើយគេបានរកសុីដាក់ទុនជាមួយយាយម៉ាយហើយនិងសមត្ថកិច្ចមួយចំនួនទៀតផងដែរដោយសារតែបែបនេះហើយទើបធ្វើអោយគ្មានអ្នកណាហ៊ានចេញមុខមកប៉ះពាល់និងធ្វើអោយមានការរាងស្ទះដល់មុខជំនួញរបស់ពួកគេបានឡើយ។
ក្រោយពីមេឈ្មួញឈើជើងខ្លាំងជនជាតិយួនឈ្មោះយាយម៉ាយត្រូវបានធ្លាក់យីអ៊ុននិងបាត់មុខមួយរយះខណះពេលនេះស្រាប់តែមានការបែកធ្លាយព័ត៌មានមកថាមេឈ្មួញរូបនេះបានចាប់ដៃគ្នាជាមួយថៅកែវ័យក្មេងឈ្មោះ មករា ដើម្បីធ្វើការដើរប្រមូលទិញឈើគ្រញ៉ូង ផ្ដាច់មុខគេតាមបន្ទាត់ព្រំដែនកម្ពុជាថៃចាប់ពីច្រកគាមរមាស ស្រុកអន្លុងវែង រហូតដល់ច្រកអូស្វាយទឹកធ្លាក់ ថ្មប្រេះដែលស្ថិតនៅក្នុងបរិវេនស្រុកត្រពាំងប្រាសាទហើយក្នុងកិច្ចប្រតិបត្តិការដើរប្រមូលទិញនិងដឹកជញ្ជូនបទល្មើសព្រៃឈើនេះត្រូវបានមជ្ឍដ្ឋានជាច្រើនលើកឡើងថា មេឈ្មួញទាំង២នាក់នេះ គឺមានខ្នងបង្អែកដ៏រឹងមាំនិងគ្រាក់ៗក្នុងជួរសមត្ថកិច្ចក្នុងខេត្តខេត្តឧត្តរមានជ័យជាអ្នកកាងនៅពីក្រោយខ្នងផងដែរទើបពួកគេអាចធ្វើជំនួញបទល្មើសព្រៃឈើបានយ៉ាងរលូនដូច្នេះ ។
បើយោងតាមប្រភពព័ត៌មានមួយបានអោយដឹងថានៅថ្ងៃទី០៣ខែកក្ដដាឆ្នាំ២០១៨នេះមានសមត្ថកិច្ចម្នាក់ដែលមិនពេញចិត្តនិងទង្វើមេៗរបស់ខ្លួននិងជាអ្នកស្រលាញ់បរិស្ថានព្រមទាំងប្រទេសជាតិបានបង្ហើបប្រាប់អោយដឹងថាលោកមករាដែលជាមេឈ្មួញឈើវ័យក្មេងដ៏ល្បីឈ្មោះរូបនេះតែងតែជិះរថយន្តទៅប្រមូល និងដឹកជញ្ជូនឈើគ្រញ៉ូងជាញឹកញាប់នៅចំនុចអូស្វាយ ក្រោយពីដៃគូរបស់គេគឺយាយម៉ាយ បានដើេប្រមូលទិញរួចរាល់ ហើយលោក មករា រងចាំតែយករយថន្តដើរប្រមូលឈើនិងដឹកជញ្ជួនទៅរក្សាទុកក្នុងឃ្លាំងនិងរងចាំពេលវេលាដឹកជញ្ជូនទៅលក់បន្តនៅប្រទេសវៀតណាមតែប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនិងមុខជំនួញបទល្មើសព្រៃឈើដឹកជញ្ជួនយ៉ាងរលូនរបស់ក្រុមមេឈ្មួញឈ្មោះយាយម៉ាយនិងលោកមករាព្រមទាំងបក្សពួករបស់គេមួយចំនួនទៀតគឺត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចំៗថាមិនដែរឃើញមានសមត្ថកិច្ចមន្រ្តីជំនាញអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធដទៃទៀតយកភ្នែកមើលនិងធ្វើការទប់ស្កាត់ឬក៏ចុះទៅបង្រ្កាបនោះទេហើយបែរជានៅសង្ងំស្ងៀមធ្វើមិនដឹងមិនលឺទៅវិញ ដែលសង្ស័យថា អាចនិងអង្គុយរងចាំទទួលយកផលប្រយោជន៍ ។ ដោយសារតែមិនមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្តសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធបែបនេះហើយទើបធ្វើអោយព្រៃឈើត្រូវបានវិនាសហិនហោចជាបណ្តើៗស្ទើតែអស់រលីងគ្មានសល់ទៅហើយនៅក្នុងខេត្តឧត្តរមានជ័យ នាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានយើងមិនហ៊ានាន្និដ្ឋានថាយ៉ាងណានោះទេព្រោះជាការលើកឡើងរបស់ប្រជាពលរដ្ឋសង្ឃឹមថានឹងមានការបកស្រាយពីអាជ្ញាធរខេត្តសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធមិនខានឡើយ៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
330 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7479 នាក់
ខែនេះ :
27032 នាក់
3 ខែនេះ :
60865 នាក់
សរុប :
2511572 នាក់