តើអាចទៅរួចទេ ភាពអយុត្តិធម៌ សង្គម នឹងមិនអាចកើតឡើង ក្រោយការបោះឆ្នោតអាណត្តិទី៦នេះ ?
ភ្នំពេញៈ ចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៧ ខែ កក្កដាឆ្នាំ ២០១៨ គណបក្សនយោ បាយ បាននាំគ្នាឃោសនា ដើម្បីសុំសម្លេងឆ្នោតពីប្រជាពលរដ្ឋ ដែលគណបក្សនយោបាយ ចំនួន ២០ ដែលចូលរួមប្រគួតប្រជែង ក្នុងការបោះឆ្នោតសភាជាតិ អាណត្តិទី៦នេះ ។ នៅតាមដងផ្លូវ ឃើញមនុស្សជិៈរថយន្ត ជិៈកង់ ម៉ូតូ ដែលទង់របស់បក្សខ្លួន បំពងសម្លេងទៅ ដោយឃោសនស័ព្ទ ស្រែកក្តែងៗពីគោលនយោបាយបក្សរបស់ខ្លួន ។
ដំណើរការប្រជាធិបតេយ្យ ដែលនៅកម្ពុជានេះ ត្រូវបានក្រុមអ្នកសិក្សាអំពីបញ្ហាសង្គមកម្ពុជា មើល ឃើញចង្អៀតខ្លាំង ដោយសារតែប្រទេសកម្ពុជា មិនធ្លាប់បានអនុវត្តនូវរបប ប្រជាធិបតេយ្យ ។ ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោត ដើម្បីជ្រើសរើស តំណាងរាស្ត្រ ដែលរៀបចំឡើង ដោយ UNTAC ។
នៅក្នុងគោលនយោបាយជាតិ ដែលបានរៀបចំឡើង នៅក្នុងសង្គមកម្ពុជា ហាក់ដូចជាជួយ ដល់គណបក្សកាន់អំណាច បើគណបក្សណាឈ្នះឆ្នោតអង្គុយកៅរដ្ឋ ដឹកនាំប្រទេស ទាំងច្បាប់ ទាំងគោលនយោបាយជាតិជួយការពារដល់បក្សនោះ ។ យើងបានឃើញសម្លឹងនូវទៅ មន្ត្រីនយោបាយ ដែលរាប់ពីចាប់ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ ។ ដូចនេះក្រសួងនីមួយៗ ដែលមានរដ្ឋមន្ត្រី ១ រូប ជាអ្នកគ្រប់គ្រងក្រសួងនោះ ដែលជាមន្ត្រីនយោបាយរបស់គណបក្សកាន់អំណាច ហើយរដ្ឋលេខាធិការនៅក្នុងក្រសួងនោះ ក៏ជាសមាជិករបស់បក្សកាន់អំណាចដែរ ចុះមន្ត្រីក្រោមឱវាទ ដូចជាមន្ទីរនិងការិយា
ល័យ នៅតាមខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក៏ជាមន្ត្រីគណបក្សនោះដែរ ។ ដូចជាក្រសួងយុត្តិធម៌ ដែលមានរដ្ឋមន្ត្រី ១រូបជាមន្ត្រីនយោបាយគ្រប់គ្រងក្រសួង ហើយគ្រប់គ្រងលើតុលាការ ទាំង អស់ ទូទាំងប្រទេស ដែលគេឲ្យឈ្មោះថា” តុលាការឯករាជ្យ” ។ តើតុលាការឯករាជ្យទេ បើអ្នក គ្រប់គ្រងជាមន្ត្រីនយោបាយ ? នៅក្នុងស្ថាប័នតុលាការ ដែលមានប្រធាន និងអនុប្រធាន ភាគ ច្រើនជាសមាជិក គណបក្សកាន់អំណាច បំរើការងារយុត្តិធម៌នៅក្នុងនោះ ? នៅក្នុងក្របខ័ណ្ឌ ច្បាប់ ក្នុងក្រមព្រហ្មទណ្ឌ ដែលបានផ្តន្ទាទោសទៅលើជនណាដែល ធ្វើឲ្យប៉ៈពាល់ដល់ជំនឿ លើតុលាការ ត្រូវមានទោស ឬ ប៉ៈពាល់សេចក្តីសំរេចរបស់តុលាការ ។ តើមន្ត្រីតុលាការ ជា មនុស្សឯករាជ្យ ឬ ជាមនុស្សរបស់បក្ស ? ចុះតុលាការមានឯករាជ្យភាព នៅចំណុចណា?
មន្ត្រីតុលាការ មានឯករាជ្យភាពចំណុចៈ ពិចារណារឿងក្តី វិនិច្ឆ័យរឿងក្តី និងជំនុំជំរៈរឿងក្តី ទៅតាមច្បាប់ ដែលច្បាប់អនុញ្ញាតជូនគាត់ ហៅថា “ ឆន្ទានុសិទ្ធិ” ។
ក្នុងការលើកឡើងរបស់ក្រុមអ្នកវិភាគបញ្ហាសង្គមនេះ មានការព្រួយបារម្ភ ចំពោះបញ្ហាអយុត្តិ ធម៌សង្គម នឹងអាចកើតឡើង នៅក្រោយការបោះឆ្នោតសភាជាតិ នៅក្នុងអាណត្តិទី៦នេះ បើ សិនជាគណបក្សនយោបាយ មិនមានការកែទម្រង់គោលនយោបាយជាតិ ដើម្បីឲ្យតុលាការ បានឯករាជ្យនោះទេ ៕