ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចាងហ្វាងកាសែតខ្មែរជាយដែនត្រូវPMវាយរថយន្តខណះថតសកម្មភាពសមត្ថកិច្ចចម្រុះ អនុវត្តខុសបទបញ្ជារសម្តេចតេជោ!
Tue,14 August 2018 (Time 08:02 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 2870នាក់)


បន្ទាយមានជ័យ៖កាលពីព្រឹកមិញនេះពោលគឺថ្ងៃទី១៣ខែសីហាឆ្នាំ២០១៨ សារព័ត៌មានយើងបានទទួលដំណឹងហួសចិត្តមួយដោយលោក អ៊ុងថាប់បារាំង  ដែលជាចាងហ្វាងកាសែតខ្មែរជាយដែនត្រូវបានសមត្ថកិច្ច
PM  ដែលសហការណ៍ជាមួយកម្លាំងចំរុះ
ដាក់ប៉ុស្តិត្រួតពិនិត្យបច្ចេកទេសយានយន្តនៅចំណុចស្រះដើមអំពិលស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។  វាយរថយន្តរបស់លោកដើម្បីរារាំង មិនអោយលោកថតសកម្មភាពសមត្ថកិច្ចចម្រុះអនុវត្តខុសបទបញ្ជារសម្តេចតេជោ។ 
លោក អ៊ុងថាប់បារាំងបានប្រាប់ថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា៖ពេលនេះមានកម្លាំងចម្រុះ មួយក្រុមដែលមាន មន្ទីរសាធារណៈការនិងដឹកជញ្ជូន  ខេត្ត
កម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលចរាចរណ៍ខេត្តផងដែរបានមកដាក់ប៉ុស្តិ៍នៅចំណុចដែលបានរៀបរាប់ខាងលើ។ដោយធ្វើផ្ទុយពីបទបញ្ជារ របស់ សម្តេចតេជោហ៊ុនសែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដែលបញ្ជាអោយ កងកម្លាំងចម្រុះ
ត្រូវចុះអនិវត្តន៍បង្ក្រាប ទៅលើរថយន្តខ្នាតយក្សដែលតទ្រុង ខុសបច្ចេសទេសដែលដឹកធ្ងន់ៗលើសកំរិតធ្វើអោយប៉ះពាល់ស្ពានថ្នល់
ធ្ងន់ធ្ងរនោះ។ដោយសារតែពេលនេះរថយន្តធុនធំៗដែលតទ្រុងខុសបច្ចេកទេសទាំងអស់ត្រូវបានកាត់ចោលអស់ទៅហើយបើមិនដូច្នោះ
ទេគឺមិនអាចបើកបរឆ្លងខេត្តបានដែរព្រោះក្រោយពីមានបទបញ្ជារពីសម្តេចតេជោ
«ហ៊ុនសែន»មកគឺចៅហ្វាយខេត្តទាំងអស់បានបង្កើតគណះកម្មការចម្រុះចុះអនុវត្តន៍ភ្លាមៗតែម្តង។
តែអ្វីដែលគួរអោយកត់សំគាល់នោះគឺកម្លាំងចម្រុះទាំងនោះផ្តោតសំខាន់ទៅលើលុយច្រកការុងទុកចែកគ្នាទៅវិញទេ!ពោលគឺមិនថាតែម៉ូតូប្រជាពលរដ្ឋណាឬកូនសិស្សសាលាក៏មិនរួចខ្លួនដែរអោយតែជិះឆ្លងកាត់មិនបានែងែពាក់មួកសុវត្ថភាពត្រឹមត្រឹវក៏ធ្វើការផាកពិន័យគ្មានកាលើកលែងដែរ។គ្មានអ្នករត់តាក់ស៉ីណា
អាចបើកបររំលងបានទេបើមិនចុះយកលុយទៅអោយទៅក្រុមសមត្ថកិច្ចទាំងនោះទេ។ហើយរិតតែហួសចិត្តជាងនេះទៅទៀតនោះគឺរថយន្តរបស់ពលរដ្ឋដែលដឹកកសិផល ដឹកទំនិញឆ្លងកាត់គឺគេទារប្រាក់ពីចន្លោះ៥០០០០រៀ(ប្រាំម៉ឺនរៀល)ទៅ(១០០០០០ដប់ម៉ឺនរៀល)ឯណោះ
ដោយការដាក់ប៉ុស្តិ៍សមត្ថកិច្ចចម្រុះខាងលើក្នុងមួយថ្ងៃៗរកប្រាក់បានទាំងការុងៗទុកចែកគ្នាចាយយ៉ាងត្រជាក់ចិត្តតែម្តង។
លោកអ៊ុងថាប់រាំង បានបន្តអោយដឹងទៀតថា៖
នៅពេលដែលលោកបានចុះទៅផ្តិតយករូបភាពរបស់សមត្ថកិច្ច ចម្រុះទាំងនោះដែលឆ្លៀតឱកាសយកបទបញ្ជារសម្តេចតេជោធ្វើជាលេសដើម្បីប្រាក់ដាក់ហោប៉ៅធ្វើអោយរាស្ត្រក្តៅក្រហាយនោះបែជាត្រូវPMដែលសហការណ៍ជាមួយកម្លាំងចំរុះដាក់ប៉ុស្តិត្រួតពិនិត្យបច្ចេកទេសយានយន្តនៅចំណុចនោះបានវាយរថយន្តរបស់លោកនិងបានរារាំងមិនអោយរូបលោកបំពេញភារកិច្ចយកព័ត៌មានទៅវិញដោយគេបានអោយលោកទៅសុំការអនុញ្ញាតិសិនមុនហ្នឹងថតរូបភាពទោះបីជារូបលោកថតនៅលើទីសាធារណះក៏ដោយ។
ទោះជាយ៉ាងណាជុំវិញនៃការ រឹតត្បិតសិទ្ធិសេរីភាព  អ្នកសារព័ត៌មាននេះលោកហ្នឹងទៅពិភាក្សាជាមួយអង្គការសង្គមស៉ីវិលដែលធ្វើការពាក់ព័ន្ធទៅហ្នឹហសិទ្ធដើម្បីរៀបចំដាក់ពាក្យបណ្តឹងតាមនិតិវិធីនៃច្បាប់នាពេលឆាប់ៗនេះមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4633 នាក់
ខែនេះ :
16224 នាក់
3 ខែនេះ :
57273 នាក់
សរុប :
2484328 នាក់