ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តំណាងសហគមន៍ ២នាក់ ឃុំថ្មពួក ស្រុកពួក ត្រូវបានតុលាការគំរូ ខេត្តបន្ទាយមានជ័យ ចេញដីកា ចាប់ខ្លួន
Thu,16 August 2018 (Time 06:19 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 2013នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ១៦ នាទី កងរាជអាវុធ ហត្ថស្រុកថ្មពួក បានអនុវត្តដីការបស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ជាដីកាបង្គាប់ឲ្យចាប់ខ្លួន លោក សាម ម៉ាប់ ភេទប្រុសអាយុ ៤១ ឆ្នាំ មានទីលំនៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ និង លោក សួង សឿត ភេទប្រុសអាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិ ស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនទាំងពីរ ត្រូវបានលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសា លាដំបូង បានចោទប្រកាន់ពីបទ” ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស”  និង “ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិឯកជន” ក្នុង សំណុំរឿងព្រហ្មទណ្ឌលេខ ៣១៩ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧ ហើយ ចៅក្រមស៊ើបសួរ គឺលោក ឡូយ ចាន់ត្រា សាលាដំបូង ខេត្តបន្ទាយមានជ័យ ដែលមានដើម បណ្តឹង ឈ្មោះ អៀម មុត ជាអ្នករស់នៅក្នុងភូមិ ឃុំ ជាមួយលោក សាម ម៉ាប់ដែរ ។

            សូមរំលឹកឡើងវិញថាៈ លោក អៀម មុត ជាអតីតៈជាតំណាងសហគមន៍ នៅចំណុចដីទំនាស់ នៅភ្នំព្រះ ភ្នំចង្ក្រានយក្ស និងច្រកនាងមុំ ប្រជុំដោយឃុំ ភូមិថ្មី ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ ជាមួយលោក សាម ម៉ាប់ និងជាមួយតំណាងផ្សេងទៀត  ដែលករណីទំនាស់ដីធ្លីនេះរវាងប្រជា ពលរដ្ឋ ចំនួន ១៧០ គ្រួសារជាមួយក្រុមហ៊ុន លី សំអាន ។ ករណីនេះជាជម្ងឺរាំរ៉ៃ ដែលអាជ្ញាធរ មិនមានឆន្ទៈដោះស្រាយ ដែលបណ្តែតបណ្តោយឈានដល់ការប្តឹងផ្តល់ដល់សាលាដំបូង ខេត្តបន្ទាយ មានជ័យ លោក អៀម មុត បានត្រូវបាន ចាកចេញពីតំណាងសហគមន៍ ទៅចូលដៃជើងជាមួយ ខាង ក្រុមហ៊ុន ហើយចាប់ផ្តើមងាកមកប្តឹងតំណាងប្រជាពលរដ្ឋវិញ ដោយសារទទួលបានលាភសក្ការៈ ពី ខាងក្រុមហ៊ុន ។

            នៅវេលាម៉ោង ៥ និង ៥៨ នាទី ថ្ងៃខែឆ្នាំដដែល លោកចៅក្រម សាលាដំបូង ខេត្តបន្ទាយមាន ជ័យ បានដោះលែងជនរងគ្រោះដោយសារដីធ្លី ទាំងពីរនាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដាក់ ស្ថិតនៅ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

ប្រជាពលរដ្ឋចំនួន ៨០នាក់ ដែលបានធ្វើបាតុកម្មអហិង្សា នៅខាងមុខតុលាការគំរូ ខេត្តបន្ទាយមាន ជ័យ បាននិយាយថាៈ ជារឿងអយុត្តិធម៌ណាស់ ! ករណីទំនាស់ដីធ្លីមិនដោះស្រាយ ជូនពួកខ្ញុំទេ បែរ ទៅជាទុកឱកាសឲ្យ តុលាការ ធ្វើការចោទប្រកាន់មកលើតំណាងពួកខ្ញុំ ! សំណូមពរ សូមសម្តេចអគ្គ មហាសេនាបតី តេជោហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លី ជូនពួកយើង ខ្ញុំផង ព្រោះដីចំការនោះជាអាយុ ជីវិត របស់ពួកយើងខ្ញុំ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3987 នាក់
ម្សិលមិញ :
604 នាក់
សប្តាហ៍នេះ :
7421 នាក់
ខែនេះ :
27060 នាក់
3 ខែនេះ :
61013 នាក់
សរុប :
2511189 នាក់