ឧត្ដមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាដាច់ខាតអោយឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ តាមចាប់ មុខសញ្ញាចោរលួចរថយន្ត !
បន្ទាយមានជ័យ ៖ ការនិយាយអ្នកណាក៏អាចនិយាយបានដែរតែអ្វីដែលសំខាន់គឺគេចង់ឃើញ ប្រសិទ្ធភាពរបស់វា ប្រជាពលរដ្ឋរងចាំមើលថាតើបទបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាដាច់ខាតអោយឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ តាមចាប់ មុខសញ្ញាចោរលួចរថយន្ត
របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែតនោះមានប្រសិទ្ធភាពប៉ុណ្ណា ?។
ប្រភពបានអោយដឹងថាក្រោយពីបសយ់រថុន្តនៅទីក្រុងប៉ោយប៉ែតឯកឧត្ដម ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជា ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបន្ទាយមានជ័យស្រាវជ្រាវ តាមចាប់ ចោរលួចរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យអោយខាងតែបាន។
គូរំលឹកថា៖
នៅយប់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨ម៉ោង១១:១៤នាទីចោរមួយក្រុមបានបើកយុទ្ធនាការចេញគាស់ទ្វាររថយន្ត របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត យកទៅបាត់។
រថយន្តដែលបានបាត់នោះគឺម៉ាកកាមីរីបាឡែន ពាក់ស្លាកលេខភ្នំពេញ2S-5154 ពណ៌ទឹកប្រាក់ ។ និងរថយន្តបាឡែន ពណ៌ស្ក ដែលចតជាប់និងផ្លូវជាតិលេខ៥ក្នុងភូមិអូរអំបិល ឃុំអូរអំបិលក្រុង សិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ ។
បើយោងតាមការពិនិត្យកាមីរ៉ាសុវត្ថិភាព គឺក្រុមចោរទាំងនោះមានគ្នាច្រើននាក់ ក្រុមចោបានជិះរថយន្តម៉ាក់ឡុចហ្សឺស ជាមធ្យោបាយ ក្នុងការលួចរថយន្ត ។
ពាក់ពន្ធ័ករណី បាត់រថយន្តនេះដែរ ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងអធិការក្រុងស្រុងប្រតិបត្តការទាំងកណ្តាលយប់ ឱ្យតាមដាន ត្រួតពិនិត្យស្រាវជ្រាវបង្រ្កាប ក្រុមចោរនោះឲ្យខានតែបាន ហើយ លោកលើកឡើងទៀតថាចោរនោះលួចតែរថយន្តម៉ាកបាឡែននោះទេ។ទន្ទឹមនិងការឹតបណ្តឹង ក្នុងការល្បាតត្រួតពិនិត្យ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានរថយន្ត និងសម្ភារះមានតំលៃ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងជួយការពាទ្រព្យសម្បត្តិផ្ទាល់ខ្លួនផងដែ។ នេះជារឿងថ្មីសំរាប់ខេត្ត បជ យើងគឺបាត់បង់រថយន្តប្រភេទនេះចំនួន បីគ្រឿងមកហើយ(ប្រភេទបាឡែនទាំងអស់ )។ និងស្នើសុំប្រពលរដ្ឋ បន្តរជួយ សហការផ្តល់ពណ៌មកកំលាំងនគរបាលយើង បើជួបប្រទះ ជនដែលមានការសង្ស័យ ដើម្បីសម្ថកិច្ច នគរបាល មានចំណាត់ការ បង្ការនិង បង្ក្រាបអោយបានទាន់ពេលវេលា ។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖ការនិយាយអ្នកណាក៏អាចនិយាយបានដែរតែអ្វីដែលសំខាន់គឺគេចង់ឃើញ ប្រសិទ្ធភាពរបស់វា ប្រជាពលរដ្ឋរងចាំមើលថាតើបទបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានដាក់បទបញ្ជាដាច់ខាតអោយឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ តាមចាប់ មុខសញ្ញាចោរលួចរថយន្ត
របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែតនោះមានប្រសិទ្ធភាពប៉ុណ្ណា ?៕