ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តូបអាជីវករខ្មែរ_ថៃ នៅក្នុងផ្សាររោងក្លឿក្នុងប្រទេសថៃ ត្រូវភ្លើងឆេះអស់ជាច្រើនតូប
Sun,19 August 2018 (Time 08:04 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1386នាក់)


ប៉ោយប៉ែត៖សម្លេងស្រែកទ្រហ៊ោយំ របស់អាជីវករ ដែលលក់ដូរ ក្នុងផ្សាររោងក្លឿ ប្រទេសថៃលាន់លឺកងរំពងខណៈ តូបអាជីវករខ្មែរ_ថៃ នៅក្នុងផ្សាររោងក្លឿក្នុងប្រទេសថៃ ត្រូវភ្លើងឆេះអស់ជាច្រើនតូប។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៥និង៥៥ នាទីក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨  ។សេចក្តីរាយការណ៍ បឋមបានអោយដឹងថា៖មានអគ្គីភ័យ លេបត្របាក់តូបអាជីវករ ខ្មែរ និង ថៃ ដែលលក់ដូរនៅចំនុច អក្សរB ផ្សារថ្មថ្មី ដែលឆេះស្ទើរទាំងស្រុង តែម្តង។
 
បើតាមពលរដ្ឋ ដែលជាអាជីវករ បានប្រាប់ សារព័ត៌មានយើងអោយដឹងថា៖ កាលដែលឆេះដំបូង គឺផ្តើមចេញពី តូបលក់គ្រឿងភ្លេង ហើយបានឆេះ រីករាលដាល ដល់តូបផ្សេងៗទៀត អស់មួយចំនួនធំ។ បើតាមសមត្ថកិច្ចថៃ បានប្រាប់ឱ្យដឹងថា៖ នេះគឺជាហេតុការណ៍មួយ គួរឱ្យភ័យខ្លាចបំផុត ដែលបានកើតឡើង មកលើអាជីវករ ដែលលក់ដូរ ក្នុងផ្សារនេះ នៅពេលនេះ កម្លាំងអន្តរាគមន៍ ជួយពន្លត់អគ្គីភ័យ យ៉ាងសស្រាក់សស្រាំុ ដោយប្រើរថយន្ត ដឹកទឹកមកដល់ ចំនួន០៤គ្រឿង ហើយអាចលើស ពីនេះទៅទៀត។ ចំពោះការកើតហេតុខាងលើ នេះ ខាងសារព័ត៌មានយើង នៅមិនទាន់ដឹង ពីការខាតបង់ របស់របរ និង ថវិការប៉ុន្មាននោះទេ។
 
តាមសេចក្តីរាយពីអាជីវករខ្មែរដែលនៅក្នុងផ្សាររោងក្លឿងបានឲ្យដឹងថា គិតចាប់ពីម៉ោង៥ និង៥៥ នាទី រហូតមកទល់ស្មើនេះអគ្គីឆាបឆេះមួយនេះក្រុមជំនាញរបស់ប្រទេសថៃនៅមិនទាន់អាចពន្លត់ឬគ្រប់គ្រងស្ថានការណ៍បាននៅឡើយនោះទេ។ ប្រភពបន្តថា តូបដែលបានឆេះប្រហែល១០ ទៅ២០តូបហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
208 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4642 នាក់
ខែនេះ :
16233 នាក់
3 ខែនេះ :
57282 នាក់
សរុប :
2484337 នាក់