ស្រ្តីម្នាក់ឈរលើទ្រូងផ្លូវ រង់ចាំប្តី បត់ជើងតូច ស្រាប់តែមានម៉ូតូ០១គ្រឿងបើកបុកស្លាប់!
បន្ទាយមានជ័យ៖ស្រ្តីម្នាក់ឈរលើទ្រូងផ្លូវ រង់ចាំប្តី បត់ជើងតូច ស្រាប់តែមានម៉ូតូ០១គ្រឿងបើកបុកចំពីខាងក្រោយបណ្ដាលអោយស្លាប់យ៉ាងអណោចអធ័ម្ម ចំណែកអ្នកបន្តបើកម៉ូតូគេចបាត់ស្រមោល។
ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៤០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតវត្តស្ទឹងបត់ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ តាន់ វិច្ចិការ អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនិងកន្លែងកើតហេតុ)តែម្តង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុគេឃើញមនុស្សស្រីម្នាក់បានឈរលើទ្រូងផ្លូវខាងជើងផ្លូវជាតិលេខ៥ រង់ចាំប្តី បត់ជើងតូច ស្រាប់តែមានម៉ូតូ០១គ្រឿងបើកបរពីទិសខាងកើតទៅទិសខាងលិច បុកមនុស្សកំពុងតែឈរខាងលើបណ្តាលអោយដួលបោកក្បាលនិងថ្នល់ស្រាប់តែបណ្តាលអោយស្លាប់តែម្តង។
ចំណែកភាគីម៉ូតូ(ពុំស្គាល់ស្លាកលេខ)បានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។ទោះជាយ៉ាងណាសាកសពស្ត្រីរងគ្រោះត្រូវបានប្តីដឹកយកទៅធ្វើបុណ្យផងដែរ៕