ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តយោធា បុកជាមួយម៉ូតូសង់ឌ្រីមបណ្តាលអោយនគរបាលម្នាក់ស្លាប់គួរឲ្យសង្វេគ!
Mon,20 August 2018 (Time 08:01 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1117នាក់)


ស្ទឹងត្រែង៖ គួរអោយអាសូរ នគរបាលកាពារព្រំដែនម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តវីហ្គោ យោធាផ្នែក​សឹក​រង​ស្រុក​សៀម​ប៉ាង ប្រចាំការ​នៅ​ភូមិ​ខាំ​ភោគបុកបណ្តាលអោយស្លាប់យ៉ាងអណោធអធ័ម្ម។
 
 តាម​សេចក្ដីរាយការណ៍​មួយ​បានដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដែល​បង្កដោយ រថយន្ត ១គ្រឿង​ម៉ាក vigo ពណ៌​ត្រេអ៊ី ពាក់​ផ្លាកលេខ ខេមរៈភូមិន្ទ 2.77 33 បាន​បុក​ជាមួយនិង​ម៉ូតូ មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ស៊េរី ឆ្នាំ 2007 ពាក់​ស្លាក​លេខ ស្ទឹងត្រែង 1A 4039។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី 18 ខែសីហា​ឆ្នាំ 2018 នៅ​ចំណុច​ស្ពាន​អូ​ឃ្លាង ចន្លោះ​ម​ង្គោ​លលេ​ខ 37 និង 38 ស្ថិតនៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។
 
រថយន្ត ដែល​បាន​បុក​ជាមួយនិង​ម៉ូតូ ខាងលើ ជា​របស់​មន្ត្រី​យោធា​ម្នាក់ ផ្នែក​សឹក​រង​ស្រុក​សៀម​ប៉ាង ប្រចាំការ​នៅ​ភូមិ​ខាំ​ភោគ​ដែល​គេ​ស្គាល់​ថា ឈ្មោះ ចាន់​វិត ភេទ​ប្រុស ជា​បើកបរ​រថយន្ត​នេះ​ផ្ទាល់​តែម្ដង។ ដោយឡែក​ជនរងគ្រោះ​ដែលជា​អ្នក ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នឹង​បាន​ស្លាប់ ភ្លាមៗ នៅ​និង​ន្លែ​ង​កើតហេតុ​នោះ មានឈ្មោះ ធី សុចិ​ត្រា ភេទ​ប្រុស អាយុ 21 ឆ្នាំ ជា​មន្ត្រីប៉ូលិស ព្រំដែន​ប្រចាំកា​នៅ ភូមិ​ខាំ​ភោគ ។
 
បច្ចុប្បន្ន​សាកសព ជនរងគ្រោះ​ត្រូវបាន​ក្រុម​សារ​សាច់ញាតិ ដឹក​យកមក​ធ្វើបុណ្យ ទៅតាម​ប្រពៃណី នៅ ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន។ ដោយឡែក តៃកុង​រថយន្ត ត្រូវបាន​រត់គេចខ្លួន​បាត់ស្រមោល ភ្លាមនោះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
4161 នាក់
ខែនេះ :
31523 នាក់
3 ខែនេះ :
60118 នាក់
សរុប :
2351754 នាក់