បង្ក្រាបទីតាំងលក់ម៉ូតូមួយកន្លែងរឹបអូសបានម៉ូតូទំនើប១០គ្រឿងព្រះរាជអាជ្ញាដកហូត សម្ភារៈយកព័ត៌មាន៣អង្គភាព
បន្ទាយមានជ័យៈ អ្នកសារព័ត៌មាន ៣ អង្គភាព ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះដែលចុះទៅបង្ក្រាប ទីតាំងលក់ម៉ូតូមួយកន្លែងដែលគេសង្ស័យថាជាម៉ូតូក្តៅឬម៉ូតូនាំចូលពីប្រទេសថៃអត់ពន្ធនោះបានដកហូត សម្ភារៈយកព័ត៌មានខណៈពួកគាត់ផ្តិតយករូបភាពដែលព្រះរាជអាជ្ញាដឹកនាំកម្លាំងឆែកឆេរនិងបង្ក្រាប។
យោងតាមសេចក្ដីរាយការណ៍ពីអ្នកយក
ព័ត៌មានខ្មែរជាយដែនបានរាយការណ៍ពី តំបន់ជាយដែនប៉ោយប៉ែតបានអោយដឹងថា៖
កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី ២២ខែសីហាឆ្នាំ ២០១៨នេះ លោកមាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាដឹកនាំកម្លាំងចម្រុះ ដែលមានកម្លាំងនគរបាលនិងកម្លាំង កងរាជអាវុធហត្ថដោយាហការណ៍ជាមួយជំនាញគយក្រសួងបានធ្វើការឆែកឆេរ ហាងលក់ម៉ូតូ មួយកន្លែង យីហោ«ផន ថាវរៈ»ដែលមានទីតាំង នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានព័ត៌មាននេះ ក្រុមអ្នកសារព័ត៌មាន រូមមាន សារព័ត៌មានខ្មែរជាយដែន ,ទូរទស្សន៍ អ៊ឹមអេសជេធីវី , និងគេហទំព័រ ពុទ្ធិខ្មែរ,បានព្យាយាមចុះទៅកាន់កន្លែងកើតហេតុដើម្បីប្រម៉ាញ់យកព័ត៌មាន។តែ អ្វីដែលគួរអោយហួសចិត្តនោះ តែជាត្រូវបាន លោកមាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបីងខេត្ត បន្ទាយមានជ័យបានចេញបញ្ជារអោយកម្លាំងសមត្ថកិច្ចចាប់ដកហូត សម្ភារៈសំរាប់ យកព័ត៌មានដូចជាទូរស័ព្ទដៃ
និងម៉ាស៉ីនថតពីដៃក្រុមអ្នកសារព័ត៌មានដើម្បីរារាំងមិនអោយពួកគាត់បំពេញភារកិច្ចយកព័ត៌មានទៅវិញ។
ក្នុងប្រតិបត្តិការដ៏ចម្លែកនេះគេឃើញសមត្ថកិច្ច ចំរុះនោះបានរឹបអូសម៉ូតូទំនើបៗដែលគេសង្ស័យថាជាម៉ូតូក្តៅនាំចូលពីថៃអត់បង់ពន្ធក្នុងទីតាំងខាងលើ បានប្រមាណ
១០គ្រឿងក្នុងនោះរួមមាន ៖ម៉ូតូPCXឆ្នាំ2012
,2015 ,2016,2017,
ម៉ូតូ ហុងដាគ្លិក ឆ្នាំ2018ចំនួន៤គ្រឿង
ម៉ូតូ ហ្សូមើអេច ឆ្នាំ2018ចំនួន១គ្រឿង
និងម៉ូតូ ស្កូបពីឆ្នាំ2017 ចំនួន១ គ្រឿង។
លោកអ៊ុងថាប់រាំង ចាងហ្វាងកាសែតខ្មែរជាយដែនដែលស្ថិតនៅក្នុងហេតុកសរណ៍នោះដែរបានត្អូញត្អែរថា៖មិនគួរលោកព្រះរាជអាជ្ញាបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានដល់ថ្នាក់នេះទេមិនតែប៉ុណ្ណោះបែជាលោកឈុនសុធាវណ្ណារីនិងលោកអាតអឿតដែលជាមន្ត្រីគយចល័តរបស់ក្រសួងបានលុបរូបភាពចេញពីកាមារានិងទូរស័ព្ទដៃរបស់អ្នកសារព័ត៌មានចេញអស់ទៀតទើបគេប្រគល់មកអោយវិញនៅពេលចប់បេសកកម្មនៅម៉ោងជាង៥ល្ងាចថ្ងៃដដែលហើយចំពោះម៉ូតូដែលរឹបអូសបាននោះក៏គេមិនបានប្រាប់ថាយកទៅណាដែរ។ ថាតើប្រគល់ទៅអោយខាងគយឬទៅរក្សាទុកនៅតុលាការនោះដែរ។
ទោះជាយ៉ាងណាជុំវិញបញ្ហានេះមជ្ឈដ្ឋានអ្នកសារព័ត៌មាននាក្រុងប៉ោយប៉ែតបានលើឡើងថា៖ពេលនេះពួកគាត់ត្រូវបានគេរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំងមិនថាតែ ខាង នគរបាល ឬកងរាជអាវុធហត្ថឬស្ថាប័ន មួយចំនួនទៀតគឺនៅពេលគេបង្ក្រាបអ្វីមួយគេ
កម្រ ហៅអ្នកកាសែតទៅថតផ្តិតយករូបភាពផ្ទាល់ណាស់គឺគេអោយរូបភាពតាមវាត់អាប់ឬតេលេក្រាមនិងឡាញជាដើម។ដែលពួកគាត់មិនបានយកព័ត៌ជាក់ស្តែងទេ។ពេលខ្លះផ្អូម២ទៅ៣ថ្ងៃទើបអោយគ្នាផ្សាយក៏មានដែរ។ជាក់ស្តែងដូចរឿងខាងលើនេះជាដើមការបិទសិទ្ធិអ្នកកាសែតមិនអោយថតផ្តិតយករូបភាព
ធ្វើអោយមហាជនសង្ស័យថាការបង្ក្រាបនេះបង្កប់នូវភាពអាថកំបាំងអាចជាការចចារគ្នាមិនត្រូវទើបបង្ក្រាបព្រោះនៅទីក្រិងប៉ោយប៉ែតស្ទើរតែគ្រប់កន្លែងតែងមានបង្កប់លក់នូវម៉ូតូក្តៅឬឬម៉ូតូនាំចូលពីប្រទេសថៃអត់ពន្ធនេះសូម្បីក្នុងខេត្តបន្ទាយមានជ័យក៏មិនខ្វះដែរតែសង្ស័យតែគេសែនអ្នកតាត្រូវទើបលោកគយក្រសួងមើលមិនឃើញនិងមិនដែលបង្ក្រាបបានសោះ
លោក ស៊ុំ ចន្ទគា ក្រុមអង្គការសិទ្ធិមនុស្ស (Adhoc)បានរិះគន់យ៉ាងខ្លាំងទៅលើចំណាត់ការដកហូត ដូចជាCamera ថតរូប និង លុបរូបថតនៅក្នុងទូរស័ព្ទអ្នកសារព័ត៌មាន ដោយនិយាយថា " ការដកទូរស័ព្ទពីអ្នកសារព័ត៌មាន មកពីមន្ត្រីគយ និងលោកព្រះរាជអាជ្ញារបស់តុលាការគំរូ ខេត្តបន្ទាយមានជ័យ កញ្ចក់ក្រែងឆ្លុះទៅឃើញរូបខ្លួន មានធ្យូងប្រឡាក់មុខ មិនគួរខ្លាច ស្រមោលខ្លួនឯងនោះទេ" ៕