ដើម្បីការពារសន្តិសុខកម្លាំងនគរបាលវរ:សេនាតូចការពារព្រំដែនគោកលេខ៨១៧ ចូលរួមល្បាត តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា&ថៃ
ខេត្តបាត់ដំបង.ស្រុកសំពៅលូន
ថ្ងៃពុធ ១១ កើត ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨សីហា 22, 2018 នេះដោយអនុវត្តជាប់ជាប្រចាំនូវមតិដឹកនាំរបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ប្រាក់ សាយ មេបញ្ជការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនចំការស្រូវកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹកនិងចូលរួមដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំព្រឹកនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការណ៍ជាមួយកងយោធពលខេមរភូមិន្ទដែលឈរជើងក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ចូលរួមល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា &ថៃ រួមគ្នាជាមួយកងកម្លាំងទាហានឈុតខ្មៅថៃ ក្នុងកងអនុសេនាធំលេខ(1305) ។ក្នុងការល្បាតរួមគ្នារវាងកងកម្លាំងនគរបាល កងកម្លាំងខេមរភូមិន្ទ និងសមត្ថកិច្ចអាជ្ញាធរនៃព្រះរាជាណាចក្រថៃគឺដើម្បីរិតចំណងសាមគ្គីភាពឲ្យកាន់តែល្អប្រសើរនិងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ៕