លោក ឃួន ជឿន អោយកូនចៅបើកច្រករបៀងយ៉ាងគគ្លើនទុកបទបញ្ជារសម្តេចក្រឡា«ហោមសខេង»ដូចផ្លុំខ្លុយអោយសត្វក្របីស្តាប់!
បន្ទាយមានជ័យ៖ ច្រករបៀង តំបន់៥ ក្នុងភូមិសាស្ត្រ អូរបីជាន់ ក្រោមការគ្រប់គ្រង ដោយលោកឧត្តមសេនិយ៍ ត្រី ឃួនជឿន ត្រូវបានគេរាយការណ៍ថា៖កំពុងតែផ្គើនបទបញ្ជារ សម្តេចក្រឡាហោម «សខេង»ដែលអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់រាល់បទ
ល្មើសនានាដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូល
ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរនោះ
។
ប្រភពពីប្រជាណលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន បានរាយការណ៍អោយដឹងថា៖ រាល់ថ្ងៃ
នេះលោកឧត្តមសេនិយ៍ ត្រី ឃួនជឿនកំពុងតែកាក់កបយ៉ាងខ្លាំងដោយសារមានលោកថុលជាកូនចៅដ៏ឆ្នើមពូកែខាងទំនាកលទំនងធ្វើសេដ្ឋកិច្ចជាមួយ សមត្ថកិច្ចថៃដែលឈរជើងនៅទល់មុខគ្នានោះ ក្នុងការបង្ហូរចេញនូវ ទំនិញ គេចពន្ធ រួមមាន ម៉ូតូក្តៅ. ពូក
ជីគីមី .ចំណីសត្វ .និងសត្វព្រៃ ដូចជា ប្រវឹក អណ្តើកដែលនាំចូលពីថៃជាដើម។ក្នុងនោះដែរច្រកនេះក្រៅតែពីបើកដៃអោយ មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ហើយនោះនៅមាន
ការបង្ហូចេញ នូវធ្យូង និងអង្កាមរាប់តោនក្នុងមួយថ្ងៃៗ។
ទោះជាយ៉ាងមជ្ឈដ្ឋាននានាបានលើកឡើងថា៖ មូលហេតុដែលលោក ថុល ថ្លើមធំហ៊ានផ្អើនបទ បញ្ជា របស់ សម្តេចក្រឡាហោម «ស ខេង» ដោយលួុចបើកច្រករបៀងបញ្ចេញទំនិញខុសច្បាប់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូល
ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់នេះគឺលោក មានខ្នងបង្អែកដ៏រឹងមាំគឺ លោក ឧត្តមសេនីយ៍ត្រី ឃួនជឿនជាអ្នកកាងពីក្រោយ។
មិនខុសពីការចោទប្រកាន់នេះឡើយដោយអ្នកសារព័ត៌មានបានសាកសួរលោក ឃួនជឿន គាត់ក៏បានឆ្លើយយ៉ាងខែងរែងថា៖វារឿងធម្មតាទេ តំបន់ជាយដែនតែងតែមានច្រក
របៀងសំរាប់ដោះដូរទំនិញ រវាងពលរដ្ឋទាំង
សងខាងដូច្នេះហើយគ្មានអ្នកណាបិទជិតទេ!
ដូច្នេះសបញ្ជាក់ឲ្យឃើញថា ទង្វើរបស់កូនចៅ
ដែលបានបើកដៃអោយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ និងឈ្មួញទំនិញ គេចពន្ធ រួមមាន ម៉ូតូក្តៅ. ពូក.ជីគីមី .ចំណីសត្វ .និងសត្វព្រៃ ដូចជា ប្រវឹក អណ្តើកឬសត្វជ្រូកមាន់ទានិងចំណីអាហាខូចគុណភាព
ដែលនាំចូលពីថៃជាដើមនោះគឺលោកឃួនជឿនជាអ្នកនៅពីក្រោយមែន។ដូច្នេះគួរលោកសួនបវរ អភិបាលខេត្តបន្ទាយមានជ័យគួរតែមើលបញ្ហានេះផងទាន!ដើម្បីកុំអោយអនុសាសន៍សម្តេចក្រឡាហោម« ស ខេង»
ក្លាយទៅជាការផ្លុំខ្លុយអោយសត្វក្របីស្តាប់និងដើម្បីទប់ស្កាត់រាល់បទល្មើសនានាដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់បន្តទៀត៕