ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលអន្តោប្រវេសន៍ម្នាក់ចងគំនុំជាមួយអ្នកកាសែតបង្ករជម្លោះផ្អើលនៅច្រកទ្វាអន្តជាតិប៉ោយប៉ែត!
Sat,25 August 2018 (Time 02:49 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 2676នាក់)


ប៉ោយប៉ែត: ផ្ទុះរឿងអាស្រូវនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខណៈនគរបាលអន្តោរ
ប្រវេសន៍ម្នាក់ធ្វើខ្លួនដូចជាជនពាល
រត់ស្ទុះទៅដកសោរម៉ូតូនិងជេរប្រមាថបុគ្គលិកអ្នកយកព័ត៌មានថ្ងៃថ្មីដោយសារចងគំនុំជាមួយអ្នកកាសែតម្នាក់នោះដែលធ្លាប់បានចុះផ្សាយរឿងម្តាយរបស់ខ្លួនដែលជាអ្នករត់ការឬពួកគួកជេធ្វើបណ្ណព្រំដែនហៅបដឺផាសជូនពលករលើសតម្លៃ។
កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នេះ លោក វេន ប្រុស ដែលជាបុគ្គលិកថ្ងៃថ្មីបានឲ្យដឹងថា រូបគាត់បានជិះម៉ូតចេញពីស្ពានមិត្តភាពកម្ពុជា- ថៃ លុះមកដល់ប៉ុស្តិ៍នគរបាលដែលនៅក្បែរង្វង់មូលប៉ោយប៉ែតគាត់ឃើញមានម៉ូតូរាប់រយគ្រឿងបានជិះតាមផ្លូវដែលគេទុកអោយរថយន្ត និងម៉ូតូកង់បីធ្វើដំណើរទៅដោយរលូនពេលឃើញដូចនោះ រូបគាត់ក៏បានជិះធម្មតាដូចប្រជាពលរដ្ឋដទៃដែរ ស្រាប់តែមាននគរបាលអន្តោប្រវេសន៍ដែលត្រូវបានគេស្គាល់ថាឈ្មោះ ឡុង ចាន់ថន បានរត់មកកាក់ម៉ូតូរបស់លោក វេន ប្រុស បានប្រាប់ថាផ្លូវចន្លោះនេះមិនអោយម៉ូតជិះទេ គឺទុកសំរាប់អោយតែរថយន្ត និងម៉ូតូកង់បី ព្រមទាំងរទេះដឹកទំនិញតែប៉ុណ្ណោះ បន្ទាប់មកលោក វេន ប្រុស បានសួរថាចុះប្រជាពលរដ្ឋយ៉ាងច្រើនដែលជិះទៅដំណាលគ្នានោះដែរម្តេចមិនឃាត់ផង មិចបានជាមកឃាត់តែម៉ូតូគាត់តែម្នាក់ឯងចឹង ភ្លាមៗនោះលោក វេន ប្រុស បានជិះម៉ូតូបកមកក្រោយជិះតាមគន្លងផ្លូវម៉ូតូវិញអោយមិនតមាត់អ្វីឡើយ ពេលនោះនគរបាលឈ្មោះ ឡុង ចាន់ថន បានចង្អុលមុខដោយប្រើពាក្យអស្សរសដោយគ្មានសុជីវធម៌មិនសមជាមន្រ្តីនគរបាលដែលចេញពីសាលាបណ្តុះបណ្តាលនគរបាលទាល់តែសោះ ហើយក៏មិនសមជាអ្នកចេះដឹងដែរ គឺនគរបាលឈ្មោះ ឡុង ចាន់ថន ម្នាក់នោះដោយអាងខ្លួនមានតួនាទីនិងស័ក្កនៅលើស្មាមិនគោរពសិទ្ធអ្នកដទៃបានចង្អុលមុខហើយនិយាយថា“ ហែងឈប់សិនមើល” ពេលនោះបុគ្គលិកយើងបានតបវិញថា ខ្ញុំប្រញាប់តិចទៀតខ្ញុំជិះមកតាមផ្លូវនិងវិញហើយ។ 
លោក វេន ប្រុស បន្តថា ក្រោយពីរូបលោកបានដឹកប្រពន្ធចូលទៅផ្សារលុងគ្លឿរួចបានជិះត្រលប់មកវិញដោយឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យដែលលោក លោក ឡុង ចាន់ថន យាមនោះដោយជិះតាមប្រលោះដែលទុកសំរាប់ឲ្យម៉ូតូក្បាលជិះពេលនោះស្រាប់តែលោក ឡុង ចាន់ថន រត់ស្ទុះទៅដកសោរម៉ូតូភ្លាមៗផងដែរហើយបាននិយាយថា បុគ្គលិកថ្ងៃថ្មីយើងជិះម៉ូតូខុស រួចនគរបាលម្នាក់នោះបានកាន់សោរម៉ូតូដើរចូលទៅប៉ុស្តិ៍របស់ខ្លួនដោយមិននិយាយអ្វីទាំងអស់ ក្រៅពីនិយាយថា បុគ្គលិកយើងជិះខុស ហើយគេត្រូវដកម៉ូតទុកនៅប៉ុស្តិ៍។ 
ក្រោយពីលោកនគរបាលដែលអាងអំនាចរបស់ខ្លួនរត់ទៅដកសោរម៉ូតូរួចមាននគរបាលម្នាក់ទៀតបានចេញមុខមកហើយនិយាយប្រាប់ទៅបុគ្គលិករបស់យើងថា “លោកឯងជិះខុស ហើយនិយាយឈ្លើយទៅកាន់គ្នារបស់ពួកគេ ឆាប់ទៅសុំទោសលោក ឡុង ចាន់ថន ភ្លាម។ 
ពាក់ព័ន្ធទៅនិងរឿងនេះលោក វេនប្រុស បានបញ្ជាក់ថា៖តាមពិតទៅរឿងនេះគឺលោកឡុង ចាន់ថន នេះរករឿងបង្ករជម្លោះនេះគឺដោយសារតែ លោកប៉ូលីសម្នាក់ចងគំនុំជាមួយរូបលោក គឺកាលពីមុនរូបលោក ធ្លាប់បានចុះផ្សាយពីម្តាយរបស់លោកដែលជាអ្នករត់ការឬពួកគួកជេធ្វើបណ្ណព្រំដែនហៅបដឺផាសជូនពលករលើសតម្លៃ។ទើបធ្វើអោយលោកប៉ូលីសម្នាក់ខឹងសម្បានិងចងគំនុំរហូតមក។
ទោះជាយ៉ាងណាមហាជនជាច្រើនបានរិះគន់ទៅលើលោក ឡុង ចាន់ថន ដែលជាមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់នោះថា ពិតជាមានចរឹកទំនើងមែនអាងតែខ្លួនមានបុណ្យស័ក្កតិចតូចហ៊ានធ្វើសកម្មភាពដូចជាក្មេងពាលទៅវិញ ។ ហើយក៏បានសំណូមពរដល់ឯកឧត្តម សុខផល អគ្គនាយកនាយកដ្ឋាន អន្តោប្រវេសន៍គួរតែពិនិត្យមើលមន្ត្រីមាត់ច្រកទ្វារប៉ោយប៉ែតនេះផងទានបើធ្វើតែចរិកដូចលោកឡុងចាន់ថនបែបនេះច្បាស់ជាអាប់អោនដល់កិត្តយលនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិមិនខានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4637 នាក់
ខែនេះ :
16228 នាក់
3 ខែនេះ :
57277 នាក់
សរុប :
2484332 នាក់